ព័ត៌មានទាន់ហេតុការណ៍៖

​កូន​អកតញ្ញូ​ដេញ​កាប់​ម្ដាយ​ព្រោះ​ខឹង​មិន​ទុក​បាយ​ឱ្យ​ស៊ី​

ចែករំលែក៖

​ខេត្ដកណ្ដាល​ ៖​ កូន​អកតញ្ញូ​ដែល​ ដេញ​កាប់​ប្រហារ​ទៅ​លើ​ម្ដាយបង្កើត​ខ្លួនឯង​ កាលពី​ចុង​សបា្ដហ៍​កន្លង​ទៅ​ត្រូវ​បាន​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធ​ នាគារ​ខេត្ដ​កាលពី​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៥​ ដើម្បី​រង់ចាំ​បើក​សវនាការ​ កាត់ទោស​នៅ​ពេល​ក្រោយ​ ។​

​ជន​ដៃដល់​ដែល​ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ឃុំខ្លួន​នោះ​មានឈ្មោះ​ ខុ​ម​ ចិន្ដា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កម្មករ​ស៊ីឈ្នួល​ មាន​ទីលំនៅ​ ក្នុងភូមិ​ព្រែក​ពោធិ៍​ ឃុំ​ទឹក​វិល​ ស្រុក​ ស្អាង​ ខេត្ដកណ្ដាល​ ។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​០៧​ និង​ ៣៥​នាទី​យប់​ ថ្ងៃ​សៅរ៍​ ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ព្រែក​ពោធិ៍​ ឃុំ​ ទឹក​វិល​ ស្រុក​ស្អាង​ មាន​ករណី​យុវជន​ ប្រមឹក​ម្នាក់​យក​កាំបិតប៉័ងតោ​ដេញ​ កាប់​ប្រហារ​ម្ដាយបង្កើត​ខ្លួនឯង​ដោយ​ សារ​តែ​ខឹង​នឹង​ម្ដាយ​មិន​ទុក​បាយ​ឱ្យ​ស៊ី​ គ្រា​ដែល​រូបគេ​ត្រឡប់​មក​ពី​ផឹកស្រា​វិញ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ខុ​ម​ ចិន្ដា​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ រីឯ​ជន​រង​គ្រោះជា​ ម្ដាយបង្កើត​មានឈ្មោះ​ ជួប​ ឌី​ណា​ អាយុ​ ៥១​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​កសិករ​ ។​ ជន​ សង្ស័យ​ និង​ជន​រង​គ្រោះ​រស់នៅ​ផ្ទះ​ជា​ មួយ​គ្នា​ក្នុងភូមិ​ព្រែក​ពោធិ៍​ ឃុំ​ទឹក​វិល​ ស្រុក​ស្អាង​ ។​

​មន្ដ្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ខាង​ លើ​នេះ​បាន​ដើរ​ចេញពីផ្ទះ​ទៅ​ផឹកស្រា​ជាមួយ​មិត្ដភក្ដិ​ក្នុងភូមិ​បាត់​ខ្លួន​តាំងពី​វេលា​រសៀល​រហូត​ដល់​យប់​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ស្ថិត​ក្នុង​សភាព​ស្រវឹងស្រា​ជោកជាំ​ ។​ ពេល​ទៅ​ដល់​ផ្ទះ​មិន​មាន​បាយ​ស៊ី​ ក៏​ស្រែក​ ឡូឡា​ទាញ​យក​ក្បាល​ចាក់​ឌី​វី​ឌី​ និង​ធុង​ បាស់​បោក​ចោល​បែក​ខ្ទេចខ្ទី​គ្មាន​សល់​ ។​ ឃើញ​ដូច្នេះ​ជន​រង​គ្រោះជា​ម្ដាយបង្កើត​បាន​ចូល​ទៅ​ឃាត់​ ខណៈនោះ​ក៏​ត្រូវ​បាន​ ជនសង្ស័យ​ទាញ​យក​កាំបិតប៉័ងតោ​ពី​ផ្ទះបាយ​ដេញ​កាប់​ប្រហារ​ធ្វើ​ឱ្យ​ស្ដ្រី​រង​គ្រោះ​រត់​ទាំង​ព្រលឹង​ចុង​សក់​រក​កន្លែង​មាន​ សុវត្ថិភាព​ ។​

​ក្រោយ​ពី​រួច​ផុត​ពី​ការ​កាប់​ប្រហារ​ ស្ដ្រី​រង​គ្រោះ​ក៏​បាន​សម្រេចចិត្ដ​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទឹក​វិល​ឱ្យ​ជួយ​ ធ្វើ​អន្ដរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​យក​ ទៅ​ចាត់ការ​តាម​ច្បាប់​ ៕ ស្អាង​ជ័យ​

Tong-leng-(1)


ចែករំលែក៖