ព័ត៌មានទាន់ហេតុការណ៍៖

ឧបករណ៍អានអេឡិចត្រូនិក e-reader ទំហំ 13,3 អ៊ីញនេះមានតម្លៃ 800 ដុល្លារ ក៏អាចប្រើជាម៉ូនីទ័របានដែរ

ប្រសិនបើអ្នកចូលចិត្ត e-reader អេឡិចត្រូនិករបស់អ្នកជាមួយនឹងអេក្រងដ៏ធំ និងមានសមត្ថភាពក្នុងការគូរជាមួយនឹងប៊ិច stylus ថ្មី Onyx Boox Max 2 Professional គឺជាអ្វីដែលត្រូវបានរចនាឡើងសម្រាប់អ្នក។ ឧបករណ៍ e-reader អេឡិចត្រូនិកនេះមានអេក្រង់ e-ink ស ខ្មៅ ទំហំ 13.3 អ៊ីញធំ (មាន resolution ទំហំ 2200 x 1650 និង 16-level greyscale) និង Wacom ឌីជីថលដែលអនុញ្ញាតឱ្យអ្នកគូសវាស ឬបង្កើតកំណត់ត្រាលើឯកសាររបស់អ្នក។ មានការតភ្ជាប់ជាមួយខ្សែ HDMI ដូច្នេះអ្នកអាចប្រើឧបករណ៍នេះជាម៉ូនីទ័របាន។

ក្រុមហ៊ុនអះអាងថាមុខងាររបស់វាមានរបៀបពីរ (ដើរតួជា ឧបករណ៍ e-reader និង ម៉ូនីទ័រ) ដែលវាគឺជាពិភពលោកដំបូង។ លក្ខណៈពិសេសផ្សេងទៀតរួមមាន មីក្រូហ្វូននិងកាស Jack, ដំណើរការដោយ quad-core 1,6 GHz ដែលមិនស្គាល់ដើម, RAM 2GB, អង្គចងចាំទំហំ 32GB, Wi-Fi និង Bluetooth ។ លើសពីនេះអ្នកនឹងរកឃើញប្រព័ន្ធប្រតិបត្តិការ Android 6.0 ហើយវាក៏ប្រើត្រូវគ្នាជាមួយ Windows, MacOS, iOS និង Linux ។

ចំពោះថាមពលថ្មទំហំ 4100mAh អាចប្រើបានរហូតដល់ 4 សប្ដាហ៍ដោយផ្អែកលើ Onyx ។ វាមានប៊ូតុងរុករករូបរាងចំនួនបួនក្នុងករណីដែលអ្នកមិនចង់ប្រើអេក្រង់ថាច់ស្គ្រីន។ ឧបករណ៍អានអេឡិចត្រូនិក e-reader អាចប្រើជាមួយទ្រង់ទ្រាយឯកសាររួមទាំង PDF, EPUB, TXT, MOBI និង DOC ។ ទ្រង់ទ្រាយរូបភាព JPG, PNG, និង BMP; និងឯកសារអូឌីយ៉ូរួមទាំង MP3 និង WAV ។

Boox Max 2 Professional អាចប្រើបានសម្រាប់ការបញ្ជាទិញជាមុនឥឡូវនេះសម្រាប់ 671 € (ប្រហែល 788 ដុល្លារ) ហើយនឹងចាប់ផ្តើមដឹកជញ្ជូនចាប់ពីថ្ងៃទី 27 ខែធ្នូ៕ ហេង លក្ខិណា