ព័ត៌មានទាន់ហេតុការណ៍៖

​ខឹង​ឪពុកចុង​មិន​ឱ្យ​ម្ដាយ​ចូល​ផ្ទះ​កូនប្រុស​ទាញ​កាំបិត​ផ្គាក់​កាប់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​

​ភ្នំពេញ​ ៖​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ ធ្វើ​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​ដោយសារ​ តែ​កូនដើម​(​កូន​ប្ដី​ដើម​)​កាប់​ប្រហារ​មិន​ញញើត​ដៃ​ព្រោះតែ​ចង់​ការពារ​ម្ដាយ​ បង្កើត​របស់​ខ្លួន​ដែល​ទទួល​រង​ការ​ឈឺ​ ចាប់ពី​បុរស​ជា​ប្ដី​ (​ឪពុកចុង​)​ ដេញ​ម្ដាយ​ មិន​ឱ្យ​ចូល​ផ្ទះ​ ។​

​អំពើ​ហិង្សា​ដោយ​កូនដើម​កាប់​ប្រហារ​ ឪពុកចុង​ដើម្បី​ការពារ​ម្ដាយបង្កើត​របស់​ខ្លួន​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ក្រោមផ្ទះ​ឈើ​មួយ​ខ្នង​ដែល​សង់​ ចំ​កណ្ដាល​ចម្ការ​ចេក​ចម្ងាយ​ពី​ផ្លូវ​លេខ​ ១១០​ប្រមាណ​២.៥០០​ម៉ែត្រ​ ស្ថិត​ក្នុង​ ភូមិ​-​ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ កំពង់ស្វាយ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ដែល​រង​របួសធ្ងន់​ដោយសារ​កូនដើម​ កាប់​ប្រហារ​មិន​ញញើត​ដៃ​នេះ​ ឈ្មោះ​ រី​ សុខ​ មាន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ ខាងលើ​បាន​រង​របួសធ្ងន់​ដោយសារ​កូន​ ដើម​កាប់​ជា​ច្រើន​កាំបិត​ផ្គាក់​ត្រូវ​បាន​ ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាមៗ​ ។​ រីឯ​កូនដើម​ជា​ ជន​ដៃដល់​ឈ្មោះ​ ចេក​ សុ​ភ័​ស្ដ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទី​លំ​ នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​ ។​ បន្ទាប់​ ពី​បង្កហេតុ​រួច​ជនសង្ស័យ​រូប​នេះ​បាន​បោះ​កាំបិត​ផ្គាក់​ចោល​រួច​គេចខ្លួន​បាត់​ ។​

​សាក្សី​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​បុរស​ជា​ប្ដី​របស់​ម្ដាយបង្កើត​ជន​ដៃ​ ដល់​បាន​ផឹកស្រា​ស្រវឹង​រួច​បង្កជម្លោះ​ជាមួយ​ប្រពន្ធ​រហូត​ធ្វើ​ឱ្យ​បុរស​ជា​ប្ដី​ជេរ​ស្ដី​ និង​បណ្ដេញ​ប្រពន្ធ​មិន​ឱ្យ​ចូល​ផ្ទះ​នោះ​ ឡើយ​ ។​ ដោយសារ​តែ​ប្ដី​រារាំង​មិន​ឱ្យ​ខ្លួន​ ចូល​ផ្ទះ​នោះ​ ទើប​ធ្វើ​ឱ្យ​ស្ដ្រី​ជា​ប្រពន្ធ​ខឹង​ នឹង​ប្ដី​យ៉ាង​ខ្លាំង​ក៏​ទៅ​និយាយ​ប្រាប់​កូន​ របស់​ខ្លួន​ (​ចេក​ សុ​ភ័​ស្ដ​)​ ថា​ “​ឪពុកចុង​ របស់​ឯង​មិន​ឱ្យ​ម៉ែ​ចូល​ផ្ទះ​ទេ​”​ ។​

​សាក្សី​ដដែល​បាន​និយាយ​ទៀត​ថា​ បន្ទាប់​ពី​ម្ដាយ​រៀបរាប់​រឿងរ៉ាវ​ទាំងនេះ​ រួច​មក​ធ្វើ​ឱ្យ​បុរស​ឈ្មោះ​ ចេក​ សុ​ភ័​ស្ដ​ ជា​កូន​ខឹងសម្បា​យ៉ាង​ខ្លាំង​រួច​ក៏​ទាញ​កាំបិត​ផ្គាក់​ពីលើ​គ្រែ​ដើរ​សំដៅ​ទៅ​ផ្ទះ​ម្ដាយ​រួច​កាប់​ទៅ​លើ​ឪពុកចុង​ដែល​កំពុង​ដេក​នៅ​លើ​អង្រឹង​ជា​ច្រើន​កាំបិត​បណ្ដាល​ឱ្យ​រង​ របួស​ស្ទើរ​សុសសាច់​ទើប​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បោះ​កាំបិត​ផ្គាក់​ចោល​គេចខ្លួន​ បាត់​តែ​ម្ដង​ ដោយ​មិន​មាន​ប្រជាពលរដ្ឋ​ ឬ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឡើយ​ ព្រោះ​ ទីតាំង​កើតហេតុ​ស្ថិត​នៅ​ដាច់​ស្រយាល​ពី​គេឯង​ ។​

​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាមៗ​ដែល​មក​ដល់​ ពេល​នេះ​គេ​មិន​សង្ឃឹមថា​ជន​រង​គ្រោះ​ ដែល​រង​របួសធ្ងន់​នោះ​មានជីវិត​រស់នៅ​បាន​ឡើយ​ ។​

​ទោះ​យ៉ាងណា​ បន្ទាប់​ពី​មាន​អំពើ​ហិង្សា​ នេះ​កើតឡើង​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ កៀនស្វាយ​ទទួល​ពាក្យបណ្ដឹង​ពី​ក្រុម​ គ្រួសារ​ជន​រង​គ្រោះ​ នឹង​កំពុង​តាម​ប្រមាញ់​ ចាប់​កូ​ម​ប្រពន្ធចុង​ជា​ជន​ដៃដល់​រូប​នេះ​ ឱ្យ​បាន​ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ ៕ សណ្ដោស​

Sandos005-(5)

Sandos005-1

Sandos005-(1)

Sandos005-(2)

Sandos005-(3)

Sandos005-(4)