ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តដឹកសិស្ស លាសារៀនវ៉េស្លឡាញន៍ បើកបុកចូលផ្ទះទ្រូម៉ាន់នីរងការខូចខាត

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង ដែល ជារថយន្តដឹកសិស្ស របស់សាលារៀន ឯកជន វ៉េស្លឡាញន៍ បានបើកចូលផ្ទះទ្រូម៉ាន់នី បណ្តាលឲ្យប្រេះ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញ ឆ្នាំ២០១៨ ស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកសិស្សម៉ាកសាំយ៉ុង ពណ៌ស បិទឡូហ្គោ អក្សរ សាលារៀនវ៉េស្លឡាញន៍ ពាក់ស្លាកលេខ ភ្នំពេញ2M-3669 ខណៈដែលកំពុងបើកប្រមូលសិស្ស ហើយទើបតែដឹកបានសិស្សម្នាក់ ជិះក្នុងរថយន្ត រួមជាមួយអ្នកគ្រូម្នាក់នោះ តាមបណ្តោយផ្លូវបេតុងពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ជាផ្លូវបំបែកជាបី តែដោយសារអ្នកបើកបរដេកលក់មួយភាំង ទើបរថយន្ត ឆ្លងផ្លូវទៅត្រង់ សំដៅចូល បុកចូលផ្ទះ ដូរលុយ ទ្រូម៉ាន់នី បណ្តាលឲ្យបាក់បែក ប្រេះសរសេរ ជញ្ជាំងថ្ម តែសំណាងពុំមានរងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យរាល់ផលប៉ះពាល់ តែដោយសារភាគីបង្ក រថយន្តដឹកសិស្ស និងម្ចាស់ផ្ទះ សម្របសម្រួលគ្នា តែ២ភាគី ទើបសមត្ថកិច្ចសម្រេច ដកវិលត្រឡប់ទៅវិញ ៕សុខាសែនជ័យ