ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាសាកល្បងមីស៊ីលវាយស្ទាក់ប្រកបដោយជោគជ័យ

ដើម្បីបញ្ជាក់ពីសមត្ថភាពវាយស្ទាក់របស់កាំជ្រួចមីស៊ីលល្បឿនលឿន AAD ឥណ្ឌាបានសាកល្បង មីស៊ីលប្រភេទ Prithviធ្វើជាគោលដៅសម្រាប់ការសាកល្បងវាយស្ទាក់បញ្ជាក់ពីសមត្ថភាពពិត។

សារព័ត៌មាន Dailvexelsiorកាលពីថ្ងៃទី១៥ ខែឧសភា បានផ្សាយថា ឥណ្ឌាបានសាកល្បងមីស៊ីលល្បឿនលឿនសម្រាប់វាយស្ទាក់មីស៊ីលសត្រូវប្រភេទAAD ។ ការសាកល្បងនោះគឺដើម្បីបញ្ជាក់ពីសមត្ថភាពនៅក្នុងការកសាងប្រព័ន្ធការពារមីស៊ីលដែលមានប្រសិទ្ធភាពបំផុត ក្នុងពេលដែលពិភពលោកផ្តោតសំខាន់ទៅលើប្រព័ន្ធមីស៊ីលដែលជាអាវុធអាចកំណត់ពីសមត្ថភាពខ្លាំងក្លាយរបស់ប្រទេសនីមួយៗ។
អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថា «ការសាកល្បង គឺដើម្បីបញ្ជាក់ពីសមត្ថភាពវាយប្រហារកម្ទេចវត្ថុហោះហើរនៅលើអាកាសមានកាំជ្រួចមីស៊ីលជាដើម។

ការសាកល្បងដោយប្រើប្រាស់មីស៊ីលប្រភេទPrithviបាញ់ចេញពីនាវាចម្បាំងដែលឈរជើងនៅឈូងសមុទ្រBengal ហើយមីស៊ីលវាយស្ទាក់ក៏បានហោះទៅកម្ទេចមីស៊ីលនោះដោយជោគជ័យ។កាំជ្រួចមីស៊ីលវាយស្ទាក់បានបាញ់ចេញពីកោះAbdul Kalamក្រោយពេលទទួលបានព័ត៌មានពីប្រព័ន្ធរ៉ាដាតាមដានទៅកម្ទេចមីស៊ីលសត្រូវ។
កាំជ្រួចមីស៊ីលវាយស្ទាក់ AAD ជាប្រភេទមីស៊ីមានប្រវែង៧,៥ម៉ែត្រ បញ្ជាដោយប្រព័ន្ធគ្រប់គ្រង ។ចាប់តាំងពីដើមឆ្នាំ២០០០មកឥណ្ឌាបានអភិវឌ្ឍន៍កម្មវិធីកាំជ្រួចមីស៊ីលដើម្បីទប់ទល់នឹងការគំរាមកំហែងពីសត្រូវ។
ជាមួយនឹងការសាកល្បងលើកនេះគឺជាលើកទី១២ហើយសម្រាប់មីស៊ីលវាយស្ទាក់ខាងលើ ហើយក្នុងចំណោមនោះមាន១០លើកទទួលបានជោគជ័យ។
កាលពីដំបូងមានតែអាមេរិកនិងរុស្ស៊ីប៉ុណ្ណោះដែលនាំមុខនៅក្នុងវិស័យផលិតសព្វាវុធកាំជ្រួចមីស៊ីលអាចបំពាក់ក្បាលគ្រាប់បរមាណូ។ មីស៊ីលទាំងនោះ អាចបាញ់ចេញពីនាវាមុជទឹកដែលលាក់ខ្លួននៅក្រោមបាតសមុទ្រ។ មេបញ្ចាការកងទ័ពវាយលុកអាមេរិកបានបញ្ជាក់ថា ចិននិងកូរ៉េខាងជើងបាន ផលិតកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូជាច្រើនប្រភេទ។ ចំណែកឥណ្ឌា និងប៉ាគីស្ថានក៏កំពុងផលិតដូចគ្នា។

