ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ប្ដីប្រពន្ធត្រូវរឃាត់ខ្លួនបន្ទាប់ពីលួចកងដៃផ្លាកទីនស្មើនឹងប្រាក់៨៩ដុល្លារនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ ជនសង្ស័យប្រុសស្រី២នាក់ប្ដីប្រពន្ធ ត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីធ្វើសកម្មភាពលួចយក កងដៃផ្លាកទីន មួយកង ទម្ងន់៨៩លី គិតជាប្រាក់ស្មើនឹង៨៩ដុល្លារ នៅក្នុងផ្ទះជនរងគ្រោះ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកវេលាម៉ោង៩និង៣០នាទីថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់កាសែតនគរវត្តថា ជនសង្ស័យប្ដីប្រពន្ធមានឈ្មោះជួប ភារម្យ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងប្ដីឈ្មោះ ញៀន សុផាត អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងុ។

NKD-36x6_outline

ប្រភពបន្តថា ចំពោះម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះស៊ិន សុផា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពន្តថា ជនសង្ស័យ បានធ្វើសកម្មភាពលួចយក កងដៃផ្លាកទីនទម្ងន់៨៩លី គិតជាប្រាក់ស្មើនឹង៨៩ដុល្លារ។

បច្ចប្បន្ន សមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យទាំង២នាក់ មកប៉ុស្ដិ៍នគរបាល សង្កាត់ព្រៃអង្គុញដើម្បីសាកសួរចាត់ការបន្តតាមច្បាប់៕ យឹម សុថាន