ព័ត៌មានទាន់ហេតុការណ៍៖

១៣ថ្ងៃមកនេះដំណើការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូន

ភ្នំពេញៈ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ នៅទីស្នាក់ការកណ្ដាល គ.ជ.ប កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នេះនៅចំពោះមុខអ្នកកាសែតជាច្រើននោះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះ គ.ជ.ប បានឲ្យដឹងថា ដំណើការចុះឈ្មោះក្នុងរយៈពេល១៣ថ្ងៃមកនេះ មានប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតមានចំនួនជិត៨ម៉ឺននាក់ នៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេសកម្ពុជា ឆ្នាំ២០១៧ ដំណើរការប្រព្រឹត្តទៅដោយភាពរលូន ទោះជាមានបញ្ហាកើតឡើងបន្តិចបន្តួច ក៏ដោយ គឺជាការធម្មតា។

លោកអគ្គលេខាធិការបញ្ជាក់ថា បញ្ហាបន្ដិចបន្តួចនេះ ដោយសារតែការដាក់ឲ្យដំណើរការពីបូងមានការយឺតយ៉ាវទាក់ទងនឹងបច្ចេកទេសផ្ដល់ព័ត៌មាន អប់រំអ្នកចុះឈ្មោះ ខ្វះសម្ភារៈប្រើប្រាស់ ហើយតាមតំបន់ខ្លះមានភ្លៀងធ្លាក់ និងប្ដូរកន្លែងចុះឈ្មោះ ដែលមានការរំខានដល់ការចុះឈ្មោះបោះឆ្នោតជាដើម។តែទោះជាយ៉ាងនេះក្ដី អាជ្ញាធរឃុំ-សង្កាត់ បានយកចិត្ដទុកដាក់ធ្វើការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋអំពីការផ្លាស់ប្ដូរ និងជូនព័ត៌មានអប់រំអ្នកចុះឈ្មោះបោះឆ្នោតនេះរួចហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបាន។ ម្យ៉ាងវិញទៀត ក៏មានការយឺតយ៉ាវក្នុងការបញ្ជាក់ឯកសារមួយចំនួនជូនប្រជាពលរដ្ឋផងដែរ ក៏ប៉ុន្ដែអគ្គលេខាធិការដ្ឋានខេត្ដរៀបចំការបោះឆ្នោត ក៏ដូចជាអាជ្ញាធរឃុំ-សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត កំពុងតែសហការគ្នា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ បានចុះឈ្មោះឆ្នោតឲ្យបានទាន់ពេលវេលា។

NKD-36x6_outline

លោក ទេព នីថា បានញ្ជាក់ទៀតថា គិតមកដល់ពេលនេះ គ.ជ.ប មិនទាន់ទទួលបានបណ្ដឹង ណាមួយទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតនេះនៅឡើយទេ បន្ទាបពីគេដឹងថារយៈពេលនៃការដាក់ឲ្យដំណើការចុះឈ្មោះបោះឆ្នោតនេះ មានរយៈពេល៧០ថ្ងៃ គឺចាប់ពីថ្ងៃទី១ កញ្ញាឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៧នេះ ហើយការចុះឈ្មោះបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៥ បានដាក់អ្នកអង្កេតការណ៍ឃ្លាំមើលដំណើរការចុះឈ្មោះបោះឆ្នោតហើយដែរ ៕ ប្រាថ្នា