ចិនបានចាប់ផ្ដើមផលិតមីស៊ីលឆ្លងទ្វីបមានកម្រិតចំគោលដៅខ្ពស់បំផុតអាចវាយប្រហារនៅលើគោលដៅក្នុងប្រទេសជប៉ុន និងទីតាំងយោធានានារបស់អាមេរិក។ លោក Ian Easton ម្ចាស់អត្ថបទសរសេរពីលទ្ធភាពវាយប្រហារស៊ើបអង្កេតរបស់ចិនបាន បញ្ជាក់ថា ក្រោយរយៈពេលជាច្រើន ឆ្នាំដែលចិនបានខិតខំផលិតបានមីស៊ីលជាច្រើនគ្រាប់ ច្រើនប្រភេទ ក្នុងនោះមានមីស៊ីលបាញ់ពីលើដីទៅគោលដៅលើដី CJ-10 ។ កាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំង YJ-62 របស់កម្លាំងទាហានជើងទឹកក៏ដូចជាកាំជ្រួចមីស៊ីល YJ-63 និងCJ-20 របស់កម្លាំងទាហានអាកាសជាដើម។
កងកម្លាំងកាំភ្លើងធំរបស់ចិនមានកាំជ្រួចមីស៊ីលជាង៥០០ដើម ប្រើប្រាស់ជើងទម្រ ពី៤០ទៅ៥៥ សម្រាប់មីស៊ីល CJ-10 ទាំងនោះបានធ្វើឱ្យជប៉ុននិងអាមេរិកព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែវា បាញ់បានចម្ងាយរហូតដល់ទៅ១.៥០០ គីឡូម៉ែត្រ អាចកម្ទេចគោលដៅនៅក្នុងប្រទេសជប៉ុន។
មន្ដ្រីក្រសួងការពារជាតិអាមេរិកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះមីស៊ីលរបស់ចិនអាចវាយប្រហារទៅលើគោលដៅនានារបស់អាមេរិកនៅក្នុងតំបន់អាស៊ី ក្នុងនោះមានទីតាំងយោធារបស់អាមេរិកនៅលើកោះGuamជាដើម។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ដ្រាលីបានបញ្ជាក់ថា ប្រសិនបើចិនដាក់កាំជ្រួចមីស៊ីលទាំងនោះនៅក្នុងទីតាំងយោធានៅលើកោះសិប្បនិមិត្ដក្នុងដែនសមុទ្រចិនភាគខាងត្បូងនោះ ចិនអាចវាយប្រហារទាំងនៅក្នុងទឹកដីអូស្ដ្រាលីផងដែរ។

ក្រៅពីចិន កូរ៉េខាងជើង ឥណ្ឌា ប៉ាគីស្ថានក៏បានខិតខំផលិតមីស៊ីលឆ្លងទ្វីបមានល្បឿនជាងសំឡេងដល់ទៅ៣ដងសម្រាប់កម្ទេចគោលដៅនៅឆ្ងាយគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវ។ នៅក្នុងប្រទេសតំបន់អាស៊ានវិញវៀតណាមក៏បានទិញមីស៊ីលពីប្រទេសរុស្ស៊ីសម្រាប់ទប់ទល់ពេលមានហេតុការណ៍អាក្រក់ កើតឡើង។

អ្វីដែលពិភពលោកព្រួយបារម្ភនោះគឺកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរបស់ចិន ដោយសារតែចិនមានវិវាទជាច្រើនជាមួយប្រទេសជិតខាងជុំវិញដែនអធិបតេយ្យ។ អ្វីដែលអាមេរិកព្រួយបារម្ភនោះ គឺចិនកំពុងសាងសង់ទីតាំងយោធាកណ្ដាលសមុទ្រងាយស្រួលក្នុងការវាយប្រហារទៅគ្រប់ទិសទី។
ពេលនេះចិនកំពុងប្រែក្លាយតំបន់ទឹកជ្រៅនៅដែនសមុទ្រចិនភាគខាងត្បូងដើម្បីធ្វើជាទីតាំងសម្រាប់កម្លាំងនាវាមុជទឹកដើរដោយថាមពលបរមាណូនិងក្លាយជាទីតាំងសម្រាប់វាយប្រហារ អាមេរិកដោយកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។

ជាច្រើនខែកន្លងមកចិនបានសាងសង់ កោះសប្បនិមិត្ដ និងទីតាំងយោធាដោយបើកចំហនៅដែនសមុទ្រចិនភាគខាងត្បូង។ បណ្ដាប្រទេសនៅក្នុងតំបន់មាន វៀតណាម ហ្វុីលីពិនក៏ដូចជាអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខុសច្បាប់ខាងលើ។
អ្នកឯកទេសយោធា និងសន្ដិសុខ បានបញ្ជាក់ថា នឹងមានរឿងអ្វីកើតឡើងនៅបាតសមុទ្រ គឺជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុត។ ពេលនេះចិនបានសាង សង់ទីតាំងសម្រាប់ក្រុមនាវាមុជទឹកដែលបានបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។ ការដែលសាងសង់ទីតាំងនៅដែនសមុទ្រចិនភាគខាងត្បូងក្នុងគោលដៅបង្កើតជម្រកសម្រាប់នាវាមុជទឹកគេចផុតពីការចាប់បានដោយប្រព័ន្ធរ៉ាដារបស់អាមេរិក ៕ ម៉ែវ សាធី

An advance air defence interceptor missile is launched from Wheeler Island off the Dhamra coast in the eastern Indian state of Orissa December 6, 2007. India successfully tested two surface-to-surface nuclear-capable Prithvi missiles against each other from separate military ranges on its eastern coast to evaluate their air defence capability, according to the Indian military. REUTERS/Indian Military/Handout (INDIA). EDITORIAL USE ONLY. NOT FOR SALE FOR MARKETING OR ADVERTISING CAMPAIGNS.

missile

rtx4gsu-si