ព័ត៌មានទាន់ហេតុការណ៍៖

​កូនចៅ​ដែល​ស្រង់ទឹក​ព្រះ​ ព្រះសង្ឃ​ មាតាបិតា​ និង​គ្រូឧបជ្ឈាយ៍​ នឹង​បាន​កើត​ក្នុង​ឋាន​ទេវលោក​

​ភ្នំពេញ​៖​ ពិធី​ស្រង់ទឹក​ព្រះ​ព្រះសង្ឃ​ មាតាបិតា​និង​គ្រូឧបជ្ឈាយ៍​ខ្មែរ​យើង​ច្រើន​និយម​ធ្វើ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ជា​ពិសេស​ នៅ​ថ្ងៃ​ដារ​ឆ្លង​បង្ហើយ​ ។​ នៅ​ខែចេត្រ​ដែល​ជា​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ហើយ​ក៏​ជា​ខែ​ដែល​មាន​អាកាសធាតុ​ក្ដៅហែង​ផង​នោះ​នៅ​ពេល​យើង​បាន​ងូត​ឬ​មុជទឹក​មាន​អារម្មណ៍​ត្រជាក់​កាយ​សប្បាយចិត្ដ​។​យ៉ាងណាមិញ​ ព្រះសង្ឃ​មាតាបិតា​ជីដូន​ជីតា​គ្រូឧបជ្ឈាយ៍​ដែល​ពុទ្ធបរិស័ទ​និង​កូនចៅ​ប្រុស​ស្រី​បាន​ស្រង់ទឹក​ជូន​អ្នក​ដែល​ជាទី​គោរព​សក្ការៈ​ក៏​នឹង​មាន​អារម្មណ៍​ថា​ត្រជាក់ត្រជំ​អារម្មណ៍​រីករាយ​ជា​ពន់ពេក​ ។​

​ជាមួយនឹង​អារម្មណ៍​ត្រេកអរ​នេះ​ទើប​លោក​មានចិត្ដ​រំភើប​ឱ្យ​ពរ​ឱ្យ​ជ័យ​ដល់​កូនចៅ​គ្រប់​រូប​សមប្រកប​តែ​សេចក្ដីសុខ​ចម្រុង​ ចម្រើនរ​កសី​ុ​ទទួលទាន​មានបាន​ ។​

​ផ្អែក​តាម​ស្នាដៃ​ស្ដី​ពី​លំ​អាន​ទំនៀម​ខ្មែរ​បុរាណ​របស់​លោក​ ញាណ​ ភឿន​ និង​ លោក​ ម៉​ម​ ឆៃ​ បាន​រៀបចំ​ថា​ ថ្ងៃ​សង្ក្រាន្ដ​ថ្មី​ជិត​មក​ដល់​ព្រះបាទ​ប​សេន​ទិ​កោសល​ បាន​រៀបចំ​ជា​បារាំ​យ៉ាង​ល្អ​វិចិត្រ​នៅ​ឆេ្ន​រ​ ស្ទឹង​មួយ​ ហើយ​ក៏​និមន្ដ​ព្រះពុទ្ធ​ និង​ព្រះសង្ឃ​ស្រង់ទឹក​រួច​សមាទានសីល​ប្រគេន​ភត្ដាហារ​ចំពោះ​ព្រះពុទ្ធ​ព្រមទាំង​ព្រះ​ភិក្ខុសង្ឃ​ដែល​គង់នៅ​ទីនោះ​ផង​ ។​ លោក​បន្ដ​ថា​ អ្នក​ដែល​បាន​ស្រង់ទឹក​ព្រះសង្ឃ​មាតាបិតា​គ្រូឧបជ្ឈាយ៍​ទទួល​បាន​ផលានិសង្ស​ច្រើន​ណាស់​ហើយ​អនាគតជាតិ​នឹង​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវលោក​បាន​សេចក្ដីសុខ​គ្រប់យ៉ាង​ ។​

​នៅ​ក្នុង​ស្នាដៃ​របស់​លោក​ ញាណ​ ភឿន​ បាន​សរសេរ​ទៀត​ថា​ នៅ​ក្នុង​រជ្ជកាល​ព្រះ​ បាទ​ជ័យ​វរ្ម័ន​ទី​៧​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​ម្ដងៗ​ គេ​តែងតែ​ធ្វើ​ពិធី​មួយ​ដោយ​និមន្ដ​ព្រះពុទ្ធ​ រូប​មាន​មហិទ្ធិឫទ្ធិ​២៥​អង្គ​ដែល​ជា​តំណាង​អាណាខេត្ដ​ទាំងឡាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មក​ធ្វើ​ពិធី​ស្រង់ទឹក​នៅ​ប្រាសាទ​ជ័យស្រី​(​ប្រាសាទព្រះខ័ន​)​រួច​ដង្ហែ​ព្រះ​ពុទ្ធរូប​ទាំងនោះ​ជា​ក្បួន​យ៉ាង​មហោឡារិក​មុន​នឹង​យក​ទៅ​តម្កល់​នៅ​កន្លែង​ដើម​វិញ​។​

​ដោយសារ​មាន​ជំនឿ​និង​ទំនៀមទម្លាប់​ របស់​ដូនតា​យើង​ដូ​ចេះ្ន​ហើយ​ទើបបាន​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ឱ្យ​តែ​ដល់​ពេល​ចូល​ឆ្នាំ​ថ្មី​ម្ដងៗ​គេ​តែងតែ​ធ្វើ​ពិធី​ស្រង់ទឹក​ព្រះ​ពុទ្ធរូប​ ព្រះសង្ឃ​ មាតាបិតា​ ជីដូន​ជីតា​នៅ​តាម​វត្ដ​អារាម​ និង​ភូមិ​ស្រុក​នានា​ ។​

