ព័ត៌មានទាន់ហេតុការណ៍៖

​កីឡា​ត្រូវ​លេង​ជា​ក្រុម​គ្រប់​សមាជិក​សុទ្ធតែ​តួឯក​ខុស​ប្លែក​ពី​ខ្សែ​ភាព​ យន្ដ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កីឡា​ត្រូវ​លេង​ជា​ក្រុម​ ដោយ​សមាជិក​ណា​ម្នាក់​ក៏​ជា​តួឯក​ដែរ​ បើ​មិន​ដូច្នេះ​ទេ​ ពួក​គេ​នឹង​បរាជ័យ​ជាក់​ ជា​ពុំខាន​។​ នៅ​ក្នុង​ក្រុម​បើ​មាន​សមាជិក​ ណា​ម្នាក់​បែកឆ្វេង​ងាក​ទៅ​លេង​ក្នុង​ឋានៈ​ជា​តួរង​នោះ​គ​ពិតជា​មិន​ទទួល​បាន​ជោគជ័យ​ទេ​ ខុស​ប្លែក​ពី​ខ្សែភាពយន្ដ​អ្នកដឹកនាំ​ រឿង​តម្រូវ​ឱ្យ​សិល្បករ​សិល្ប​ការិនី​ខ្លះ​ត្រូវ​សម្ដែង​ជា​តួឯក​ អ្នកខ្លះ​សម្ដែង​ជា​តួរង​ ទៅ​តាម​គោលបំណង​របស់​អ្នកដឹកនាំ​រឿង​ ឬ​ក៏​តាម​ប្រភេទ​រឿង​នីមួយៗ​ ប៉ុន្ដែ​កីឡា​ ត្រូវ​បង្ហាត់​ជា​ក្រុម​បាន​ន័យ​ថា​ ត្រូវ​ព្យា​ យាម​ហ្វឹកហាត់​មនុស្ស​មួយ​ក្រុម​ឱ្យ​ក្លាយជា​មនុស្ស​ម្នាក់​ទើប​ទទួល​បាន​ជោគជ័យ​។​

​ចំពោះ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំមើល​ការ​ រីក​ចម្រើន​លើ​វិស័យ​កីឡា​បើ​ប្រៀបធៀប​ ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រភេទ​កីឡា​មួយ​ចំនួន​ដូច​ជា​ កីឡា​តេ​ ក្វា​ន់​ដូ​ ប៉េតង់​ សី​ប៉ាក់​តា​ក្រ​ បាល់ទាត់​ បាល់ទះ​ វ៉ូ​វី​ណា​ម​ ចំបាប់​ ប្រដាល់​ និង​ កីឡា​ជា​ច្រើន​ប្រភេទ​សុទ្ធតែ​អាច​និយាយ​ បាន​ស្មើមុខស្មើមាត់​ទាំង​សមត្ថភាព​ និង​កម្រិត​បច្ចេកទេស​ប្រហាក់ប្រហែល​នឹង​ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ាន​ ដែរ​ ។​

​នៅ​ក្នុង​ឆ្នាំ​២០១៣​ និង​ឆ្នាំ​២០១៤​ កន្លង​ទៅ​កីឡាការិនី​២​រូប​របស់​កម្ពុជា​ គឺ​កីឡាការិនី​តេ​ក្វា​ន់​ដូ​ ស៊ន​ សៀវ​ម៉ី​ ឈ្នះ​បាន​មេដាយមាស​ពី​ព្រឹត្ដិការណ៍​កីឡា​ អាស៊ី​នៅ​ប្រទេស​កូរ៉េ​ និង​កីឡាការិនី​ ប៉េតង់​ កែ​ ឡេ​ង​ ឈ្នះ​បាន​មេដាយមាស​ ថ្នាក់​ពិភពលោក​កាលពី​ឆ្នាំ​២០១៣​ដែល​សុទ្ធតែ​ទទួល​បានការ​លើកទឹកចិត្ដ​ពី​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ។​

​ដោយឡែក​កីឡាបាល់ទាត់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ត្រូវ​ទស្សនិកជន​មើលឃើញ​ថា​ មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ទាំង​ក្រុម​ឈុត​ធំ​ និង​ក្រុម​អាយុ​ក្រោម​ ២៣​ឆ្នាំ​ ជា​ពិសេស​កីឡាករ​ថ្នាល​ដែល​ កំពុង​ស្នាក់​នៅ​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ទន្លេបាទី​សុទ្ធតែ​អាច​ក្លាយទៅជា​កីឡា​ ករ​អាជីព​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​មិន​ខាន​។​

