ព័ត៌មានទាន់ហេតុការណ៍៖

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដស្វាយរៀង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ពាក់ព័ន្ធ​គ្រឿងញៀន​

​ខេត្ដស្វាយរៀង​ ៖​ បុរស​ជនជាតិ​វៀត​ ណា​ម​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដស្វាយរៀង​ឃាត់ខ្លួន​កាលពី​វេលា​ ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ក្នុងភូមិ​បា​វិត​កណ្ដាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ដោយ​ជន​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ ខ្លួន​ឈ្មោះ​ វៀន​ ធី​អ៊ុ​ក​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ មុខរបរ​ចុងភៅ​នៅ​ហាង​ឡាវ​ ងី​ហ្វា​ន់​ ទល់មុខ​ស្ថានទូត​ចិន​ ស្ថិត​នៅ​ក្នុង​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ភឿ​ង​ណាំ​ ឃុំ​វឹង​មូ​ក​ ទីក្រុង​ហូ​ជី​មិ​ញ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ ករណី​ឃាត់​ ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ដោយសារ​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ​ឃើញ​មានការ​សង្ស័យ​ក៏​បាន​ហៅ​ឆែកឆេរ​ស្រាប់​ តែ​រក​ឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស​២​ កញ្ចប់​តូច​(​ម៉ា​ទឹកកក​)​ នៅ​ជាប់​ខ្លួន​ទើប​ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​តែ​ ម្ដង​។​

​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​ កម្លាំង​កងរាជអាវុធហត្ថ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា​ ម្សៅ​ក្រាម​ពណ៌​ស​ ថ្លា់​(​ម៉ា​ទឹក​ក​)២​កញ្ចប់​តូច​ ទូរស័ព្ទ​៣​ គ្រឿង​ និង​លុយ​វៀតណាម​ចំនួន​២១០.​ ០០០​ដុ​ង​ ៕ វិបុល​