ព័ត៌មានទាន់ហេតុការណ៍៖

​កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ចុះ​បង្ក្រាប​ជនជាតិ​វៀតណាម​ជា​បន្តបន្ទាប់​ ឃាត់ខ្លួន​២១​នាក់​

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ជនជាតិ​វៀតណាម​ប្រុស​ ស្រី​២១​នាក់​បញ្ជូន​ទៅ​កាន់​ក្រសួងមហាផ្ទៃ​ដើម្បី​ត្រួតពិនិត្យ​រក​លិខិត​ស្នាម​ស្របច្បាប់​ ។ ជនជាតិវៀតណាមទាំងនេះ​សង្ស័យថាមករស់នៅលើទឹកដីកម្ពុជាមិនស្របច្បាប់ ជ្រកក្រោមផ្លាកហាងកោសជប់ ម៉ាស្សា និងហាងកហ្វេ ។ ​

​ករណី​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ហាង​កោស​ជប់​,​ ម៉ាស្សា​ និង​ហាង​កាហ្វេ​ ចំនួន​៥​ទីតាំង​ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ និង​កែង​ផ្លូវ​៨០​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ។​ ក្នុង​ចំណោម​ជនជាតិ​វៀតណាម​ទាំង​២១​នាក់​នោះ​ មាន​បុរស​២​នាក់​ផង​ដែរ​ ៕ ស ដារ៉ា

dw (1)

dw

dw (2)