​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ ពិ​កម្ពុជា​តែងតែ​លើក​ឡើង​ក្នុង​ពិធី​សំណេះ​ សំ​ណា​ល​ជាមួយ​អត្ដ​ព​លិ​ក​កម្ពុជា​ថា​ ចំពោះ​ការ​ហ្វឹកហាត់​កីឡា​ជា​ក្រុម​ពិត​ ណាស់​ថា​ ត្រូវ​តែ​ជួប​ការ​លំបាក​ ពីព្រោះ​ មនុស្ស​មួយ​ក្រុម​ហ្វឹកហាត់​ឱ្យទៅ​ជា​ មនុស្ស​ម្នាក់​ ។​

​ពាក់ព័ន្ធ​នឹង​កីឡា​លេង​ជា​ក្រុម​ខាង​ លើ​នេះ​ដែរ​ លោកនាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​បាល់​ ទាត់​កម្ពុជា​មាន​ប្រសាសន៍​ថា​បាល់ទាត់​ខុស​ប្លែក​ពី​ខ្សែភាពយន្ដ​ត្រង់​ថា​ សមាជិក​ កីឡាករ​បាល់ទាត់​មួយ​ក្រុម​មាន​គ្នា​១១​ នាក់​ពួក​គេ​មាន​តួនាទី​ខុសៗ​គ្នា​ ប៉ុន្ដែ​ ម្នាក់​ណា​ក៏​ជា​តួឯក​ដែរ​ ទើប​ការ​ប្រកួត​ នោះ​ទទួល​បាន​ជោគជ័យ​ ។​

​ប៉ុន្ដែ​នៅ​ក្នុង​ចំណោម​កីឡាករ​ទាំង​១១​នាក់​បើ​មាន​តែ​ម្នាក់​បែកឆ្វេង​នូវ​តួនាទី​ណាមួយ​ច្បាស់​ជា​ការ​ប្រកួត​ត្រូវ​ទទួល​ បរាជ័យ​ពុំខាន​។​ ចំពោះ​ខ្សែភាពយន្ដ​វិញ​ គេ​មាន​តួឯក​ និង​តួរង​វា​ខុស​គ្នា​អ៊ី​ត​ចឹ​ង​។​

​លោក​ សៅ​ សុខា​ មាន​ប្រសាសន៍​ ពន្យល់​ទៅ​កាន់​គ្រួសារ​បាល់ទាត់​របស់​ លោក​ថា​ បើ​បច្ចុប្បន្ន​ទទួល​បានការ​គាំ​ ទ្រ​ពី​ទស្សនិកជន​ច្រើន​យើង​គូរ​តែ​ខំ​ហ្វឹកហាត់​ថែម​ទៀត​ដើម្បី​កសាង​កេ​រិ៍្ដ​ឈ្មោះ​ឱ្យ​ល្អ​។​ ៤​ឬ​ក៏​៥​ឆ្នាំ​ក្រោយ​យើង​ចប់​អាជីព​ ជា​អ្នក​កីឡាករ​បាល់ទាត់​ប្រែក្លាយ​ទៅ​ រកស៊ី​វិញ​ក៏​អ្នកគាំទ្រ​នៅ​តែ​រំលឹក​គុណ​ សម្បត្ដិ​ទេព​កោសល្យ​របស់​ប្អូនៗ​ដែរ​។​ លោក​ សៅ​ សុខា​មាន​ប្រសាសន៍​បែប​ នេះ​ដោយ​មាន​កីឡាករ​ខ្លះ​មានគំនិត​ បែកឆ្វេង​ពី​ក្រុម​ជម្រើសជាតិ​កាលពី​ថ្មីៗ​កន្លង​ទៅ​ដោយ​លោក​ព្រមាន​ថា​ “​កុំ​ឆាប់​ កើត​ជំងឺ​តួឯក​ខ្លាំង​ពេក​ប្រយ័ត្ន​បាត់បង់​ តម្លៃ​ខ្លួនឯង​” ៕ ​សារី​ម​

Sarim001-(1)


ចែករំលែក៖