ព័ត៌មានទាន់ហេតុការណ៍៖

ឪពុក​កាប់​ឆ្កែ​ក្លែមស្រា​ទាស់ សម្ដី​កូន​ស្រី​គប់​ឪពុក​បែក​មុខ​ហូរ​ឈាម

​ខេត្ដ​ត្បូងឃ្មុំ​ ៖​ ស្ដ្រី​២​នាក់​ប្រហែលជា​គ្រឿង​ស្រវឹង​ចូលខ្លួន​ភ្លេច​គិត​ថា​ អ្នក​រួម​ វង់​ផឹកស៊ី​ជា​ឪពុក​របស់​ខ្លួន​ ទាស់​ពាក្យ​ សម្ដី​ក៏​ផ្ទុះ​កំហឹង​យក​កង្ហារ​គប់​ចំ​មុខ​ឪពុក​ បណ្ដាល​ឱ្យ​បែក​មុខ​ហូរ​ឈាម​បង្ក​ឱ្យ​មាន​ ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​-​ឃុំ​-​ស្រុក​តំបែរ​ ខេត្ដ​ត្បូងឃ្មុំ​ ។​

​បើ​តាម​ការ​អះអាង​ពី​អ្នក​ជិតខាង​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​បុរស​ជា​ ឪពុក​បាន​កាប់​ឆ្កែ​មួយ​ក្បាល​ដើម្បី​ធ្វើ​ម្ហូប​ សម្រាប់​ក្លែមស្រា​ ហើយ​គាត់​ក៏​បាន​ហៅ​ ញាតិ​ជិតខាង​ដែល​ជា​ដៃគូ​អុក​កែវ​ជាមួយ​ គ្នា​កន្លង​មក​ មក​ចូលរួម​ ក្នុង​នោះ​កូនស្រី​ របស់​គាត់​២​នាក់​ទៀត​ មើលទៅ​ម្ហូប​ សាច់​ឆ្កែ​ទំនង​ឆ្ងាញ់​ ក៏​បាន​ចូលរួម​ផឹកស៊ី​ ជាមួយ​ឪពុក​ ប៉ុន្ដែ​មិនដឹង​ជា​ប៉ះ​ពាក្យ​ សម្ដី​ធ្ងន់ធ្ងរ​បែប​ណា​ ស្រាប់តែ​កូនស្រី​ បាន​ទា​ញក​ង្កា​រគប់​មួយ​ទំហឹង​ចំ​មុខ​ឪពុក​ បែក​មុខ​ហូរ​ឈាម​យ៉ាង​សស្រាក់​ ។​

​គេ​ពុំ​បាន​បញ្ជាក់​ពី​ជន​រង​គ្រោះជា​ ឪពុក​ឈ្មោះ​អ្វី​ពិតប្រាកដ​នោះ​ទេ​ ប៉ុន្ដែ​កូន​ ស្រី​បង្ក​របួស​ស្នាម​ឈ្មោះ​ ឃឿ​ន​ សុខ​លិច​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​កូនខ្ទម​មួយ​ ដ៏​តូច​ជាប់​គ្នា​ជាមួយនឹង​ផ្ទះ​ឪពុក​ ។​

​សាក្សី​ខ្លះ​និយាយ​ថា​ អាច​ជា​អំពើ​ហិង្សា​ ដោយសារ​តែ​ឪពុក​កាប់​ឆ្កែ​ដែល​កូន​ ស្រឡាញ់​ធ្វើ​ជា​ម្ហូប​ក្លែម​ ទើប​កើត​ទៅ​ ជា​ជម្លោះ​បែប​នេះ​កើតឡើង​ ។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​តំបែរ​បាន​ និយាយ​ថា​ ញាតិ​ជិតខាង​បាន​រាយការណ៍​ មក​សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ប្រាប់​ពី​ អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​កូនស្រី​ ២​នាក់​មក​លើ​ឪពុក​ខ្លួនឯង​ ទើប​ចុះ​មក​ ដល់​កន្លែង​កើតហេតុ​ រួច​ហើយ​នាំ​ខ្លួន​ទៅ​ ប៉ុស្ដិ៍​ដើម្បី​សាកសួរ​ ។​

​ដោយឡែក​ឪពុក​ដែល​រង​របួសធ្ងន់​ ព្យាយាម​ដើរទៅ​កាន់​មន្ទីរពេទ្យ​ដោយ​ខ្លួន​ ឯង​ហើយ​មិន​រករឿង​ជាមួយនឹង​កូនស្រី​ នោះ​ទេ​ មិនតែប៉ុណ្ណោះ​ពេល​ដែល​ខ្លួន​ដឹង​ ថា​ កូនស្រី​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​ ប៉ុស្ដិ៍​ឃាត់ខ្លួន​ក៏​បាន​ចេញពី​មន្ទីរពេទ្យ​សុំ​ អង្វរក​សមត្ថកិច្ច​ដោះ​លែង​កូនស្រី​ទាំង​ ២​នាក់​ គ្រាន់តែ​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ ឱ្យ​កូន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ធ្វើអំពើ​ ហិង្សា​បែប​នេះ​តទៅ​ទៀត​ ។​

​អ្នក​ជិតខាង​បាន​បញ្ជាក់​ផង​ដែរ​ថា​ កន្លង​ទៅ​គ្រួសារ​មួយ​នេះ​មាន​ជីវភាព​ ក្រលំបាក​រស់នៅ​លក្ខណៈ​ផ្ទះ​ខ្ទម​ឪពុក​និង​ កូន​ផ្សេង​ពី​គ្នា​ ហើយ​បង្កជម្លោះ​ជា​ញឹក​ញាប់​ផង​ដែរ​ ៕

narin1(8)

narin2(5)