ព័ត៌មានទាន់ហេតុការណ៍៖

ឧបករណ៍សម្រាប់ដាក់បញ្ឈរ Google Home Mini មានរូបរាងគួរឲ្យស្រឡាញ់ដូចតុក្កតា Mickey Mouse

ក្នុងពេលដ៏គួរឲ្យរំភើបនៃព័ត៌មានពីព្រឹត្តិការណ៍ Pixel នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន Google បានដាក់បញ្ចូលទំព័រផលិតផល ដោយឈរស្ងៀមស្ងាត់សម្រាប់បន្ទះក្តារបញ្ឈរ Mickey Mouse សម្រាប់ Google Home Mini ។ ផលិតឡើងក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុន Disney និង OtterBox កាត Mini Mont គឺជាផលិតផលដំបូងបង្អស់របស់ឧបករណ៍អេឡិចត្រូនិចរបស់ក្រុមហ៊ុន OtterBox ។

ក្រុមហ៊ុន Google បានចាប់ដៃគូជាមួយក្រុមហ៊ុន Disney ពីមុនសម្រាប់ហ្គេមអន្តរកម្មជាច្រើនដែលអាចលេងបាននៅលើ Google Home ។ Mickey Mouse Adventure គឺជាល្បែងដ៏ល្អមួយសម្រាប់កុមារលេងជាមួយឈុតនេះព្រោះពួកគេជួយ Mickey រុករកទីក្រុងនិងណែនាំគាត់ឲ្យទៅមើលទស្សនីយភាពរបស់គាត់ដោយប្រាប់គាត់ពីកន្លែងដែលត្រូវទៅ ។ ស៊េរីម៉ាក Mickey Mouse ត្រូវបានគេចុះបញ្ជីជា “coming soon” នៅលើហាង Google Store ថ្មីដែលមានតម្លៃ 19,95 ដុល្លារ ៕ ហេង លក្ខិណា