​កូនចៅ​ដែល​ចង់​ស្រង់ទឹក​ឱ្យ​មាតាបិតា​ ជីដូន​ជីតា​គួរ​គប្បី​រៀបចំ​សម្ភារ​ទុកជា​ស្រេច​ ដូច​ជា​ សាប៊ូ​ក្រអូប​ ទឹកអប់​ កន្សែង​ថ្មី​ក្រមា​ ថ្មី​និង​សម្លៀក​បំពាក់​ថ្មី​ជាដើម​ទុក​សម្រាប់​ដុះលាង​ជូត​សម្អាត​និង​ជូន​លោក​ក្រោយ​ពេល​ដែល​ស្រង់ទឹក​រួច​។​ ដោយឡែក​កន្លែង​ ស្រង់ទឹក​ត្រូវ​រៀបចំ​មាន​គ្រែ​ចង​ជា​បុស្បុក​ មាន​ពាងទឹក​៤​តាម​ចែង​គ្រែ​រួច​កូនចៅ​លុតជង្គង់​សុំ​ខមាទោស​មាតាបិតា​ ជីដូន​ជីតា​ អំពី​កំហុសឆ្គង​ដែល​កូនចៅ​បាន​ប្រព្រឹត្ដ​ខុស​កន្លង​មក​ទោះជា​ពាក្យ​សម្ដី​ឬ​កាយវិការ​ លើសលស់​ឬ​ក៏​មាន​ទំនាស់​ទាស់ទែង​ជា​ មួយ​បងប្អូន​ដែល​ធ្វើ​ឱ្យ​មាតាបិតា​ ជីដូន​ ជីតា​ព្រួយបារម្ភ​ និង​សុំ​ពរ​ជ័យ​ពី​លោក​ ។​ បន្ទាប់​មក​កូនចៅ​គ្រប់​រូប​ត្រូវ​ថ្វាយបង្គំ​ដោយ​ សុំ​អ​ពោ្ជ​ី​ញ​លោក​ឱ្យទៅ​ស្រង់ទឹក​(​ពិធី​នេះ​គួរ​ធ្វើ​នៅ​ថ្ងៃ​ក្ដៅ​ចៀសវាង​លោក​រងា​)​ក្រោយមក​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់​ឱ្យ​ លោក​ដែល​កូនចៅ​ប្រុស​ស្រី​បាន​ជូន​ទៅ​ នោះ​ ។​

​ព្រះតេជព្រះគុណ​ អ៊ី​ ថា​ ព្រះ​គ្រូ​ចៅ​ អធិការ​វត្ដ​ឧត្ដម​រង្សី​ព្រៃ​ទប់​ ឃុំ​ស្រងែ​ ស្រុក​ទ្រាំង​ ខេត្ដតាកែវ​មាន​ថេរ​ដីកា​ថា​ ការ​ ស្រង់ទឹក​ព្រះ​មាន​តាំងពី​ជំនាន់​ព្រះពុទ្ធ​មក​ម៉េះ្ល​ ដែល​សេ្ដ​ចប​សេន​ទិ​កោសល​បាន​រៀប​ ចំ​ពិធី​ស្រង់ទឹក​នៅ​ជិត​ឆេ្ន​រ​ស្ទឹង​ហើយ​រហូត​មក​ដល់​សម័យនេះ​មាន​រៀបចំ​ស្រង់ទឹក​ ព្រះ​ព្រះសង្ឃ​ មាតាបិតា​ ជីដូន​ជីតា​ចាស់ទុំ​ក្នុងភូមិ​ឱ្យ​តែ​ដល់​រដូវ​ចូល​ឆ្នាំ​ថ្មី​កូនចៅ​តែងតែ​នាំ​គ្នា​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ។​

​ពិធី​នេះ​ជា​ប្រពៃណី​ដ៏​ល្អ​មួយ​ដែល​កូន​ ចៅ​គួរ​ក​ប្បី​គោរព​ប្រណិប័តន៍ឱ្យ​បាន​ជាប់​ជា​និច្ច​ ដើម្បី​ជា​កិច្ច​តបស្នង​សងគុណ​ចំពោះ​មាតាបិតា​ដែល​ខំ​បីបាច់​ថែរក្សា​កូនចៅ​គ្រប់​រូប​ជា​រៀង​រហូត​មក​។​ គួរ​ប​ពា្ជ​ា​ក់​ការ​ស្រង់ទឹក​ឬ​ងូតទឹក​ជូន​មាតាបិតា​នេះ​គួរ​គប្បី​ធ្វើ​ជា​រៀងរាល់ថ្ងៃ​ទើប​ជា​ការ​ប្រពៃ​កុំ​ចាំ​ទាល់តែ​ដល់​រដូវ​ចូល​ឆ្នាំ​ថ្មី​ទើប​នាំ​គ្នា​ស្រង់ទឹក​ជូន​លោក​ដែល​ការ​ធ្វើ​ដូ​ចេះ្ន​គេ​ហៅ​ថា​គ្រាន់តែ​ជា​ការ​ល្អមើល​ តែ​មិនល្អ​ស៊ី​ ៕​ លតា​

ses (1)

ses (2)

ses