ព័ត៌មានទាន់ហេតុការណ៍៖

ឧបករណ៍សាកថ្មអត់ខ្សែថ្មីពី Belkin សម្រាប់ទូរស័ព្ទ iPhone X

Belkin កំពុងបញ្ចេញផលិតផលរបស់ខ្លួនសម្រាប់ឆ្នាំ 2018 ដោយរួមានតាំងពីឆ្នាំងសាក USB-C ដែលមានល្បឿនលឿន និងបន្ទះសាកឥតខ្សែចំនួនបួនខុសគ្នា។ ឧបករណ៍ថ្មីរបស់ក្រុមហ៊ុននេះត្រូវបានផលិតឡើងសម្រាប់ទូរស័ព្ទថ្មីបំផុត របស់ក្រុមហ៊ុន Apple ។

ឥឡូវនេះ ក្រុមហ៊ុន Apple បានឈានជើងចូលទៅក្នុងបច្ចេកវិទ្យាឆ្នាំងសាកលឿន និងឥតខ្សែសម្រាប់ទូរស័ព្ទ iPhone និងទូរស័ព្ទ iPhone 8 ។ ប្រាកដណាស់ថាការសាកឥតខ្សែមានអាយុកាលរាប់ឆ្នាំហើយ ប៉ុន្តែការអនុវត្តរបស់ក្រុមហ៊ុន Apple មានន័យថាមានទីផ្សារថ្មីសម្រាប់ឧបករណ៍ប្រភេទទាំងនេះ។

NKD-36x6_outline

សម្រាប់ឧបករណ៍សាកឥតខ្សែ Belkin នឹងបញ្ចេញនូវបន្ទះ Qi ចំនួនបួនដែលមាននៅក្រោមយីហោ BoostUp របស់ខ្លួនរួមជាមួយនឹងអ្វីដែលក្រុមហ៊ុនបាននិយាយថាជាប្រព័ន្ធសាកថ្មឥតខ្សែរបស់ BoostUp សម្រាប់ការបញ្ចូលសាកថ្មឥតខ្សែនៅក្នុងកន្លែងសាធារណៈភោជនីយដ្ឋាននិងសណ្ឋាគារ៕ ហេង លក្ខិណា