ព័ត៌មានទាន់ហេតុការណ៍៖

​កម្ពុជា​-​ចិន​ប្រារឰ​រាត្រីសមោសរ​និទាឃ​រដូវ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ដ៏​អស្ចារ្យ​

​ភ្នំពេញ​ ៖​ មិនមែន​តែ​ទស្សនិកជន​រាប់​ពាន់​នាក់​ដែល​បាន​ទស្សនា​ដោយ​ផ្ទាល់​ នៅ​ក្នុង​សាល​មហោស្រព​កោះ​ពេជ្រ​កាល​ ពី​រាត្រី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នោះ​ ទេ​ ប៉ុន្ដែ​នៅ​មាន​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់​ ទៀត​ ដែល​បានឃើញ​ការ​សម្ដែង​រួម​គ្នា​ ដ៏​អស្ចារ្យ​របស់​ក្រុម​សិល្បករ​ សិល្ប​ការិនី​ កម្ពុជា​-​ចិន​ក្នុង​រាត្រីសមោសរ​និទាឃ​ រដូវ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ដ៏​អស្ចារ្យ​ ដើម្បី​រឹតចំណង​មិត្ដភាព​ សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្ដិការ​រវាង​ប្រជា​ ជាតិ​ទាំង​២​ដែល​បាន​និង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ដៃគូ​ជា​យុទ្ធសាស្ដ្រ​គ្រប់​ ជ្រុងជ្រោយ​ស្រាប់​ទៅ​ហើយ​នោះ​ ។​

ដោយ​រួម​ជាមួយ​ភ្ញៀវ​ជាតិ​អន្ដរជាតិ​ផង​នោះ​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​រាត្រីសមោសរ​ដ៏​សែន​មនោ​រម្យ​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ការ​អបអរសាទរ​និង​ភាព​សប្បាយ​រីក​ រាយ​ជាមួយ​ការ​តុបតែង​ដ៏​ស្រស់​ឆើត​ ឆាយ​និង​ការ​សម្ដែង​ដ៏​រស់​រវើក​ដែល​ឆ្លុះ​បញ្ចាំង​អំពី​វប្បធម៌​ប្រពៃណី​របស់​ប្រជាជាតិ​ទាំង​២​ដែល​ជា​មិត្ដ​យូរអង្វែង​នោះ​។​

ក្រុម​សិល្បៈ​មហា​ស្រព​ខេត្ដ​យូ​ណា​ន​ បាន​ចាប់ផ្ដើម​ច្រៀង​បន្ដ​គ្នា​ជាមួយ​ប្រធាន​ បទ​ឆ្នាំ​ថ្មី​បើកទ្វារ​សិរី​មង្គល​ហើយ​លោក​ ឆ​ន​ សុវណ្ណ​រាជ​ និង​កញ្ញា​ សុខ​ សីឡា​លី​ន​ បាន​រួម​គ្នា​ច្រៀង​បទ​ “​ជយោ​!​ មិត្ដភាព​ កម្ពុជា​-​ចិន​”​ ដែល​សម្ដែង​ដោយ​ក្រុម​ សិល្បៈ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ។​ ទស្សនិកជន​ក៏​បាន​ទស្សនាការ​សម្ដែង​ជា​ច្រើន​ទៀត​ដោយ​ក្រុម​សិល្បករ​សិល្ប​ ការិនី​កម្ពុជា​និង​ចិន​នោះ​ ។​

ថ្លែង​បើក​កម្មវិធី​ដែល​ប្រើ​ពេលវេលា​ ជាង​២​ម៉ោង​នោះ​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​មាន​ប្រសាសន៍​ថា​ រាត្រីសមោសរ​និទាឃ​រដូវ​ទំនាក់ទំនង​ កម្ពុជា​-​ចិន​ដែល​រៀបចំ​ឡើង​ក្រោម​កិច្ច​ សហការ​រវាង​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទូរទស្សន៍​ខេត្ដ​យូ​ណា​ន​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឆ្នាំ​ ២០១៥​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​ រឹតចំណង​សាមគ្គីភាព​ និង​មិត្ដភាព​កាន់​ តែ​រឹង​មាំ​ដូច​មាស​និង​យូរអង្វែង​ ។​

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​បន្ដ​ថា​ ក្នុង​ នាម​ក្រសួង​ព័ត៌មាន​ ខ្ញុំ​មាន​កិត្ដិយស​ដ៏​ ឧត្ដុង្គឧត្ដម​និង​សោមនស្ស​រីករាយ​យ៉ាង​ ខ្លាំង​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​កិត្ដិយស​ក្នុង​ការ​ទទួល​រៀបចំ​រាត្រីសមោសរ​និទាឃ​រដូវ​នៃ​ទំនាក់ទំនង​ កម្ពុជា​-​ចិន​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ ហើយ​ក៏​ចាត់ទុកជា​មហោស្រព​ខ្នាត​ធំ​ ជា​ប្រវត្ដិសាស្ដ្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ ។​

