ព័ត៌មានទាន់ហេតុការណ៍៖

អ្នកអាចដុសធ្មេញរបស់អ្នកក្នុងរយៈពេល 10 វិនាទីតាមរយៈច្រាសដុសធ្មេញដ៏ទំនើបមួយ

មានគម្រោងផលិតផលថ្មីមួយរបស់ Kickstarter គេហៅថា Amabrush ជាច្រាសដុសធ្មេញដោយស្វ័យប្រវត្តិ។ វាមានរាងដូចជាប្រដាប់ការពារមាត់ហើយវាដុសធ្មេញរបស់អ្នកទាំងអស់ក្នុងពេលតែ 10 វិនាទី។ ចំណុចទាញចល័តធ្វើឱ្យការដំឡើងទាំងមូលមើលទៅដូចជាធំសំពីងសំពោងណាស់។ វាជាអ្វីដែលរំញ័រនៅផ្នែក “សរសៃច្រាស” និងបញ្ចេញថ្នាំដុសធ្មេញដោយខ្លួនវា។ ចំណុចកាន់របស់ច្រាសនេះប្រើគ្រាប់ថ្នាំដុសធ្មេញសំរាប់ដំនើរការ។

NKD-36x6_outline

វាតំរូវអោយចំណាយ 3 ដូល្លារសម្រាប់ការផ្គត់ផ្គង់ថ្នាំដុសធ្មេញ 1 ខែ ដែលជាទូទៅត្រូវថ្នាំដុសធ្មេញធម្មតា ចាំបាច់ត្រូវបានបង្កើតយ៉ាងពិសេសដើម្បីច្របាច់ចេញយ៉ាងត្រឹមត្រូវ ហើយត្រូវការចំណាយពេល 1 ឬ 2 នាទីក្នុងមួយថ្ងៃក្នុងការដុសសំអាតធ្មេញរបស់ពួកគេជំនួសឱ្យ 10 ទៅ 10 វិនាទី ។ Amabrush Pro ដាក់លក់ក្នុងតំលៃ $ 113 ដោយរួមបញ្ចូលជាមួយនឹងប្រដាប់សាកថ្មឥតខ្សែ ៕ ហេង លក្ខិណា