ព័ត៌មានទាន់ហេតុការណ៍៖

អ្នកម៉ៅការផ្សាររំលងមិនប្រមូលសំរាម បែរជាគរទុកឲ្យស្អុយរលួយហូរហៀរដល់ថ្នល់ជាតិលេខ៦

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ និអាជីវករផ្សាររំលង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានត្អូញត្អែរប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ថា សំរាម ស្អុយរលួយគរដូចភ្នំហូរហៀរមកលើថ្នល់ជាតិ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសុខភាពប្រជាពលរដ្ឋ និអាជីវករាប់រយនាក់ ម្យ៉ាងទៀតធ្វើឲ្យមានរិះគន់ថា បានធ្វើឲ្យបាត់បង់សោភ័ណភាពផ្លូវជាតិលេខ៦ ប៉ះពាលអារម្មណ៍ភ្ញៀវជាតិ និអន្ដរជាតិ ដែលធ្វើដំណើរឆ្លងកាត់ ។

អាជីវករផ្សាររំលងសំណូមពរឲ្យអ្នកម៉ៅការផ្សារយកសំរាមចេញ ឲ្យទាន់ពេលវេលា ជាប្រចាំ កុំឲ្យហូរហៀរចេញមកមុខផ្លូវជាតិដូច្នោះ ។

អាជ្ញាធរ ឃុំ ស្រុក និងជំនាញពាក់ព័ន្ធ គួរមានចំណាត់ការ ណែនាំអ្នកម៉ៅការផ្សាររំលងផង ឲ្យស្របទៅតាមពាក្សស្លោក ភូមិ ឃុំស្អាត ទីក្រុង ស្អាត និងសុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋ ។

ពាក់ព័ន្ធបញ្ហាសំរាមនេះ លោក គ្រូថា អ្នកម៉ៅការផ្សាររំលង បានឆ្លើយតបតាមទូរស័ព្ទថា លោកកំពុងតែពិនិត្យ និង រកដំណោះស្រាយដើម្បី ដឹកសំរាមទាំងនេះចេញ ព្រោះដោយសារតែកន្លែងចាក់សំរាមចាស់នោះ វាពេញ និងកំពុងតែរកកន្លែងថ្មី ដើម្បីចាក់សំរាម ៕ ប៊ុនរិទ្ធី