ព័ត៌មានទាន់ហេតុការណ៍៖

​កាន់​ដាវ​សា​មូ​រ៉ៃ​ឆ្លងកាត់​កន្លែង​សមត្ថកិច្ច​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នគរបាល​ឃាត់ខ្លួន​

​ខេត្ដកំពង់ឆ្នាំង​ ៖​ យុវជន​៣​នាក់​ត្រូវ​ បាន​សមត្ថកិច្ច​ឃាត់​នៅ​ពេល​ដែល​ជិះ​ ម៉ូតូ​ឆ្លងកាត់​កន្លែង​សមត្ថកិច្ច​ចម្រុះ​កំពុង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ខណៈ​ដែល​ យុវជន​ទាំង​៣​នាក់​នេះ​លាក់​ទុក​ដាវ​តាម​ខ្លួន​។​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​ នាទី​យប់​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ យុវជន​ ទាំង​៣​នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ទី​១.​ឈ្មោះ​ហ៊​ន​ គឺ​សាន​ អាយុ​១៩​ឆ្នាំ​ ទី​២.​ឈ្មោះ​ សុខ​ តេ​ង​បញ្ញា​ អាយុ​ ១៨​ឆ្នាំ​ និង​ទី​៣.​ឈ្មោះ​ សោម​ គឹ​ម​ឆា​ យ​ អាយុ​១៩​ឆ្នាំ​ ពួក​គេ​រស់នៅ​ក្នុងភូមិ​ថ្មី​ ឃុំ​ពង្រ​ ស្រុក​រលាប្អៀរ​ ជិះ​ម៉ូតូ​ម៉ាក​ហុង​ សេ​១២៥​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​ 1E-3217​ ពណ៌​ខ្មៅ​ ។​ នៅ​តាម​ខ្លួន​មាន​កាន់​ ដាវ​សា​មូ​រ៉ៃ​១​ដើម​ ប្រវែង​ប្រមាណ​ ៨​តឹ​ត​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ យុវជន​ទាំង​ ៣​នាក់​នេះ​បាន​សារភាព​ថា​ ការ​ដាក់​ដាវ​ តាម​ខ្លួន​នេះ​ មិន​មាន​បំណង​ណាមួយ​ទេ​ គឺ​គ្រាន់តែ​សម្រាប់​ការពារ​ខ្លួន​ប៉ុណ្ណោះ​។​ ទោះ​ពួក​គេ​ឆ្លើយ​បែប​នេះ​ក៏​ដោយ​ ក៏​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដកំពង់ឆ្នាំង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ព្រោះ​កន្លង​ មក​ក្រុម​ក្មេង​ស្ទាវ​ តែងតែ​ដេញ​កាប់​គ្នា​ បង្ក​ភាព​អនាធិបតេយ្យ​សម្បើម​ណាស់​ នៅ​ក្នុង​ខេត្ដកំពង់ឆ្នាំង​ ៕ ច​ន្ថា​

Chantha