ព័ត៌មានទាន់ហេតុការណ៍៖

​កញ្ចប់​ថវិកា​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ចំនួន​១៧​ម៉ឺន​ដុល្លារ​បាន​បែកធ្លាយ​ ហើយ​ ខណៈ​ ក្រុម​ U23​ កម្ពុជា​រក​ បាន​៣​ពិន្ទុ​ពី​ ក្រុម​ហ្វី​លី​ពី​ន​ (៣-១)

​សិង្ហ​បុរី​ ៖​ កញ្ចប់​ថវិកា​របស់​សហ​ ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ចំនួន​១៧​ម៉ឺន​ ដុល្លារ​បាន​បែកធ្លាយ​ហើយ​កាលពី​យប់​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​ ក្រុម​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​ (U23)​ របស់​កម្ពុជា​បាន​ទាត់​បាល់​ទម្លាយ​ សំណាញ់​ទី​ក្រុម​យុវជន​ហ្វី​លី​ពី​ន​ចំនួន​៣​ គ្រាប់​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​វិល​ជុំ​សន្សំ​ពិន្ទុ​ពូ​ល​ A​ ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្ដិការណ៍​ប្រកួត​កីឡា​ ស៊ី​ហ្គេ​ម​លើក​ទី​២៨​នៅ​ប្រទេស​សិង្ហ​បុរី​។​

​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ ជាតិ​កម្ពុជា​ ប្រាក់​ មុន្នី​ឧត្ដម​ ធ្វើ​បាន​ យ៉ាង​ល្អ​តាម​រយៈ​ការ​ទាត់​បាល់​បញ្ចូល​ទី​ ក្រុម​យុវជន​ហ្វី​លី​ពី​ន​បាន​១​គ្រាប់​នាំមុខ​មុន​នៅ​នាទី​២៩​ ខណៈ​ដែល​គ្រាប់​បាល់​ ទី​២​រកបាន​ដោយ​កីឡាករ​ កែវ​ សុ​ផេង​ ដោយ​ងាយស្រួល​ ព្រោះតែ​អ្នកចាំទី​ របស់​ហ្វី​លី​ពី​ន​ចាប់​បាល់​ក្រឡក​ចេញពី​ ដៃ​ ហើយ​កីឡាករ​ខ្សែការពារ​របស់​ ហ្វី​លី​ពី​ន​បាន​ព្យាយាម​ជួយ​សង្គ្រោះ​បាល់​ដែរ​តែ​ត្រូវ​រអិល​ដួល​ ភ្លាម​នោះ​ កីឡាករ​ កែវ​ សុ​ផេង​ ពាក់អាវ​លេខ​១០​ឆក់​ ឱកាស​បាន​ស្ទុះ​ចូល​ទៅ​ទាត់​បន្ថែម​មួយ​ ជើង​បាន​សម្រេច​១​គ្រាប់​ទៀត​នៅ​នាទី​៤២​ ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​តង់​ទី​១​ក្រុម​យុវជន​កម្ពុជា​បាន​នាំមុខ​ក្រុម​ហ្វី​លី​ពី​ន​ក្នុង​លទ្ធ​ ផល​ ២-០​ ជា​បណ្ដោះអាសន្ន​ ។​

​លុះ​ចូល​មក​ដល់​តង់​ទី​២​ក្រុម​យុវជន​ ហ្វី​លី​ពី​ន​មានឱកាស​រកបាន​១​គ្រាប់​ សង​វិញ​ដោយ​កីឡាករ​ពាក់អាវ​លេខ​១៩​នៅ​នាទី​ ៥៣​ ។​ កីឡាករ​កែវ​ សុ​ផេង​ បាន​ បង្ក​ឱ្យ​មាន​កំហុស​ធ្វើ​ឱ្យ​លោក​អាជ្ញា​ កណ្ដាល​ពិន័យ​កាត​លឿង​ចំនួន​១​រួច​ លោក​ Lee​ Tea​ Hoon​ គ្រូបង្វឹក​ក្រុម​ ជម្រើសជាតិ​កម្ពុជា​បាន​សម្រេចចិត្ដ​ ផ្លាស់​ប្ដូរ​កីឡាករ​រូប​នេះ​ចេញ​ ដោយ​ ដាក់​ជំនួស​វិញ​កីឡា​ ករ​ ចាន់​ វឌ្ឍនាការ​។​

