ព័ត៌មានទាន់ហេតុការណ៍៖

អ្នកប្រើ Android ឥឡូវនេះអាចទទួលបាន dark mode របស់ YouTube

នៅខែមីនា YouTube បានបង្ហាញថាខ្លួនកំពុងបញ្ចេញកម្មវិធី dark mode មួយសម្រាប់កម្មវិធីទូរស័ព្ទរបស់ខ្លួនដោយចាប់ ផ្តើមពីកំណែ iOS របស់ខ្លួន។ ឥលូវអ្នកប្រើ Android កំពុងចាប់ផ្តើមទទួលបានលក្ខណៈពិសេសនៅលើកម្មវិធីរបស់ពួកគេ។

YouTube បានបន្ថែមនូវរបៀបងងឹតមួយទៅកាន់គេហទំព័រ desktop របស់ខ្លួនកាលពីឆ្នាំមុនហើយក្រុមហ៊ុនបាននិយាយថាវាបាន ក្លាយជាលក្ខណៈមួយក្នុងចំណោមលក្ខណៈពិសេសដែលត្រូវបានស្នើច្រើនបំផុតសម្រាប់កម្មវិធីរបស់ខ្លួន។ របាយការណ៍ 9to5Google បានបង្ហាញថាលក្ខណៈពិសេសបានចាប់ផ្តើមចេញកាលពីម្សិលមិញដោយបានជូនដំណឹងដល់អ្នកប្រើប្រាស់ជាមួយប្រអប់បញ្ចូល។ វាក៏និយាយផងដែរថាវាអាចត្រូវបានបើកនិងបិទនៅក្នុងការកំណត់របស់កម្មវិធី ៕ ហេង លក្ខិណា