ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​ភូមិ​ភ្នំ​ស្ពង់​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណាំ​ស្រូវ​រដូវប្រាំង​ត្រូវ​ខ្យង​មាស​ស៊ី​ស្រូវ​តាម​ស្រែ​ដក់​ទឹក​ខ្ទេច​ អភិបាលខេត្ត​ប៉ៃលិន​ចាត់វិធានការ​ឱ្យ​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​ទៅ​ នៅ​ពេល​ក្រោយ​

​ខេត្ត​ប៉ៃ​លិ​នះ​ អ្នក​ភូមិ​ភ្នំ​ស្ពង់​មានការ​ព្រួយបារម្ភ​យ៉ាង​ ច្រើន​ដែល​ដំណាំ​ស្រូវ​រដូវប្រាំង​ពួក​គាត់​ម្នាក់ៗ​ (៥​ហិតា​ទៅ​៧​ហិតា​)​ ត្រូវ​បាន​ក្រុម​សត្វ​ខ្យង​មាស​នាំ​គ្នា​រាតត្បាត​ខាំ​ស៊ី​ តាម​ខ្លុក​ដក់​ទឹក​ស៊ី​ខ្ទេច​រាល់​ឆ្នាំ​នៅ​រដូវប្រាំង​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពីរ​ប្រជា​កសិករ​ដំណាំ​ស្រូវ​នៅ​ខាងជើង​ភ្នំ​ស្ពង់​រៀបរាប់​បានឱ្យ​ដឹង​ថា​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​វាលស្រែ​អ្នក​ភូមិ​ធ្វើស្រែ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៩​ នៅ​ក្នុងភូមិ​ស្ពង់​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខ​ត្ត​ប៉ៃលិន​។​ ពលរដ្ឋ​ដាំ​ដំណាំ​ស្រូវ​រដូវប្រាំង​នេះ​បាន​និយាយ​បន្ត​ថា​ ពួក​គាត់​ធ្វើស្រែ​ជិត​១០​ឆ្នាំ​ ហើយ​ត្រឹមតែ​ឃើញ​សត្វ​ខ្យង​ព​ណ៍​មាស​នេះ​កើត​៣​ឆ្នាំ​ទេ​ ពួក​គាត់​ធ្លាប់តែ​ឃើញ​ខ្យង​ខ្មែរ​ពីរ​ប្រភេទ​ ខ្យង​ព​ណ៍​ខ្មៅ​គូថ​ស្រួច​ ខ្យង​១​យ៉ាង​ទៀត​គូថ​ទៀល​លៀង​តូច​ព​ណ៍​ក្រហមព្រឿងៗ​ មិន​ចេះ​ស៊ី​ស្រូវ​ គេ​ហៅ​ខ្យង​ស្រែ​ជា​ធម្មតា​។​ នៅ​ក្នុង​៣​ឆ្នាំ​នេះ​ ស្រាប់តែ​សំបូរ​ ខ្យង​មាស​ ចម្លែក​ជា​ច្រើន​កើតឡើង​តាម​ក្នុង​ស្រែ​និង​ប្រឡាយ​ អូរ​ ស្ទឹង​ សត្វ​ខ្យង​ដែល​កើតមក​បាន​១​ខែ​ចេះ​ ស៊ី​បំផ្លាញ​ស្រូវ​មិន​ថា​ខ្យង​តូច​ធំ​នោះ​ សត្វ​ខ្យង​នេះ​វា​បំផ្លាញ​ស្រូវ​មិន​ថា​យប់​ឬ​ថ្ងៃ​ រូបរាង​ស​ម្ឃុ​រ​ដូច​មាស​ វា​ពង​លើ​ដើមឈើ​ ស្លឹក​ស្រូវ​ព​ណ៍​លឿង​។​

​លោក​ សាយ​ សុ​ផាត​ ប្រធាន​មន្ទីរ​កសិកម្ម​និង​រុក្ខា​ប្រមាញ់​ បាន​និយាយ​ប្រាប់​អ្នក​យក​ព័​ត៍​មាននៅ​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ឱ្យ​ដឹង​ថា​ លោក​បាន​ទទួល​ព័​ត៍​មាន​ពី​ប្រជា​កសិកម្ម​ដំណាំ​ស្រូវ​នៅ​ខាងជើង​ភ្នំ​ស្ពង់​តាម​ដងផ្លូវ​ជាតិ​លេខ​៥៩​ (១០​ជាង​ហិតា​)​ ដែល​ខ្យង​មាស​វា​កំពុង​តែ​បំផ្លាញ​ស្រូវ​ក្នុង​វាលស្រែ​ ។​ លោក​បាន​បន្ត​ថា​ លោក​នឹង​ឱ្យ​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ និង​ ចាត់វិធានការ​ ។​

​ក្រោយ​នៅ​ថ្ង​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ លោក​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ ក៏​នាំ​លោក​ អភិបាលខេត្ត​ប៉ៃលិន​ និង​មន្ត្រីរាជការ​ជំនាញ​មន្ទីរ​ចុះ​ នៅ​មើល​ដំណាំ​ស្រូវ​ដែល​ខូចខាត​នៅ​វាលស្រែ​ របស់​ប្រជា​កសិករ​ កសិកម្ម​ ខាងជើង​ភ្នំ​ស្ពង់​អម​ដងផ្លូវ​ជាតិ​លេខ​៥៩​ ដោយ​មាន​សត្វ​ខ្យង​ស៊ី​

​តាម​វាលស្រែ​ ដែល​ដក់​ទឹក​ក្នុង​ខ្លុក​ បន្ទាប់​មក​ លោក​ អភិបាលខេត្ត​ លោក​ក៏​បាន​ដាក់​វិធានការ​ឱ្យ​មន្ត្រី​ជំនាញ​ខាង​កសិកម្ម​យក​ថ្នាំ​បាញ់​ ៕​ ស​ សា​រ៉េ​ត​

photo_2016-02-12_09-55-44

ses (3)

ses (1)

ses (2)