ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា-ចិនចាប់ដៃគ្នាពង្រឹងសេដ្ឋកិច្ច និងយោធាធ្វើឲ្យអាមេរិកកាន់តែបារម្ភ

ក្រោយពេលដែលអាមេរិកសម្រេច ដំឡើងពន្ធនាំចូលបានធ្វើឲ្យប្រទេសជាច្រើនរងផលប៉ះពាល់ ដោយប្រទេសមួយចំនួនបានសម្រេចចាកចេញពីទីផ្សារអាមេរិក ។ នៅពេលនេះប្រទេសដែលមានពលរដ្ឋច្រើនជាងគេលើពិភពលោកទាំងពីរ គឺចិននិងឥណ្ឌាបានចាប់ដៃគ្នា ផ្សារភ្ជាប់ ទំនាក់ទំនង ទាំងសេដ្ឋកិច្ចនិងយោធា ដើម្បីកសាងសន្តិភាពនៅក្នុងតំបន់ និងនៅតាមព្រំដែនបង្កជាក្តីព្រួយបារម្ភយ់ាងខ្លាំងដល់អាមេរិក។

សារព័ត៌មានរ៉យទ័របានផ្សាយថា កន្លងមកប្រទេសទាំងពីរឥណ្ដា-ចិនបាន ព្រមព្រៀងលើវិស័យសេដ្ឋកិច្ច ហើយពេលនេះបានយល់ព្រមបង្កើនការទាក់ទងរវាងយោធា នៃប្រទេសទាំងពីរ ដើម្បីបន្តថែ រក្សាសន្តិភាពនៅតាមព្រំដែន ដែលកិច្ច ព្រមព្រៀងនេះត្រូវបានធ្វើឡើង ស្រប ពេលនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារ៉េន ដ្រា ម៉ូឌី (Narendra Modi) រៀបចំបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅភាគកណ្តាលនៃប្រទេសចិន។

ការឈានដល់កិច្ចព្រមព្រៀងគ្នាខាងលើនេះ ដែលត្រូវបានប្រកាសដោយរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌា លោក វិច័យ ហ្គោខាល (Vijay Gokhale) បានកើតមានឡើង នៅប៉ុន្មានខែក្រោយពីប្រទេសទាំងពីរបានធ្លាក់ទៅក្នុងជម្លោះ រឿងព្រំដែន ដែលស្ថិតនៅតំបន់ជួរភ្នំហិមា ល័យ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភថា នឹងឈានទៅរកការប្រឈមមុខយោធាទ្រង់ទ្រាយធំដាក់គ្នា។

គួរជម្រាបថា លោក ម៉ូឌី បានធ្វើដំណើរ មកដល់ទីក្រុង វូហាន (Wuhan) នៃខេត្ត ហ៊ូបៃ (Hubei) ប្រទេសចិន កាលពីថ្ងៃ សុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៨។

ក្រៅពី ឥណ្ឌា ចិនក៏បានបង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជាច្រើនដែរ ក្នុងនោះមានប្រទេសនៅជិតខាងអាមេរិកដូចជាកាណាដាជាដើម ។ ទាំងនោះហើយបានធ្វើឲ្យ អាមេរិកចោទ កាណាដា ចិន និងឥណ្ឌា ថា មិនចេះការ ពារកម្មសិទ្ធិ បញ្ហារបស់ខ្លួន។

មិនមែនមានតែចិនមួយទេ ដែលសហ រដ្ឋអាមេរិកបានបន្ទោស នៅថ្ងៃសុក្រ ទី ២៨ ខែមេសា ឆ្នាំ២០១៨នោះ វ៉ាស៊ីន តោន បានចេញសេចក្តីថ្លែងការណ៍ ចោទ ចិន កាណាដា និងឥណ្ឌាថា មិនចេះការ ពារកម្មសិទ្ធិបញ្ញា និងទប់ស្កាត់បានគ្រប់គ្រាន់ការចម្លងធ្វើរបស់ក្លែងក្លាយ។ វត្ត មានរបស់កាណាដា ដែលជាសមាជិកម្នាក់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (អាមេរិក កាណាដា ម៉ិចស៊ិក) នៅក្នុងបញ្ជីខ្មៅអាមេរិក ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កម្មសិទ្ធិបញ្ញា ដែលជាដើមហេតុមួយនាំឱ្យអាមេរិកខឹងចិន ស្ទើរក្លាយជាសង្គ្រាមពាណិជ្ជកម្មនោះ កំពុងបង្កការភ្ញាក់ផ្អើលថ្មីមួយទៀតហើយ នៅក្នុងរបាយការណ៍ ប្រចាំឆ្នាំ ស្តីពីការរំលោភកម្មសិទ្ធិបញ្ញា ចេញផ្សាយនៅថ្ងៃសុក្រទី ២៧ មេសា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បាន បញ្ចូលឈ្មោះប្រទេសកាណាដា ទៅក្នុង បញ្ជី ជាមួយចិននិងឥណ្ឌា ជាប្រទេសត្រូវ តាមដានជាអាទិភាព និងតាមដានដោយប្រយ័ត្នប្រយែងជាងគេ។

