ព័ត៌មានទាន់ហេតុការណ៍៖

៥​នាក់​ជាប់​ពាក់​ព័​ន្ឋ​ លួច​សម្ភារ​ ជនបរទេស​ត្រូវ​ឃាត់ខ្លួន​

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ ក្រុម​កម្មករ​សំណង់​ រួម​ជាមួយ​សន្តិសុខ​ឯកជន​ PSA​ ចំនួន​៥​នាក់​ ត្រូវ​បាន​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​៤​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​ លុយ​ ហាង​ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ចាប់តាំងពី​ម៉ោង​២​រសៀល​ រហូត​ដល់​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ផ្សេង​គ្នា​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ។​

​ ​លោក​អនុសេនីយ៍ទោ​ លុយ​ ហាង​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤​ បាន​ បញ្ជាក់​ថា​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ​ SAKIP​ CATAL​ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ទួ​រ​គី​ កាន់​លិខិតឆ្លងដែន​លេខ​ ១០៤៧៨៩៧៦​ មានមុខ​របរ​ បើកហាង​ លក់​ភេ​ជ្ជៈ​យីហោ​ REGA​ ថា​ មាន​មនុស្ស​ចូល​លួច​យក​សម្ភារ​ក្នុង​ហាង​ដែល​កំពុងធ្វើការ​ជួសជុល​នា​ចន្លោះ​ម៉ោង​៧​ព្រឹក​ទៅ​ម៉ោង​១១​ថ្ងៃត្រង់​ ដោយ​បាត់​សម្ភារ​មួយ​ចំនួន​រួម​មាន​ម៉ាស៊ីន​ បោក​ខោអាវ​ ទូទឹកកក​ ម៉ាស៊ីនភ្លើង​អាំង​វ៉ា​ទ័​រ​ និង​ ធុង​ក្លាស​ស្សេ​ ១​ផង​ ។​

​លោក​អនុសេនីយ៍ទោ​ លុយ​ ហាង​ បន្ត​ថា​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ភ្លាម​លោក​បាន​ចាត់​កម្លាំង​ចុះ​ស្រាវជ្រាវ​ភ្លាម​ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទី​១​ ឈ្មោះ​ ស៊ុ​ង​ សុ​ភី​ ភេទ​ ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​ សន្តិសុខ​ឯកជន​ PSA​ មាន​ទីលំនៅ​ក្រុម​៣៤​ ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ជា​ជន​ដៃដល់​ក្នុង​ការ​លួច​សម្ភារ​ ។​ បន្ទាប់​មក​ឃាត់ខ្លួន​ជនសង្ស័យ​ទី​២​ ឈ្មោះ​ គង​ គឹ​ម​ឡុ​ង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ក្រុម​១២​ ភូមិ​២​ សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​ (​ជា​អ្នកចូលរួម​ធ្វើ​សកម្មភាព​)​ ទី​៣​ឈ្មោះ​ ស៊ិ​ន​ ស៊ុំ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ក្រុម​១២​ ភូមិ​២​ សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​ ទី​៤​ឈ្មោះ​ ណុ​ប​ សំបូ​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មាន​មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ក្រុម​១២​ ភូមិ​២​ សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​ (​ដៃដល់​ធ្វើ​សកម្មភាព​)​ និង​ទី​៥​ ឈ្មោះ​ អូ​ច​ សុធី​ន​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​ទី​៦​ ភូមិ​៤​ សង្កាត់​លេខ​៤​ មានមុខ​របរ​លក់​នំ​ប័​ង្ក​ (​ជា​អ្នក​ទទួលផល​ចោរកម្ម​)​។​ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រក​ឃើញ​សម្ភារ​មួយ​ ចំនួន​ រួម​មាន​ ៖​ ម៉ាស៊ីនបោកខោអាវ​ -​ទូទឹកកក​ -​ម៉ាស៊ីនភ្លើង​អាំង​វ៉ា​ទ័​រ​ ។​

​ ​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៥​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​៤​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ជា​បន្ត​ ៕​ ឆ្លាម​សមុទ្រ​

Chlam-samoth001-(2)

Chlam-samoth001-(1)

Chlam-samoth001