ព័ត៌មានទាន់ហេតុការណ៍៖

​កាច់ករ​ម៉ូតូ​បាន​សម្រេច​ តែ​សំណាងអាក្រក់​ត្រូវ​ប្រជាពលរដ្ឋ​តាម​ទាន់​ ព្រួត​វាយ​សល់​តែ​ដង្ហើមចង្រិត​

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ សល់​តែ​ដង្ហើមចង្រិត​ ទើប​សម្រេច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​រូបគេ​ ធ្វើ​សកម្មភាព​កាច់ករ​ម៉ូតូ​ បាន​សម្រេច​ទៅ​ហើយ​តែ​សំណាងអាក្រក់​ត្រូវ​គេ​តាម​ទាន់​ ។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២១​ និង​១០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​ជួល​គ្មាន​លេខ​មួយ​កន្លែង​ស្ថិត​ក្នុង​ក្រុម​ទី​២​ ភូមិ​ទ្រា​៣​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​ជនសង្ស័យ​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ព្រោះ​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​ រូបគេ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​រហូត​ដល់​សន្លប់​លែង​ដឹង​អី​ ។​ ចំណែក​យុវជន​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ភួង​ មក​រា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ជា​កម្មករ​សំណង់​ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ ក្នុងភូមិ​ទ្រា​៣​ ក្រុម​ទី​៣​ សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌមានជ័យ​ មានស្រុក​កំនើត​នៅ​ខេត្តព្រៃវែង​ ។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ដំបូង​ឡើយ​គេ​ស​ង្គេ​ត​ឃើញ​ជនសង្ស័យ​ខាងលើ​ មក​អង្គុយ​ក្បែរ​ទីតាំង​កើតហេតុ​ ដោយ​មិនដឹង​ថា​រូបគេ​មកពីណា​ព្រោះ​អ្នកស្រុក​នៅ​ក្បែរ​នោះ​ មិន​ដែល​ស្គាល់​រូបគេ​ទាល់តែ​សោះ​ ។​ លុះ​មក​ដល់​វេលា​កើតហេតុ​ ជនសង្ស័យ​រូប​នេះ​ បាន​ធ្វើ​សកម្មភាព​កាច់ករ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ សង់​ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៧​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1N-7745​ បាន​សម្រេច​ទៅ​ហើយ​ តែ​សំណាងអាក្រក់​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ ស្រែក​ឆោ​រ​ឡោរ​ឡើង​ ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្តួល​ម៉ូតូ​ចោល​ ហើយ​ព្យាយាម​រត់គេច​ខ្លួន​ តែ​ខណៈនោះ​ម្ចាស់​ម៉ូតូ​ និង​ក្រុម​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​រត់​ដេញ​តាម​ ជនសង្ស័យ​តាំងពី​ចំណុច​កើតហេតុ​ រហូត​ដល់​ចំណុច​ក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ ទើប​ចាប់​បាន​ ហើយ​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​រហូត​ដល់​សន្លប់​បាត់បង់​ស្មារតី​តែ​ម្តង​។​ ភ្លាមៗ​នោះ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ រួច​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ ដើម្បី​សាកសួរ​នាំ​បន្ថែម​ ។​

​យុវជន​ជា​ម្ចាស់​ម៉ូតូ​ជន​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ខ្លួន​ទើបតែ​ចេញពី​ធ្វើការ​ ហើយ​មក​លេង​ផ្ទះ​មីង​ ដោយ​បាន​ឈប់​ម៉ូតូ​នៅ​ខាង​មុខ​អាគារ​ផ្ទះ​ជួល​ហើយ​ឡើង​ទៅ​លេង​នៅ​បន្ទប់​មីង​លេខ​ ៨៨៦​ ដោយ​ចត​ម៉ូតូ​ទុក​នៅ​ក្រោម​ ។​លុះ​មក​ដល់​វេលា​កើតហេតុ​ ដោយ​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ រូប​ខ្លួន​បាន​ដើរ​ចុះ​មក​ក្រោម​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​កាច់​បាន​សម្រេច​ទៅ​ហើយ​ ប៉ុន្តែ​ដ៉េ​មិន​ឆេះ​ ទើប​រូបគេ​ស្រែក​ឆោ​រ​ឡោរ​ឡើង​ ហើយ​ដេញ​តាម​ចាប់​បាន​ រួច​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​បែប​នេះ​តែ​ម្តង​ ។​

​ក្រោយ​កើតហេតុ​ យុវជន​ជា​ម្ចាស់​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ ចំណែក​ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​ រង​ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​ខណ្ឌមានជ័យ​ ដើម្បី​ចាត់ការ​បន្ត​ ៕​ ចាន់​ធឿ​ន​

20150604214308_20150605-08062551
20150604214308_20150605-08062232