ចិន បានជាប់ឈ្មោះអាក្រក់ តាំងពី១៤ ឆ្នាំមកហើយ។ ឥណ្ឌាបានបញ្ចូលក្នុងបញ្ជី ខ្មៅនេះ តាំងពីឆ្នាំមុនមក ប៉ុន្តែនេះជាលើក ទីមួយហើយ សម្រាប់កាណាដា។ បើតាម សេចក្តីថ្លែងការណ៍អាមេរិក កាណាដា រងការបន្ទោសមកពីមិនចេះការពារកម្មសិទ្ធិ បញ្ញា និងការពារម៉ាក (ចម្លងធ្វើរបស់ក្លែង កា្លយ) ព្រមទាំងប៉ាតង់ ដោយណ្តែត បណ្តោយពេលវេលា ក្នុងការស្វែងរក ដំណោះស្រាយឱ្យគ្រប់គ្រាន់ និងមាន ប្រសិទ្ធភាព ការពារកម្មសិទ្ធិបញ្ញាផង ទប់ស្កាត់ការផលិត ការធ្វើ របស់ក្លែងក្លាយ ផង។ ជាសរុបមាន១២ប្រទេសដែលជាប់ក្នុងបញ្ជីខ្មៅ ត្រូវតាមដានជាអាទិភាព និង២៤ប្រទេស ត្រឹមតាមដានជាធម្មតា។ ម៉ិចស៊ិកដែលជាដៃគូទីបីនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មសេរីអាមេរិកខាងជើង ជាប់ក្នុងបញ្ជីខ្មៅតាមដានជាធម្មតាទេ។

របាយការណ៍ស្តីអំពីការរំលោភកម្ម សិទ្ធិបញ្ញានេះ ជាសារបញ្ជាក់ ទៅកាន់ ដៃគូពាណិជ្ជកម្មទាំងអស់ ថារដ្ឋបាល របស់លោកត្រាំ ផ្តល់អាទិភាពយ៉ាងចម្បងដល់ច្បាប់ការពារកម្មសិទ្ធិបញ្ញា។ នេះបើតាមការអះអាងរបស់តំណាងក្រសួង ពាណិជ្ជកម្មអាមេរិក ហើយបញ្ជីខ្មៅនេះ មិនមែនជាគន្លឹះយន្តការដាក់ទណ្ឌកម្មជាស្វ័យប្រវត្តិទេ។

ប៉ុន្តែការចេញរបាយការណ៍នេះ ធ្លាក់ មកក្នុងបរិបទដែលអាមេរិកទើបសម្រេចដាក់ទណ្ឌកម្មចិន ក្នុងទំហំ៥០ពាន់លាន ដុល្លារ ដោយដំឡើងពន្ធនាំចូលផលិតផលពីចិនមកអាមេរិក ដើម្បីជាការតបស្នងទៅនឹងទង្វើរំលោភបំពានកម្មសិទ្ធិបញ្ញារបស់ក្រុងប៉េកាំង និងចំពេលដែលក្រុមអ្នកចរចាពាណិជ្ជកម្មសេរីអាមេរិកខាងជើងកំពុង ជួបប្រជុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីសើរើមើលកិច្ចព្រមព្រៀងឡើងវិញ។ តំណាងក្រសួងពាណិជ្ជកម្មអាមេរិកមិន បានបញ្ជាក់ថាតើ ប្រធានបទ “រំលោភកម្ម សិទ្ធិបញ្ញា” របស់កាណាដា នឹងលើកមក ជជែកដែរឬក៏អត់ទេ៕ ម៉ែវ សាធី