ព័ត៌មានទាន់ហេតុការណ៍៖

​កុហក​ម្ដាយ​ថា​ទៅ​ខួបកំណើត​មិត្ដភក្ដិ​បែរជា​នាំ​គ្នា​មក​មុជទឹក​លង់​ស្លាប់​២​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ហេតុតែ​ចង់​សប្បាយ​ក្មេង​ ប្រុស​ជំទង់​មួយ​ក្រុម​មាន​គ្នា​៧​នាក់​បន្ទាប់​ ទំនេរ​ពី​ម៉ោង​សិក្សា​នាំ​គ្នា​កុហក​ឪពុក​ម្ដាយ​ ថា​ទៅ​ចូលរួម​ខួបកំណើត​មិត្ដភក្ដិ​តែ​ផ្ទុយ​ ទៅ​វិញ​បែរជា​នាំ​គ្នីគ្នា​បង្ហួស​ទៅ​មុជទឹក​ លេង​ក្នុង​រណ្ដៅ​ដី​ដែល​មាន​ជម្រៅ​ជ្រៅ​ ហើយ​បាន​លង់ទឹក​ស្លាប់​២​នាក់​ ។​ ចំណែក​ ៥​នាក់​ទៀត​មិន​រងគ្រោះថ្នាក់​ទេ​តែ​បង្ក​ឱ្យ​ ភ្ញាក់ផ្អើល​ទាំង​ប្រជាពលរដ្ឋ​ទាំង​សមត្ថ​ កិច្ច​នាំ​គ្នា​ចុះ​ទឹក​រាវរក​សាកសព​ ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​ ៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​រណ្ដៅ​ដី​មួយ​កន្លែង​ ក្នុងភូមិ​២៤​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ ។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៣​ រសៀល​ថ្ងៃ​ទី​១១​ ខែឧសភា​ គេ​ឃើញ​មាន​ ក្មេង​ប្រុស​ជំទង់ៗ​ ចំនួន​៧​នាក់​ ជិះ​ម៉ូតូ​២​ គ្រឿង​ម៉ាក​គុប​ ជ្រុង​១​គ្រឿង​ ម៉ាក​ធូ​ដេ​១​ គ្រឿង​និង​ជិះ​កង់​១​គ្រឿង​ មក​ចុះ​មុជទឹក​ លេង​នៅ​រណ្ដៅ​ដី​ខាងលើ​ដោយ​មាន​ក្មេង​ ប្រុស​២​នាក់​មុជ​នៅ​ជ្រុង​ម្ខាង​ចំណែក​៥​ នាក់​ទៀត​ចុះ​ទៅ​មុជ​ជ្រុង​ម្ខាង​ទៀត​យ៉ាង​ សប្បាយ​ ។​ រហូត​ដល់​វេលា​ម៉ោង​៣​និង​ ៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ស្រាប់តែ​ផ្អើល​ថា​ មាន​ក្មេង​ប្រុស​២​នាក់​ដែល​ចុះ​មុជទឹក​ ជ្រុង​ម្ខាង​បាន​លង់​លិចទៅ​បាត់​ហើយ​ក៏​ ផ្អើល​អស់​ពលរដ្ឋ​ក្បែរ​ខាង​និង​សមត្ថកិច្ច​ ចុះ​មក​ជួយ​អន្ដរាគមន៍​រាវរក​សាកសព​ តែ​ពុំ​ឃើញៗ​តែ​សម្លៀក​បំពាក់​នៅ​លើ​ គោក​ ។​

​តាម​ប្រភព​ពី​អាណាព្យាបាល​ក្មេង​រង​ គ្រោះ​បានឱ្យ​ដឹង​ថា​ ក្មេង​ប្រុស​ដែល​លង់​ ទឹក​ស្លាប់​ ទី​១-​ឈ្មោះ​ សេង​ ពេជ្ររ​ដ្ឋា​ អាយុ​១៣​ឆ្នាំ​ រៀន​ថ្នាក់​ទី​៦​នៅ​បឋម​ សិក្សា​ភូមិ​ឫស្សី​ មាន​ឪពុក​ឈ្មោះ​ សេង​ សា​វុ​ធ​ អាយុ​៤៦​ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ​ ថា​ន់​ ស៊ី​ណាត​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​ ទី​២-​ ឈ្មោះ​ មូល​ វិចិត្រ​ អាយុ​១៣​ឆ្នាំ​ រៀន​ថ្នាក់​ទី​៦​ ជាមួយ​គ្នា​ មាន​ឪពុក​ឈ្មោះ​ មឿ​ន​ ម៉ួ​ល​ អាយុ​៣០​ឆ្នាំ​ មុខរបរ​កម្មករ​ រោងចក្រ​ និង​ម្ដាយ​ឈ្មោះ​ ហាប​ មុំ​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅ​ភូមិ​ដី​ថ្មី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ។​ ដោយឡែក​ក្មេង​ប្រុស​ចំនួន​៥​នាក់​ផ្សេង​ ទៀត​ដែល​រួម​ដំណើរ​មក​ជាមួយ​នោះ​មាន​ ឈ្មោះ​ សាក់​ សា​វ៉េ​ត​ អាយុ​១៥​ឆ្នាំ​,​ ភ័​ណ្ឌ​ អាយុ​១៤​ឆ្នាំ​,​ សាក់​ វិត​ អាយុ​១៣​ឆ្នាំ​ ,​ គី​ម​ គឹ​ម​ហាក់​ អាយុ​១៣​ឆ្នាំ​,​ ផេ​ន​ ផា​ អាយុ​១៤​ឆ្នាំ​ អ្នក​ទាំងអស់​គ្នា​ជា​មិត្ដភក្ដិ​ រៀន​រួម​ថ្នាក់​ទី​៦​ ភូមិ​ឫស្សី​ ជាមួយ​គ្នា​ ។​

