ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឯកទេសព្រមានថាអាមេរិកនឹងវាយប្រហារអីុរ៉ង់នៅចុងឆ្នាំនេះ

សារព័ត៌មាន Express របស់អង់គ្លេស បានផ្សាយថា អាមេរិកនឹងប្រើប្រាស់កម្លាំងយោធាវាយប្រហារអីុរ៉ង់នៅចុងឆ្នាំ នេះជា មិនខាន ហើយសង្គ្រាមនោះអាចជាចំណុចមួយនៃការចាប់ផ្តើម សង្គ្រាមលោកលើក ទី៣ ទៀតផង។

រយៈពេលកន្លងមកអីុរ៉ង់ ប្រឈមនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ក្រោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ កាលពីឆ្នាំ២០១៥ ជម្រុញឲ្យទីក្រុងតេអេ រ៉ង់ ប្តឹងអាមេរិកឡើងទៅកាន់តុលាការកំពូលរបស់អង្គការសហប្រជាជាតិ។ អ្នកវិទ្យា សាស្ត្រនយោបាយ អាល្លឺម៉ងលោក Josef Bramlមានជំនឿមុតមាំថា បើទោះបីអាម េរិក បរាជ័យនៅក្នុងតុលាការកំពូលក៏ពិតមែន ក៏អាមេរិកមិនគោរពទៅតាមការ សម្រេចនោះដែរ។

លោកBramlបានបញ្ជាក់ថា រដ្ឋាភិបាល របស់លោកដូណាល់ ត្រាំ អាចមានគម្រោង វាយប្រហារទៅលើអីុរ៉ង់រួចរាល់ តាមដែន អាកាស ។ លោក បន្តទៀតថា «ជាការណ៍ ពិតណាស់ ខ្ញុំយល់ថា ជនជាតិអាមេរិក នឹងមានសកម្មភាពយោធាទៅលើអីុរ៉ង់ នៅចុងឆ្នាំនេះ។ ខ្ញុំមិនអាចគិតដល់ពីការ វាយប្រហារដោយថ្មើរជើង តែអាមេរិកនឹងវាយប្រហារតាមដែនអាកាសទៅលើទីតាំងមីស៊ីលរបស់អីុរ៉ង់ »។

ការលើកឡើងរបស់ លោកBraml ក្រោយពេលដែល មេដឹកនាំជាន់ខ្ពស់អីុរ៉ង់ លោក Ayatollah Khamenei បានព្រមានដល់ប្រធានាធិបតីអីុរ៉ង់រូហានី និងគណៈ រដ្ឋមន្ត្រីថាមិនត្រូវពឹងផ្អែកលើ បណ្តា ប្រទេសអឺរ៉ុប ក្នុងការរក្សាកិច្ចព្រមព្រៀងនោះឡើយ ក្រោយអាមេរិក ដកខ្លួនចេញ ។ ទាំងនោះមានន័យថា អីុរ៉ង់ចាំបាច់ត្រូវតែ ពឹងផ្អែកលើខ្លួនឯងដើម្បីការពារ។

បច្ចុប្បន្នវិវាទធំៗនៅលើពិភពលោក រវាងអាមេរិកនឹង ប្រទេស ដែលអាមេរិក ចាត់ទុកជាសត្រូវ កំពុងតែកើនកម្តៅពីមួយ ថ្ងៃទៅមួយ អាចផ្ទុះឡើងជាសង្គ្រាមទ្រង់ទ្រាយធំ ឈានដល់សង្គ្រាម លោក ។ ប្រទេសដែលអាចផ្តើមចេញសង្គ្រាមទ្រង់ទ្រាយធំនោះមានតែពីរប៉ុណ្ណោះ គឺ ប្រទេស អីុរ៉ង់ និងកូរ៉េខាងជើង ។ ប្រទេសទាំងពីរ ត្រូវបានអាមេរិមានគម្រោងវាយប្រហារ ជាច្រើនលើកមកហើយ ប៉ុន្តែ មិនទាន់មានហេតុផលគ្រប់គ្រាន់ដើម្បីវាយប្រហារ ។