​កីឡាករ​ចាន់​ វឌ្ឍនាការ​ បាន​កែប្រែ​ ស្ថានភាព​នៅ​លើ​ទីលាន​បាន​យ៉ាង​ល្អ​ ក្រោយ​ជំនួស​តំណែង​ សុ​ផេង​ ប្រហែល​ ជាង​៤​នាទី​ប៉ុណ្ណោះ​ ចាន់​ វឌ្ឍនាការ​ ក៏​មានឱកាស​រកបាន​១​គ្រាប់​នៅ​នាទី​៨០​ ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​ក្រុម​យុវជន​កម្ពុជា​យកឈ្នះ​ក្រុម​យុវជន​ហ្វី​លី​ពី​ន​ក្នុង​លទ្ធ​ ផល​បច្ចេកទេស​ ៣-១​។​ ដូច្នេះ​ក្រុម​យុវ​ ជន​កម្ពុជា​ទទួល​បាន​៣​ពិន្ទុ​ស្ថិត​នៅ​កំពូល​តារាង​បណ្ដោះអាសន្ន​ក្នុង​ពូ​ល​A​ រីឯ​ ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ ឈរ​នៅ​លេខ​រៀង​ ទី​២​ដោយសារ​គិត​ជា​គ្រាប់​បាល់​ចាញ់​ គ្រាប់​បាល់​កម្ពុជា​១​គ្រាប់​បាន​ន័យ​ថា​ សិង្ហ​បុរី​ឈ្នះ​ក្រុម​ហ្វី​លី​ពី​ន​ ១-០​ ។​

​លទ្ធផល​ដ៏​ល្អ​របស់​ក្រុមបាល់ទាត់​ យុវជន​កម្ពុជា​លើក​នេះ​បាន​ធ្វើ​ឱ្យ​បែក​ កញ្ចប់​ថវិកា​ដ៏​ធំ​របស់​សហព័ន្ធ​កីឡា​ បាល់ទាត់​កម្ពុជា​ដែល​ត្រៀម​ឧបត្ថម្ភ​ដល់​កីឡាករ​របស់​ខ្លួន​តាម​លក្ខខណ្ឌ​ដែល​គ្រោងទុក​គឺ​បើ​លេង​ឈ្នះ​១​ ប្រកួត​ក្នុង​ពូ​ល​A​ ទទួល​បាន​ថវិកា​១​ម៉ឺន​ដុល្លារ​ដូច្នេះ​ថវិកា​នេះ​ត្រូវ​បែកធ្លាយ​ហើយ​។​ ក្រៅពី​ថវិកា​ សហព័ន្ធ​ក៏​នៅ​មាន​ថវិកា​ក្រុមហ៊ុនស្រា​ បៀរ​អង្គរ​ចំនួន​២​ពាន់​ដុល្លារ​បន្ថែម​ទៀត​រួម​ជាមួយ​ប្រាក់​ឧបត្ថម្ភ​ពី​លោកនាយ​ ឧត្ដមសេនីយ៍​ សៅ​ សុខា​ដោយ​ម្នាក់ៗ​ ទទួល​បាន​១០០​ដុល្លារ​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ថា​ ការ​ប្រកួត​បាល់ទាត់​ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​A​ នោះ​ក៏​មាន​ ថ្នាក់​ ដឹកនាំ​ប្រតិភូ​កីឡា​ លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ អូ​ឡាំ​ពិ​ក​កម្ពុជា​និង​ជា​នាយ​បេសកកម្ម​ កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨​លោក​បាន​ ដឹកនាំ​ក្រុម​អត្ដ​ព​លិ​ក​កម្ពុជា​ស្ទើរ​គ្រប់​ ប្រភេទ​កីឡា​ដែល​បាន​ទៅ​ដល់​ប្រទេស​សិង្ហ​បុរី​ទៅ​ជួយ​គាំទ្រ​និង​លើកទឹកចិត្ដ​ ដល់​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ផង​ដែរ​ ។​
​គួរ​រំលឹក​ថា​ នៅ​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៥​កម្ពុជា​ត្រូវ​ជួប​ជាមួយ​ក្រុម​ ឥណ្ឌូ​នេ​ស៊ី​សម្រាប់​ពូ​ល​A​ ដោយឡែក​ ពូ​ល​B​ក្រុម​ថៃ​ជួប​ប្រកួត​ជាមួយ​ប្រ៊ុ​យ​ ណេ​ ៕​ សារី​ម​

11354701_532325976921410_908176596_n
11350224_532325966921411_1778734524_n