ព័ត៌មានទាន់ហេតុការណ៍៖

​កីឡាករ​ពេជ្រ​ សីហា​ជួប​ Warren​ Stavone​ ខណៈ​​ដែល​ អ៊ុំ​ ចំរើន​ប៉ះ​ Tham​ Pakorn​ Lek​ Aor​ Kwan​ Meung​ ​នៅ​លើ​សង្វៀន​ប្រដាល់​ទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ

ភ្នំពេញ​ ៖​ កីឡាករ​ពេជ្រ​ សីហា​ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជា​កីឡា​ជនជាតិ​អា​មេ​រិ​ក​ឈ្មោះ​ WarrenStavone​ ក្នុង​ ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម​ ខណៈ​ដែល​ កីឡាករ​ អ៊ុំ​ ចំរើន​ មក​ពី​ក្លិប​តា​ឡី​ដំរី​ មាន​ឫទ្ធិ​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Tham​ Pakorn​ Lek​ Aor​ Kwan​ Meung​ នៅ​យប់​ថ្ងៃអាទិត្យ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​លើ​សង្វៀន​ប្រដាល់​ទូរ​ទូ​ស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ ។

​កីឡាករ​ពេជ្រ​ សីហា​ អ្នក​ប្រដាល់​ ជើង​ខ្លាំង​ប្រចាំ​ប្រទេស​កម្ពុជា​ធ្លាប់​មានបទពិសោធន៍​ជោកជាំ​នៅ​លើ​សង្វៀន​ ជា​ពិសេស​ក្នុង​ជំនួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​។​ កីឡាករ​ Warren​ Stavone​ ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង​មក​ជួប​ប្រកួត​ ជាមួយ​ពេជ្រ​ សីហា​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៨​គីឡូក្រាម​។​ កន្លង​ទៅ​ ពេជ្រ​ សីហា​ ក៏​ធ្លាប់​វាយ​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ​ ឈ្មោះ​ Rarueng​ Luk​ Chapachai​ កាលពី​សបា្ដហ៍​កន្លង​ទៅ​ដែរ​ ។​ ចំពោះ​ ជំនួប​ប្រកួត​ជាមួយ​ Warren​ Sta​ vone​ លើក​នេះ​ពួក​គេ​មាន​កម្ពស់​ប្រហាក់​ ប្រហែល​គ្នា​ដែរ​បើ​យោង​តាម​ប្រវត្ដិ​ ប្រកួត​របស់​កីឡាករ​ ទាំង​២​នាក់​ គឺ​ពេជ្រ​ សីហា​កម្ពស់​១,៧០​ម៉ែត្រ​ រីឯ​Warren​ Sta​ vone១,៧២​ម៉ែត្រ​ ។

​អ្នក​ប្រដាល់​អា​មេ​រិ​ក​រូប​នេះ​អាច​ជួប​បញ្ហា​នៅ​ពេល​ប្រកួត​ខណៈ​ដែល​កីឡាករ​ ពេជ្រ​ សីហា​ គេ​មានបទពិសោធន៍​ច្រើន​ លើសលប់​ពេក​នោះ​គឺ​ប្រវត្ដិ​របស់​កីឡាករ​ Warren​ Sta​ vone​ ទើប​ឡើង​សង្វៀន​ បាន​ចំនួន​២៦​ដង​ប៉ុណ្ណោះ​ ។​ ក្នុង​ការ​ ប្រកួត​របស់​គេ​ទាំង​២៦​លើក​នេះ​គេ​ ប្រកួត​ឈ្នះ​ចំនួន​១៦​ដង​ចាញ់​១០​ដង​។​ ចំណែក​ ពេជ្រ​ សីហា​ ធ្លាប់​ប្រកួត​ចំនួន​ ៩៦​ដង​ ឈ្នះ​៧៤​ដង​ ចាញ់​១៦​ដង​ ស្មើ​៦​ ដង​ ។

​ដោយឡែក​ការ​ប្រកួត​របស់​កីឡាករ​អ៊ុំ​ ចំរើន​វិញ​ គឺជា​ឱកាស​កសាង​កេរ្ដិ៍​ ឈ្មោះ​បន្ថែម​ដើម្បី​ទទួល​បានការ​គាំទ្រ​ ពី​ទស្សនិកជន​បន្ទាប់​ពី​រូបគេ​បាន​វាយ​ ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ​ Kolab​ Homlek​ Lukchampachai​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ នា​ពេល​កន្លង​ទៅ​។​ ទោះបី​យ៉ាងនេះ​ក្ដី​ កីឡាករ​ Tham​ Pakorn​ Lek​ Aor​ Kwan​ Meung​ ធ្លាប់​ត្រូវ​ផល​ សោ​ភ័​ណ្ឌ​ វាយ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ក្រោម​ស្នៀត​កែង​ បត់​ខាងឆ្វេង​របស់​ផល​ សោ​ភ័​ណ្ឌ​ ដែល​ ជា​សិស្ស​ច្បង​របស់​អ៊ុំ​ ចំរើន​ផង​ដែរ​។​ ប៉ុន្ដែ​ Tham​ Pakorn​ Lek​ Aor​ Kwan​ Meung​ ក៍​ធ្លាប់​វាយ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ ប៊ុ​ន​ ហាន​ កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​ ២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ដែរ​ ។

​តាម​ប្រវត្ដិ​ប្រកួត​របស់​កីឡាករ​ Tham​ Pakorn​ Lek​ Aor​ Kwan​ Meung​ គឺ​គេ​ធ្លាប់​ប្រកួត​បាន​ចំនួន​៩០​ដង​ ឈ្នះ​៧០​ដង​ ចាញ់​១៥​ដង​ និង​ស្មើ​៥​ ដង​។​ ចំពោះ​កីឡាករ​អ៊ុំ​ ចំរើន​ វិញ​ធ្លាប់​ ប្រកួត​បាន​ចំនួន​៩២​ដង​ឈ្នះ​៦៣​ដង​ ចាញ់​២២​ដង​ ស្មើ​៧​ដង​ ហើយ​ធ្លាប់​វាយ​ ដៃគូ​ឱ្យ​សន្លប់​បាន​៣៦​ដង​ ៕
17(7)

16(9)