មួយវិញទៀតប្រទេសទាំង២ទទួល បានការ ការពារពីមហាអំណាចយោធាចិន និងរុស្ស៊ី ទើបអាមេរិកស្ទាក់ស្ទើរនៅក្នុងការវាយប្រហារ។ នៅពេលនេះដែរ រុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមក ដោយមានកម្លាំង ទាហានជាង ៣សែននាក់ចូលរួមព្រមទាំង យន្តហោះចម្បាំង ជាង ១០០០គ្រឿង ។ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺសមយុទ្ធមានការចូលរួមពីកម្លាំងទាហានចិនផងដែរ។

ការរួមកម្លាំងគ្នារវាងរុស្ស៊ីនឹងចិន ត្រូវបានក្រុមអ្នកជំនាញយល់ឃើញថាជាការត្រៀមរៀបចំពិភពលោកសាជាថ្មីឡើងវិញ ក្រោម ការដឹកនាំរបស់ចិន និងរុស្ស៊ីដោយគ្មាន អាមេរិក ។ តើអាមេរិកទៅណា បែរជាទុកឲ្យចិននិងរុស្ស៊ីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក?

ក្រុមអ្នកឯកទេសបានលើកឡើងថា បើមានសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើងក្លាយជាសង្គ្រាមលោកលើកទីបី នោះ អាមេរិក គឺជាអ្នកបរាជ័យ ដោយសារតែសម្ពន្ធមិត្ត របស់ខ្លួនបានចាកចេញជាបន្តបន្ទាប់ ទុកឲ្យអាមេរិកក្លាយជាមហាអំណាចឯកា ទាំងនោះហើយអាមេរិក ម្នាក់ឯង មិន អាចយកឈ្នះ ប្រទេស បរមាណូផ្សេងទៀត ដែលមានរុស្ស៊ីនិងចិននោះឡើយ។

អ្នកឯកទេសពីពេលវេលា ជនជាតិអង់ គ្លេស បានលើកឡើងថា សង្គ្រាមលោកលើកទី៣នឹងកើតឡើងនៅក្នុងឆ្នាំ២០២០ ខាងមុខ។ សង្គ្រាមចាប់ផ្តើមចេញពី ជម្លោះអាមេរិកនិងកូរ៉េខាងជើង ដោយ ពេលនោះ កូរ៉េខាងជើង បានបាញ់មីស៊ីល ១ដើមទៅលើកោះហាវៃ៉ អាមេរិក ជា ចំណុច ចាប់ផ្តើមនៃសង្គ្រាម។

នៅក្នុងឃ្លីបវីដេអូមួយដែលបានផ្សាយតាមបណ្តាញ Youtubeលោក Michael Phillips អ្នកឯកទេសស្តីពីពេលវេលាបានប្រកាសថាសង្គ្រាម អាមេរិកនិងកូរ៉េខាង ជើង នឹងអូសបន្លាយរយៈពេល៣ឆ្នាំ ក្រោយការគំរាមកំហែងគ្នាទៅវិញទៅមកនៅឆ្នាំ ២០១៩ ។ លោកMichael Phillips បញ្ជាក់ ទៀតថា អង់គ្លេស ក៏ត្រូវបាន អូសចូលនៅ ក្នុងសង្គ្រាម នោះដែរ ។

លោកMichael Phillips បានបញ្ជាក់ ទៀតថា «អ្វីគ្រប់យ៉ាងនឹងកើតឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យមនុស្សរាប់លាននាក់ ស្លាប់»។ លោកក៏បានបញ្ជាក់ទៀតថា សង្គ្រាមនោះនឹងត្រូវប្រើប្រាស់ដល់គ្រាប់បែកបរមាណូទៀតផង។

