ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

អ្នកជិះម៉ូតូល្មើសច្បាប់នៅរង្វង់មូលជុំវិញវិមានឯករាជ្យ នៅតែមាន មិនថាជនជាតិខ្មែរ ឬជនបរទេស

ភ្នំពេញ៖ មិនថាជនជាតិខ្មែរ ឬជនបរទេសនោះទេ នៅតែបន្តជិះយានជំនៈ ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាលិទ្ធផលឃាត់ម៉ូតូបានចំនួន៥គ្រឿង យកមកធ្វើការអប់រំ និងពិន័យតាមនីតិវិធី ។ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខណ្ឌដូនពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទីយប់ ។

មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការ ចុះអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត គឺអាជ្ញាធរអនុវត្តជារៀងរាល់ថ្ងៃ រហូតដល់ប្រជាពលរដ្ឋខ្មែរ និង ជនបរទេសចេះជិះគោរពច្បាប់ចរាចរទាំងអស់គ្នា ហើយការអនុវត្តច្បាប់ចរាចរនេះ គឺអាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរជាយថាហេតុផងដែរ ។

ក្រោយធ្វើការឃាត់យានយន្តសរុបចំនួន០៥ គ្រឿង រួមមាន៖ ម៉ូតូចំនួន០៥ គ្រឿង; រ៉ឺម៉កម៉ូតូកង់បីចំនួន ។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអប់រំណែនាំបន្តតាមនីតិវិធី ៕ ស តារា