ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​រត់​ម៉ូតូ​កង់ ​បី​២​នាក់ ​បើក​ឆាកប្រយុទ្ធ​គ្នា​ធ្វើ​ឱ្យ​ភ្ញាក់ ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច

ភ្នំពេញ​ ៖​ ទំនាស់​រវាង​អ្នក​រត់​ម៉ូតូ​កង់​ បី​២​នាក់​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​ទាំង​ព្រឹក​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជា​ពល​ រដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ និង ​សមត្ថកិច្ច​ចុះ​អន្ដរាគមន៍​ កាលពី​វេលា​ម៉ោង​ ៧​ព្រឹក​ ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​សុធារស​ ក្នុង​សង្កាត់​ ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​

​យុវជន​ទី​១​ឈ្មោះ​ ពោ​យ​ ធា​រ៉ា​ អាយុ​ ៣១​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ម្ដុំ​ខណ្ឌដង្កោ​ ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ និង​ យុវជន​ទី​២​ ឈ្មោះ​ ស៊ា​ង​ សុខ​ហេង​ អាយុ​៣១​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​វត្ដ​ស្ទឹង​មាន​ជ័យ​ ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​ទាំង​២​ នាក់​បានឱ្យ​ដឹង​ថា​ ពួក​គេ​បាន​ទាស់សម្ដី​ និង​មាន​គំនុំ​រឿង​ចាស់​ផង​ គឺ​រឿង​ហៅ​ ហ្អែ​ង​ អញ​ ក៏​ខឹង​គ្នា​ ក៏​បើក​យក​សោ​ដែក​ និង​ដំបង​កាន់​វាយ​គ្នា​រៀងៗ​ខ្លួន​ បង្ក​ការ​ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ ដំណើរ​តាម​ដងផ្លូវ​ និង​សមត្ថកិច្ច​ចុះ​មក​ ជួយ​អន្ដរាគមន៍​ឃាត់ខ្លួន​យក​មក​នគរ​ បាល​ប៉ុស្ដិ៍​ទន្លេបាសាក់​ដើម្បី​ដោះស្រាយ​។​

​បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​យុវជន​ទាំង​ ២​នាក់​រួច​ សមត្ថកិច្ច​បាន​ពន្យល់​ណែនាំ​ និង​អប់រំ​សម្រុះសម្រួល​គ្នា​ដោយ​ពុំ​មាន​ ភាគី​ណាមួយ​សង​គ្នា​ទេ​ ។​ ក្រោយមក​ សមត្ថកិច្ច​ក៏​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រក​ រឿង​គ្នា​ទៀត​ទៅ​ថ្ងៃក្រោយ​ក្រោយ​ ហើយ​ ក៏​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ធ្វើការ​រៀងៗ​ខ្លួន​វិញ៕
24(11) (1)

23(17)