​តាម​សម្ដី​ បុរស​ឈ្មោះ​ សេង​ សា​វុ​ធ​ ត្រូវជា​ឪពុក​ក្មេង​រង​គ្រោះ​ឈ្មោះ​ សេង​ ពេជ្ររ​ដ្ឋា​បានឱ្យ​ដឹង​ថា​ កូនប្រុស​របស់​គាត់​ រៀន​ពេល​ព្រឹក​ ហើយ​នៅ​វេលា​ម៉ោង​១​ រសៀល​ថ្ងៃ​ទី​១១​ ខែឧសភា​ នេះ​បន្ទាប់​ពី​ ហូប​បាយ​រួច​បាន​ប្រាប់​គាត់​ឱ្យ​ដឹង​ថា​សុំ​ ទៅ​ចូលរួម​ពិធី​ខួបកំណើត​មិត្ដភក្ដិ​នៅ​ បុរី​ពិភព​ថ្មី​ចំការ​ដូង​ ។​ រហូត​ដល់​វេលា​ ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ ទើប​ពួក​គាត់​ជា​អាណាព្យាបាល​បាន​ទទួល​ ដំណឹង​ថា​ កូនប្រុស​របស់​គាត់​បាន​លង់ទឹក​ ស្លាប់​ត្រង់​ចំណុច​នេះ​ទៅ​វិញ​ ។​ បើ​តាម​ ក្មេង​ប្រុស​ជំទង់​ម្នាក់​ ឈ្មោះ​ សាក់​ សា​វ៉េ​ត​ បានឱ្យ​ដឹង​ថា​ មុន​កើតហេតុ​ ពួក​គេ​ទាំង​៧​នាក់​បាន​មក​ចុះ​មុជទឹក​លេង​ ត្រង់​ចំណុច​ខាងលើ​ហើយ​មាន​២​នាក់​ឈ្មោះ​ សេង​ ពេជ្ររ​ដ្ឋា​ និង​ឈ្មោះ​ មូល​ វិចិត្រ​ នៅ​មុជ​ជ្រុង​ម្ខាង​ចំណែក​ពួក​គេ​៥​នាក់​ទៀត​ នៅ​មុជ​ជ្រុង​ម្ខាង​ទៀត​ ។​ មួយសន្ទុះ​ ក្រោយមក​២​នាក់​ដែល​ចុះ​មុជ​ជ្រុង​ម្ខាង​ បាន​លង់​ពេល​នោះ​ខ្លួន​ (​សាក់​ សា​វ៉េ​ត​ )​ បាន​រត់ឡើង​គោក​មក​ចុះ​ជួយ​អូស​ដៃ​ ឈ្មោះ​ មូល​ វិចិត្រ​ បាន​ឡើង​ដល់​គោក​ ម្ដង​ហើយ​ ហើយ​មាន​បំណង​ទៅ​ជួយ​ ម្នាក់​ទៀត​មិន​ទាន់​បាន​ផង​ស្រាប់តែ​ឈ្មោះ​ មូល​ វិចិត្រ​ បាន​លោត​ចុះ​ទៅ​ជួយ​ដែរ​។​ ស្រាប់តែ​ហែល​អស់ដៃអស់ជើង​ធ្វើ​ឱ្យ​ កុមារ​ សា​វ៉េ​ត​ ជួយ​មិន​ឈ្នះ​ក៏​លង់​លិច​ ទៅ​បាត់​ទើប​ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ ។​

​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ តាំងពី​ វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១១​ ខែឧសភា​ រហូត​មក​ដល់​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៥​ ទើប​រក​ ឃើញ​សព​ហើយ​ឪពុក​ម្ដាយ​ដឹក​យក​ទៅ​ ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ដ​សំបួរ​ ។​ ចំណែក​ថ្លៃ​ជួល​គេ​ស្រង់​និង​ស្វែងរក​សព​មាន​តម្លៃ​៥២០​ដុល្លា​ឯណោះ​ ៕ ​ ​ ​ ​ វិ​រៈ​ដង្កោ​

IMG_4150

IMG_4148


ចែករំលែក៖