ព័ត៌មានទាន់ហេតុការណ៍៖

២នាក់បងប្អូនលង់ទឹកក្នុងរណ្តៅដីស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តព្រះសីហនុ៖ ក្មេងប្រុសស្រី២នាក់បងប្អូនបង្កើត បានបាត់បង់ជីវិតដោយសារលង់ទឹកនៅក្នុងរណ្តៅដីមួយកន្លែង ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ត្រីមូលដ្ឋានឲ្យដឹងថា ហេតុការណ៍ក្មេងលលង់ទឹកនេះ បានកើតឡើងវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ពេលក្មេងរងគ្រោះនាំគ្នាចុះលេងទឹក ដោយមិនអាចជួយសង្គ្រោះបានឡើយ។

ក្មេងរងគ្រោះទាំង០២នាក់ មានឈ្មោះ សុខ លក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ និង ប្អូនប្រុសបង្កើតឈ្មោះ សុខ ធីតា អាយុ៩ឆ្នាំ មានឪពុកឈ្មោះ សុខ កុយ និងម្តាយឈ្មោះនាក់ សុគន្ធា ។

បច្ចុប្បន្ន សាកសពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលចិត្ត បន្ទាប់ពីបាន ត្រួតពិនិត្យពីនគរបានជំនាញកោសល្យវិច័យ៕ឆ្លាម សមុទ្រ

NKD-36x6_outline