ព័ត៌មានទាន់ហេតុការណ៍៖

អ​.​ស​.​ប​.​ទាមទារ​ឱ្យ​ដោះ​លែង​រាល់​ចំណាប់ខ្មាំង

ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហ​ ប្រជាជាតិ​បាន​ទាមទារ​ឱ្យ​ដោះ​លែង​ជា​ បន្ទាន់​នូវ​រាល់​ចំណាប់ខ្មាំង​ទាំងអស់​ ដែល​ក្រុម​អ៊ិ​ស​ស្លា​ម​បង្កើត​ចាប់​ធ្វើ​ជា​ ចំណាប់ខ្មាំង​ ខណៈ​ដែល​ប្រទេស​ហ្ស៊​ក​ដង់​ បាន​សន្យា​ធ្វើ​រាល់​អ្វី​គ្រប់យ៉ាង​ដើម្បី​រក្សា​ អាយុជីវិត​ ចំណាប់ខ្មាំង​ដែល​ជា​អាកាស​ យានិក​ម្នាក់​ត្រូវ​ក្រុម​ឧទ្ទាម​ចាប់ខ្លួន​នោះ​។​

​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហ​ ប្រជាជាតិ​ដែល​មាន​សមាជិក​ ១៥​រូប​ បាន​ថ្កោលទោស​កាលពី​ថ្ងៃអាទិត្យ​ ទៅ​លើ​សកម្មភាព​ឃោរឃៅ​ អមនុស្ស​ ធម៌​របស់​ក្រុម​អ៊ិ​ស​ស្លា​ម​បង្កើត​រដ្ឋ​ដែល​ បាន​កាត់​ក្បាល​ប្រហារជីវិត​ចំណាប់ខ្មាំង​ ជា​អ្នកកាសែត​ជនជាតិ​ជប៉ុន​ ។​

​ក្រុមប្រឹក្សាសន្ដិសុខ​បាន​បញ្ជាក់​ថា​ អ្នក​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​សម្លាប់​ Kenji​ Goto​ នោះ​ត្រូវ​តែ​ប្រឈម​ចំពោះ​ មុខ​ច្បាប់​ មិន​អាច​លើកលែង​បាន​។​ ជា​ មួយ​គ្នា​នេះ​ ក្រុមប្រឹក្សាសន្ដិសុខ​បាន​ ទាមទារ​ឱ្យ​ដោះ​លែង​ប្រកបដោយ​សុវត្ថិ​ ភាព​ និង​ឥត​លក្ខខណ្ឌ​ចំពោះ​ចំណាប់ខ្មាំង​ ទាំងអស់​របស់​ក្រុម​អ៊ិ​ប​ស្លា​ម​បង្កើត​រដ្ឋ​និង​ បណ្ដាញ​សមាស ភាព​ភេរវកម្ម​អាល់​កៃ​ដា​៕

y(6)