ព័ត៌មានទាន់ហេតុការណ៍៖

២ នាក់ ឪពុកកូន ត្រូវរថយន្តបើកកៀរដួលរងរបួសធ្ងន់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ មនុស្ស ២ នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវ រថយន្តបើក កៀរបណ្តាលឲ្យដួលបោកក្បាលលើទ្រូងផ្លូវរងរបួសធ្ងន់ទាំង ២ នាក់ ឪពុក និង កូន ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧,២០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះ២នាក់ឪពុក កូនមិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1AZ-4465 ។

ដោយឡែករថយន្តបង្កមិនស្គាល់អត្ត សញ្ញាណឡើយក្រោយកើតហេតុបើកគេចបាត់ ។

នគរបាលចរាចរស្រុកបានអោយដឹងថា យោងតាមសាក្សីឃើញហេតុការពីដំបូង ជនរង គ្រោះទាំង២នាក់ជិះម៉ូតូល្បឿនលឿនទិសដៅពីភ្នំពេញ ទៅអ្នកលឿងមកដល់ចំណុចកើត ហេតុបានជែងរថយន្តមួយគ្រឿងនៅពីមុខ ។ ពេលកំពុងប្រជែង ស្រាប់តែមានរថយន្តមួយ គ្រឿងទៀតមកពីមុខទិសដៅផ្ទុយគ្នាបានកៀរម៉ូតូជនរងគ្រោះបណ្តាលអោយដួលបោកលើ ផ្លូវជាតិរងរបួសធ្ងន់ទាំង២នាក់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ដោយឡែករថយន្តបង្ក បើកគេចបាត់ ៕ សណ្តោស

Sandos3-(7)

Sandos3

Sandos3-(2)

Sandos3-(3)

Sandos3-(4)

Sandos3-(5)

Sandos3-(6)


ចែករំលែក៖