ព័ត៌មានទាន់ហេតុការណ៍៖

អ្នកយាមរថយន្តពេលយប់សម្ងំជក់ថ្នាំញៀន នគរបាលប៉ុស្តិ៍បឹងព្រលឹតឃើញឃាត់ខ្លួនភ្លាម

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត ខណៈជិះម៉ូតូល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋមានសុវត្ថិភាពល្អ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈ កំពុងអង្គុយជក់ថ្នាំញៀនក្បែរចិញ្ចើមផ្លូវ។

ការឃាត់ខ្លួនជនសង្ស័យជក់ថ្នាំញៀនជាក់ស្តែងនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្លូវ ១០៥ កែងផ្លូវ ២១៤ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

NKD-36x6_outline

មន្រី្តនគរបាលប៉ុស្តិបឹងព្រលឹតឲ្យដឹងថា ជនប្រើប្រាស់ថ្នាំញៀនដែលឃាត់ខ្លួនបាននេះ មានឈ្មោះ ធី ម៉ិច ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរយាមរថយន្តឲ្យគេពេលយប់ តែពុំមានទីលំនៅមិនពិតប្រាកដនោះទេ។ ជនសង្ស័យរូបនេះត្រូវឃាត់ខ្លួនជាមួយឧបករណ៍ជក់ថ្នាំញៀនមួយកំប្លេររួចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ស រស្មី