ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកមា​ស្រវឹងស្រា​ជ្រុល​ចូលចាប់​ឱប​ក្មួយ​​​ ស្រី​នៅ​ក្នុង​បន្ទប់ទឹក​ជាប់​ទោស​ពី ​បទ​ប៉ុនប៉ង​រំលោភ

ខេត្ដបាត់ដំបង​ ៖​ បុរស​ជា​ឪពុកមា​ ម្នាក់​ជាប់ចោទ​ករណី​ប៉ុនប៉ង​រំលោភ​ កាលពី​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ត្រង់​ចំណុច​ ភូមិ​ដុប​ក្រសាំង​ ឃុំ​ព្រៃតូច​ ស្រុក​មោង​ ឫស្សី​ ខេត្ដបាត់ដំបង​បន្ទាប់​ពី​បុរស​ដែល​ ត្រូវជា​ឪពុកមា​ស្រវឹង​ជោកជាំ​ហ៊ាន​ចូល​ទៅ​ចាប់​ឱប​និង​សម្រាត​ក្មួយ​ស្រី​នៅ​ក្នុង​បន្ទប់ទឹក​ពេល​ដែល​នាង​ស្លៀក​កន្សែង​ ចោមពុង​បម្រុង​ងូតទឹក​ ។​

​លោក​វរសេនីយ៍ទោ​គិត​ ហ៊ា​ង​ អធិការ​ នគរបាល​ស្រុក​មោងឫស្សី​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ឈ្មោះ​ ល​.​ម​.​ច​ អាយុ​១៩​ឆ្នាំ​ បាន​ចោមពុង​កន្សែង​ចុះ​ទៅ​ ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក​ខាងក្រោម​ផ្ទះ​ ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​នាទី​ផង​ក៏​ស្រាប់តែ​ឮ​សំឡេង​នាង​ស្រែក​យ៉ាង​ខ្លាំង​ចេញពី​ក្នុង​បន្ទប់ទឹក​ដែល​ធ្វើ​ឱ្យ​ម្ដាយ​នាង​គិត​ថា​ នាង​ប្រាកដជា​ត្រូវ​ខ្សែភ្លើង​ឆក់​ជា​មិន​ ខាន​ទើប​ម្ដាយ​នាង​បាន​ស្ទុះ​ចុះពីលើផ្ទះ​ រត់​តម្រង់​ទៅ​រក​កុងតាក់​ភ្លើង​ដើម្បី​បិទ​ ផ្ដាច់​ចរន្ដ​បាន​មួយ​ភ្លែត​គាត់​ក៏​បើក​ឡើង​ វិញ​ស្រាប់តែ​ឃើញ​យុវជន​ឈ្មោះ​ ហ៊ាន​ រស្មី​ ហៅ​សុខ​ អាយុ​២៥​ឆ្នាំ​ ដែល​ត្រូវជា​ ប្អូន​គាត់​ហើយ​មាន​ទីលំនៅ​នៅ​ជាប់​គ្នា​ បាន​រត់​ចេញពី​ក្នុង​បន្ទប់ទឹក​ចូល​ទៅ​សំងំ​ ក្នុងផ្ទះ​របស់​ខ្លួន​បាត់​ឈឹង​។​ ចំណែក​កូន​ ស្រី​របស់​គាត់​គឺ​បាន​របូត​កន្សែង​ចេញពី​ខ្លួន​អស់​ទៅ​ហើយ​ទើប​គាត់​សម្រេចចិត្ដ​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​ ។​

​នារី​រង​គ្រោះ​បាន​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ ពេល​ដែល​នាង​ចោម​ ពុង​កន្សែង​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ដោយ​ បម្រុង​នឹង​ងូតទឹក​ហើយ​មិន​ទាន់​ទាំង​បាន​បិទទ្វារ​បន្ទប់​ផង​នោះ​ក៏​ស្រាប់តែ​ឃើញ​ពូ​សុខ​រត់​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​នោះ​ដែរ​ ហើយ​គាត់​ស្លៀក​តែ​ខោ​លី​អូ​ប៉ុណ្ណោះ​បាន​ចាប់​ទាញ​កន្សែង​នាង​របូត​ចេញពី​ខ្លួន​ ហើយ​ធ្វើ​សកម្មភាព​ចាប់​ឱប​នាង​ច្របាច់​ សាច់​លើ​រាង​កាយ​នាង​សព្វ​ទីកន្លែង​ទាំងអស់​ព្រមទាំង​បម្រុង​រំលោភ​នាង​ថែម​ ទៀត​ទើប​នាង​ស្រែកហៅ​ម្ដាយ​ឱ្យ​ជួយ​ ភ្លាម​នោះ​គាត់​(​ពូ​សុខ​)​ក៏​រត់​ចូល​ផ្ទះ​បាត់​។​

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ភ្លាមៗ​លោក​អធិការ​គិត​ ហ៊ា​ង​ បាន​ចាត់​កម្លាំង​ជំនាញ​ ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​រូប​នោះ​មក​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​តែ​ពេល​នោះ​មិន​អាច​សាកសួរ​បាន​ទេ​ព្រោះ​ជនសង្ស័យ​មាន​ សភាព​ស្រវឹងស្រា​ខ្លាំង​និយាយ​ស្ដី​លែង​ ត្រូវ​ទៅ​ហើយ​។​ លុះ​នៅ​វេលា​ម៉ោង​៨​ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​ ២០១៥​ ទើប​លោក​សុំ​គោលការណ៍​ទៅ​ លោកស្នងការ​ឃាត់ខ្លួន​តែ​ម្ដង​ដើម្បី​ បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ចាត់ការ​ តាម​ច្បាប់​៕
51(2)