ព័ត៌មានទាន់ហេតុការណ៍៖

​កម្លាំង​អាវុធហត្ថ​ព័ទ្ធ​ចាប់​រថយន្ដ​ស៊េរី​ទំនើប​ដឹកឈើ​គ្រញូង​

​ខេត្ដពោធិ៍សាត់​ ៖​ កម្លាំង​កង​រាជ​ អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​សហការ​ជាមួយ​ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្ដិ​ សុខ​ខេត្ដពោធិ៍សាត់​និង​កម្លាំង​អង្គការ​ ស៊ី​អាយ​ស្ទាក់​ចាប់​រថយន្ដ​ស៊េរី​ទំនើប​ ១​គ្រឿង​ដឹកឈើ​គ្រញូង​បម្រុង​លោត​ឆត្រ​ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ។​

​ប្រតិបត្ដិការ​របស់​កម្លាំង​កង​រាជ​អាវុធ​ ហត្ថ​បង្ក្រាប​រថយន្ដ​ដឹកឈើ​ខុសច្បាប់​ ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០០​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​តាម​ បណ្ដោយ​ផ្លូវ​លេខ​៥៥​ ក្នុង​ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ​ ខេត្ដពោធិ៍សាត់​ ។​

​លោក​អនុសេនីយ៍ឯក​ចាន់​ សុខា​ មេ​ បញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ មាន​ប្រសាសន៍​ថា​ រថយន្ដ​ស៊េរី​ទំនើប​ ត្រូវ​កម្លាំង​អាវុធហត្ថ​ព័ទ្ធ​ស្ទាក់​ចាប់​បាន​ម៉ាក​កាម​រី​បា​ឡែ​ន​ពណ៌​កណ្ដុរ​ល្មែះ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 2P-9756​ ។​

​លោក​អនុសេនីយ៍ឯក​បន្ដ​ថា​ ពេល​ កម្លាំង​ស្ទាក់​ចាប់​បាន​ម្ចាស់​រថយន្ដ​បាន​ ចុះ​រត់គេច​ខ្លួន​បាត់​ ខណៈ​កម្លាំង​កង​រាជ​ អាវុធហត្ថ​ឆែកឆេរ​ក្នុង​រថយន្ដ​ឃើញ​ សុទ្ធតែ​ឈើ​គ្រញូង​មាន​ទម្ងន់​៤៣៥​គីឡូ​ ក្រាម​ ស្មើនឹង​០,៣៣៤​ម៉ែត្រគូប​ ។​

​លោក​បញ្ជាក់​ថា​ ចំពោះ​វត្ថុ​តាង​ រថយន្ដ​និង​ឈើ​គ្រញូង​ត្រូវ​បាន​កម្លាំង​អង្គ​ ការ​ស៊ី​អាយ​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ ទឹក​ចេញ​ដើម្បី​បន្ដ​តាម​នីតិវិធី​ ៕
​ ប៉ឹម​ ពិន​

pem-pin005