ព័ត៌មានទាន់ហេតុការណ៍៖

​ក្មេង​ស្ទាវ​២​ក្រុម ​បើក​ម៉ូតូ​២​គ្រឿងបុក​គ្នា​ពេញទំហឹង ស្លាប់​១​របួស​៣​នាក់​

​ខេត្តកំពង់ធំ​ ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​ភូមិ​ កំពង់ធំ​សង្កាត់​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ បណ្តាល​មក​ពី​ម៉ូតូ​២​គ្រឿង​បាន​ព្រលះ​គ្នាយ៉ាង​ពេញទំហឹង​ និង​បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​ និង​៣​នាក់​របួសធ្ងន់​និង​ស្រាល​ កាលពី​វេលា​ម៉ោង​ ៧​និង​៤៥​នាទី​ក្បាល​ព្រលប់​ ថ្ងៃ​ទី​ ២១​ ខែមករា​ ឆ្នាំ​ ២០១៥​។​

​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ មុន​ពេល​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មាន​ម៉ូតូ​២​គ្រឿង​ទី​១​ ម៉ូតូ​ម៉ាក​ .​វេ​វ​សេរី​ ឆ្នាំ​២០០៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាន​ព្រលះ​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​ស្មាស​ សេរី​ឆ្នាំ​២០០៧​ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​ ខណៈ​ពេល​ដែល​បើកបរ​ ប​ញ្ជ្រា​សទិស​គ្នា​។​ លុះ​មក​ដល់​ចំណុច​ កើតហេតុ​ ក៏​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​៣​នាក់​ ទៀត​របួសស្រាល​ ។​ ជន​រង​គ្រោះ​ដែល​ស្លាប់​ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ហុង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ប្ញ​ស្សី​ស្រុក​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ ។​

​ក្រោយ​ពី​កើតហេតុ​សាកសព​ត្រូវ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ពិនិត្យ​ឃើញ​ថា​ ជន​រង​គ្រោះ​បាន​បាត់បង់​ ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក៏​ដោយសារ​តែ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ បែក​លលាដ៍ក្បាល​ ស្លាប់​ភ្លាមៗ​បណ្តាល​មក​ពី​មិន​បាន​ពាក់មួក​សុ​វត្តិភាព​ហើយ​ក៏​ប្រគល់​ឲ្យ​សាច់ញ្ញាតិ​ដឹក​យក​ទៅ​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ ចូល​ក្នុង​ឆ្នាំ​២០១៥​នេះ​មាន​ហេតុការណ៍​គ្រោះ​ ថ្នាក់​ចរាចរណ៍​ជា​ច្រើន​ករណី​ នៅ​ក្នុង​ក្រុង​ស្ទឹង​សែន​ ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​ ក្នុង​នោះ​គឺ​បណ្តាល​មក​ពី​ ជាតិ​ស្រវឹង​។​ ចំណែក​អ្នកខ្លះ​ទៀត​និយាយ​ថា​ ក្រោយ​ពី​រដូវ​ច្រូតកាត់​រួច​តាម​ភូមិ​តែងតែមាន​ពិធីបុណ្យ​ និង​រាំវង់​ ក្មេងៗ​ទាំងប្រុស​ទាំងស្រី​បាន​ធ្វើ​ដំណើរ​ប្រសេចប្រសាច​ពេញ​លើ​ដងផ្លូវ​ ពេល​ខ្លះ​ជិះ​ម៉ូតូ​ដង្ហែ​គ្នា​ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​ក៏​មាន​៕​

image5(2)

image4(4)

image3(4)