លោកMichael Phillips ក៏បានប្រកាស ទៀតថា គ្រោះមហន្តរាយធម្មជាតិ បាន បំផ្លាញទាំងស្រុង នៅរដ្ឋ Los Angeles ,California ។ ជាមួយគ្នានោះគ្រោះរញ្ជួយដី កម្រិត ១០,២រិុចទ័រ បំផ្លាញទីក្រុងទាំង មូល។ លោកបញ្ជាក់ថា ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំនឹងដឹកនាំអាមេរិក ពីរអាណត្តិ។

ក្នុងអំឡុងឆ្នាំ ២០២០ ក្រុមអ្នក វិទ្យា សាស្ត្រអវកាស ក៏បានចុះចតនៅលើភពព្រះអង្គារដោយជោគជ័យ ជាលើក ដំបូងក្នុងប្រវត្តិសាស្ត្រ ។ ប៉ុន្តែ អង្គការ អវកាសអាមេរិក ណាសា មិនបាន ទទួល បានជោគជ័យនោះឡើយ គឺយាន អវកាស Space X របស់មហាសេដ្ឋី Elon Mush ។ នៅក្នុងឃ្លីបវីដេអូដែលលោក Michael Phillips បានផ្សព្វផ្សាយ កាល ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ទទួលបាន ការចូល ទស្សនាជាង៤លាននាក់ ដោយមាន មនុស្សជាច្រើនជឿថា សង្រ្គាមលោក លើក ទី៣នឹងកើតឡើង នាពេលអនាគត។

ការលើកឡើងខាងលើ អាចនឹងផ្ទុយពីស្ថានការណ៍នាពេលបច្ចុប្បន្ន ដោយសារ តែ អាមេរិកនិងកូរ៉េខាងជើង កំពុងតែឈាន ទៅរក ការផ្សះផ្សាទំនាក់ទំនង និងត្រៀម ជំនួបជាលើកទីពីរនៅអាមេរិក ។

ក៏ប៉ុន្តែ អ្នកឯកទេសវិភាគក៏បានលើកឡើងផងដែរថាការរីកចម្រើន នៅក្នុងទំនាក់ទំនងរវាងអាមេរិកនឹងកូរ៉េខាងជើងនៅតែមានចំណុចជាច្រើន មិនស៊ីចង្វាក់គ្នា ដោយអាមេរិក មិនទាន់បើកផ្លូវសម្រាប់ សន្ធិ សញ្ញាសន្តិភាព បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េកាលពីឆ្នាំ ១៩៥៣ ។

អាមេរិកនិងកូរ៉េខាងជើង នៅតែស្ទាប ស្ទង់ គ្នានៅឡើយមិនទាន់មានទំនុកចិត្ត នឹងគ្នាទេ នៅឡើយទេ។ លើសពីនេះទៅ ទៀត ក្រុមអ្នក ជំនាញរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានលើកឡើងថា កូរ៉េខាងជើង មិនមានសកម្មភាព លុប បំបាត់បរមាណូនោះឡើយមានតែកើនឡើងជាងមុន ។

អាចនិយាយបានថា កិច្ចពិភាក្សារវាង កូរ៉េខាងជើង នឹងអាមេរិក មានសារសំខាន់ យ៉ាងខ្លាំង ដល់នយោបាយពិភពលោក ទាំងមូល ។ ប្រសិនបើកិច្ចពិភាក្សាទទួលបានជោគជ័យនោះ ឧបទ្វីបកូរ៉េ និងតំបន់ ទាំងមូលទទួលបានសន្តិភាព ។ផ្ទុយទៅ វិញ បើកិច្ចពិភាក្សាបរាជ័យ នោះ កូរ៉េខាង ជើង នឹងបង្កើនសកម្មភាពការពារ ក៏ដូចជា បង្កើនអាវុធការពារខ្លួន។ ចំណុចទាំងនោះអាចឈានដល់ដំណាក់កាលដូចការលើកឡើងរបស់អ្នកជំនាញជនជាតិអង់គ្លេស ព្យាករណ៍ក៏ថាបាន៕ ម៉ែវ សាធី