ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចំរៀងដែលរងរបួសក្នុងហេតុការណ៍ឆេះក្លឹបនៅខេត្តព្រះសីហនុទទួលមរណភាពហើយ

ខេត្តព្រះសីហនុ៖ អ្នកចម្រៀងឈ្មោះបូ ចាន់ណាក់(ហៅ)វេហា អាយុ៣២ឆ្នាំ ដែលរងរបួសរលាកភ្លើងធ្ងន់ធ្ងរ ដោយសារអគ្គិភ័យឆេះក្លឹបកំសាន្ត LV ក្រុងព្រះសីហនុ កាលពីយប់រំលងអធ្រាត្រ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នោះ បានទទួលមរណភាពហើយ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯមន្ទីរពេទ្យ ប្រទេសវៀតណាម ។

គួរបញ្ជាក់ថា អ្នកចម្រៀងមហាជនរូបនេះ អ្នកក្រុងព្រះសីហនុអាចស្គាល់គាត់ច្រើន តាមរយៈបទចម្រៀងពិរោះៗដែលធ្លាប់ស្តាប់គាត់ច្រៀងនៅតាមកម្មវិធីកំសាន្តនានាក្នុងក្រុងព្រះសីហនុ៕ ឆ្លាម សមុទ្រ