ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដំណើរបញ្ចេញខ្យល់«ផោម»បង្ខំឲ្យយន្តហោះចុះចតជាបន្ទាន់នៅហុល្លង់

បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ យន្តហោះ នៅរុស្ស៊ីសម្លាប់មនុស្ស៧១នាក់ និងនៅអុីរ៉ង់ សម្លាប់មនុស្ស៦៦នាក់ កាល ពីពេលកន្លងទៅថ្មីៗនេះ បានធ្វើឲ្យជើងហោះហើរទាំងអស់មានការប្រុងប្រយ័ត្ន ខ្ពស់នៅពេលហោះហើរ។

នៅពេលនេះដែរ យន្តហោះដឹកអ្នក ដំណើរ១គ្រឿងរបស់ក្រុមហ៊ុនអាកាស ចរណ៍តម្លៃថោករបស់ហុល្លង់ បង្ខំចុះចត ជាបន្ទាន់នៅទីក្រុង Vienna ប្រទេស អូទ្រីស្ត ក្រោយពេលអ្នកដំណើរមានការឈ្លោះប្រកែកគ្នា ដោយសារតែរឿងអ្នក ដំណើរម្នាក់នៅលើយន្តហោះបញ្ចេញ ខ្យល់«ផោម»ជាបន្តបន្ទាប់ ជះក្លិនពេញ ក្នុងយន្តហោះ ធ្វើឲ្យបរិយាកាសពាប់អួ។

សារព័ត៌មាន De Telegraaf បានផ្សាយ ថា ជើងហោះហើររបស់ក្រុមហ៊ុន Transavia Airlines ហោះហើរចេញពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ទៅកាន់ទីក្រុងអាមស្ទើ ដាម ប្រទេសហុល្លង់ ក៏ត្រូវបង្ខំចុះចតនៅប្រទេសអូទ្រីស្ត ដោយសារតែបុរសម្នាក់ «លែងគ្រាប់បែកក្លិន»ជាបន្តបន្ទាប់។ ក្រោយចុះចតប៉ូលិសបានឃាតខ្លួនបុរស ៤នាក់ពាក់ព័ន្ធនឹងរឿង«ផោម»ចេញពី យន្តហោះ។

អ្នកនាំពាក្យកម្លាំងសន្តិសុខបានឲ្យដឹងថា បុរសម្នាក់មានជំងឺទល់ខ្យល់ ហើយមិនអាចទប់ស្កាត់បានដល់ពេលវាចេញគឺជាដើមហេតុនៃវិវាទខាងលើ ហើយក្នុងនោះ ដែរ ក្រុមគ្រូពេទ្យកំពុងតែត្រួតពិនិត្យសុខភាពបុរសខាងលើ។

នេះមិនមែនជាលើកទី១ឡើយ ដែលយន្តហោះចុះចតជាបន្ទាន់ដោយសារតែ អ្នកដំណើរនៅលើយន្តហោះបញ្ចេញខ្យល់។ កន្លងមកជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ American airlines ក៏បាន ចុះចតជាបន្ទាន់ផងដែរ នៅក្នុងអាកាស យានដ្ឋាន កាលីហ្វ័រនីញ៉ា ក្រោយពេល បុរសម្នាក់ «ផោម» បញ្ចេញក្លិនមិនល្អ ធ្វើឲ្យអ្នកដំណើរជាច្រើននាក់នៅលើយន្តហោះ មានអាការចង់ក្អួត។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធនឹងគ្រោះថ្នាក់យន្តហោះនៅក្នុង ប្រទេសអុីរ៉ង់ តាមលទ្ធផលស្រាវជ្រាវ បង្ហាញឲ្យឃើញថា កត្តាចម្បងដែលបាននាំឲ្យយន្តហោះធុនមធ្យមរបស់អុីរ៉ង់ ធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងប្រទេសនេះ អាចបណ្តាលមកពីកត្តាអាកាសធាតុអាក្រក់ ជាចម្បង ដែលមានដូចជា អ័ព្ទចុះខ្លាំង ព្រិលធ្លាក់ និងខ្យល់បក់បោកខ្លាំងជាដើម។ នេះបើតាមការចេញផ្សាយ នៅមុននេះ បន្តិច ដោយសារព័ត៌មាន ABC NEWS នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

យន្តហោះខាងលើនេះ គឺជាប្រភេទ ATR-72 មានជើងហោះហើរលេខ EP 3704 ផលិតនៅឆ្នាំ១៩៩៣ ដែលត្រូវបានចាត់ទុកជាយន្តហោះវ័យចំណាស់មួយ ទុកសម្រាប់ធ្វើដំណើរតែក្នុងស្រុក ដែល មានរយៈចម្ងាយខ្លីប៉ុណ្ណោះ ហើយវាបានធ្លាក់នៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុង តេអេរ៉ង់) ដោយបានសម្លាប់មនុស្សទាំង អស់៦៥នាក់ (អ្នកដំណើរ ៥៩នាក់ និង សហសេវិក៦នាក់) ដែលពីដំបូងឡើយ មានសេចក្តីរាយការណ៍ថា មនុស្សជិះនៅលើនោះទាំងអស់មានរហូតដល់៦៦នាក់។

គួរបញ្ជាក់ថា យន្តហោះ ATR-72 មាន គោលដៅពីទីក្រុងតេអេរ៉ង់ ឆ្ពោះទៅកាន់ ទីក្រុង Yasuj ភាគខាងត្បូងប្រទេស ដែល មានចម្ងាយហោះហើរ ៧៨០គីឡូម៉ែត្រ ប៉ុន្តែវាបានធ្លាក់នៅតំបន់ភ្នំ Zagros ដែល មានអាកាសធាតុអាក្រក់ខ្លាំង ហើយសូម្បីតែក្រុមសង្គ្រោះដែលប្រើប្រាស់ឧទ្ធម្ភាគ ចក្រនោះ ក៏មិនទាន់អាចទៅដល់កន្លែង កើតហេតុដែរ ព្រោះតែការធ្វើដំណើរទៅ កាន់ទីនោះ អាចនឹងជាការផ្សងព្រេងដ៏គ្រោះថ្នាក់។

ដោយឡែកមេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក អាយ៉ាតូឡាហ៍ ខាមេណៃ និងប្រធា នាធិបតីអុីរ៉ង់លោក ហាស្សាន់ រូហានី ក៏ បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ បំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះទាំងអស់ផងដែរ ហើយថ្នាក់ដឹកនាំកំពូលៗ បានបញ្ជាឲ្យក្រុមសង្គ្រោះទៅឲ្យដល់ កន្លែងកើតហេតុ ដើម្បីប្រមូលយកសាក សពជនរងគ្រោះត្រឡប់មកវិញ និងធ្វើការស៊ើបអង្កេតរកមូលហេតុពិតប្រាកដ នៃការ ធ្លាក់នោះឲ្យបាន៕ ម៉ែវ សាធី