លោក​រដ្ឋមន្ដ្រី​ក៏​បាន​ថ្លែង​កោត​ សរសើរ​ដល់​ទូរទស្សន៍​ជាតិ​កម្ពុជា​និង​ទូរទស្សន៍​ខេត្ដ​យូ​ណា​ន​ដែល​បាន​ខិតខំ​ប្រឹង​ ប្រែង​សហការ​គ្នា​បង្កើត​មហោស្រព​ រាត្រីសមោសរ​នេះ​ឡើង​ក្នុង​គោលបំណង​ ផ្លាស់​ប្ដូរ​វប្បធម៌​ដ៏​ផូរផង់​រវាង​ប្រជាជាតិ​ទាំង​២​ ជា​ពិសេស​ពង្រឹង​ និង​ពង្រីក​ចំណង​ មិត្ដភាព​រវាង​កម្ពុជា​-​ចិនតា​មរយៈ​ សិល្បៈ​ក៏​ដូច​ជា​ការ​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ ឆ្នាំមមែ​ ដែល​ជា​ឆ្នាំ​មាស​ដែល​នឹង​ខិត​មក​ជិត​ ខាង​មុខ​នេះ​ ។​

​លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ ម​ហោ​ ស្រព​រាត្រីសមោសរ​និទាឃ​រដូវ​នៃ​ទំនាក់​ ទំនង​កម្ពុជា​-​ចិន​នេះ​គឺ​កើត​ចេញ​ជា​ផ្លែ​ ផ្កា​ឡើង​តាម​រយៈ​កិច្ច​សហប្រតិបត្ដិការ​ រវាង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​ កម្ពុជា​នៃ​ក្រសួង​ព័ត៌មាន​ជាមួយ​ស្ថានីយ​វិទ្យុ​ នឹង​ទូរទស្សន៍​ខេត្ដ​យូ​ណា​ន​ក្នុង​កិច្ច​ សហប្រតិបត្ដិកា​រលើ​ដំណើរការ​ទូរទស្សន៍​ ឌី​ជី​ថ​ល​DTMB​ដែល​កិច្ចសហការ​នេះ​ បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១១​រហូត​ ដល់​ឆ្នាំ​២០១២​ក្រសួង​ព័ត៌មាន​បាន​ចុះហត្ថលេខា​ជាមួយ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ ខេត្ដ​យូ​ណា​ន​លើ​កិច្ចព្រមព្រៀង​សហការ​ ប្រតិបត្ដិកា​រលើ​វិស័យ​ឌី​ជី​ថ​ល​TV​តាម​ ប្រព័ន្ធ​DTMB​រវាង​អគ្គនាយកដ្ឋាន​ទូរ​ ទស្សន៍​ជាតិ​កម្ពុជា​នឹង​ទូរទស្សន៍​ខេត្ដ​ យូ​ណា​ន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ គណៈប្រតិភូ​ក្រសួង​ព័ត៌មាន​ទៅ​កាន់​ខេត្ដ​យូ​ណា​ន​ ។​

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ ក្រោម​ កិច្ច​សហប្រតិបត្ដិការ​នេះ​ភាគី​ទាំង​២​ កម្ពុជា​-​ចិន​បាន​ឯកភាព​គ្នា​បង្កើត​ជា​ ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ឌី​ជី​ថ​ល​ ឌី​វី​ ខូ​អិ​ល​ធី​ឌី​ ដែល​បច្ចុប្បន្ន​ស្ថានីយ​និង​អង់​តែ​ន​បាន​ សាងសង់​រួច​និង​កំពុង​បំពាក់​ឧបករណ៍​ បរិក្ខារ​បច្ចេកទេស​ហើយនឹង​ដាក់​ឱ្យ​ ដំណើរការ​សាកល្បង​នៅ​ខែមេសា​ខាង​ មុខ​នេះ​ ។​

​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ មាន​ប្រសាសន៍​ ថា​ តាម​រយៈ​រាត្រីសមោសរ​និទាឃ​រដូវ​ នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​នេះ​យើង​ជឿ​ ជាក់​យ៉ាង​មុតមាំ​ថា​ចំណងមិត្ដភាព​រវាង​ប្រទេស​ទាំង​២​ក៏​ដូច​ជា​ប្រជាជន​ទាំង​២​ កាន់តែ​ជិត​ស្និទ្ធ​មួយ​កម្រិត​ថែម​ទៀត​ ជា​ពិសេស​បាន​ឈ្វេងយល់​ពី​វប្បធម៌​របស់​ ប្រទេស​យើង​ទាំង​២​ទៅ​វិញ​ទៅ​មក​ ។​

លោក​ Zhao​ Jin​ រដ្ឋមន្ដ្រី​ផ្នែក​ផ្សព្វ​ ផ្សាយ​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ដ​ចិន​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ ព័ត៌មាន​ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​ កម្ពុជា​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​និង​សហការ​យ៉ាង​ល្អជា​មួយ​ទូរទស្សន៍​ ខេត្ដ​យូ​ណា​ន​ក្នុង​ការ​បង្កើត​រាត្រីសមោសរ​និទាឃ​រដូវ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ នេះ​ឡើង​ ។​ លោក​ Zhao​ Jin​ បាន​ថ្លែង​ ថា​ ប្រជាជន​យើង​ទាំង​២​បាន​ផឹកទឹក​ទន្លេ​ មេគង្គ​តែ​មួយ​និង​មាន​វប្បធម៌​ប្រពៃណី​ ស្រ​ដៀង​គ្នា​ហើយ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ដែល​ផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​

ដូច្នេះ​ប្រជាជន​នៃ​ ប្រទេស​យើង​ទាំង​២​មាន​ទំនាក់ទំនង​ដូច​ គ្រួសារ​តែ​មួយ​ដែល​ជា​អ្នក​ជិតខាង​ល្អ​ដៃគូ​ល្អ​និង​បងប្អូន​ល្អ​ ហើយ​តាម​រយៈ​ការ​ សម្ដែង​សិល្បៈ​ក្នុង​រាត្រី​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​យើង​ទាំង​២​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ ៕

 

H-2

1

 

2

5