ព័ត៌មានទាន់ហេតុការណ៍៖

​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ចុះ​ផ្អាក់​ ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​សាងសង់​រំលោភ​ចិ​ញ្ជឹ​ម​ផ្លូវ​

​ភ្នំពេញ​៖​ គណៈ​បញ្ជាការ​ឯកភាព​ ខណ្ឌទួលគោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ ចុះ​ផ្អាក់​ ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​សាងសង់​រំលោភ​ចិ​ញ្ជឹ​ម​ផ្លូវ​ ដោយ​អោយ​រុសរើ​ ចេញ​វិញ​ភ្លាមៗ​តែ​ម្ដង​ពីព្រោះ​ការ​សង​នេះ​អាច​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​។​
​ការ​ចុះ​អនុវត្តន៍​ដើម្បី​ទប់ស្កាត់​ការ​សាងសង​រំលោភ​លើ​ផ្លូវ​សាធារណៈ​ខាងលើ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​ នាទី​រសៀល​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​៣១៣​ ភូមិ​៨​ ក្នុង​សង្កាត់​ បឹង​កក់​ទី​២​ ខណ្ឌទួលគោក​។​

​លោក​ វ៉ា​ វិជ្ជា​ ភេទ​ប្រុស​ អាយុ​ ៤៥​ឆ្នាំ​ ដែល​ជា​ម្ចាស់ផ្ទះ​បាន​លើក​ឡើង​ថា​ ការ​មក​បង្ក្រាប់​របស់​អាជ្ញាធរ​ មិន​ស្មើរ​ភាព​ និង​យុ​តិ្ត​ធម៌​នោះ​ ពោល​ គឺ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ ដែល​នៅ​តាម​បណ្ដោយ​៣១៣​ ខាងលើ​នេះ​ដូច​គ្នា​ដែល​គេ​ អាច​សាងសង់​បាន​ តែ​ផ្ទុយ​ទៅ​វិញ​ផ្ទះ​របស់​ខ្លួន​ គ្រាន់តែ​តក​ង្ហា​រ​ មក​ខាង​មុខ​ដូច​គេឯង​ដែរ​ បែរជា​អាជ្ញាធរ​ ចុះ​មក​ឲ្យរុះរើ​ចេញ​វិញ​ភ្លាម​តែ​ម្ដង​។​ លោក​បាន​បន្ត​ទៀត​ថា​ ដោយសារ​តែ​រូប​លោក​មិន​ឲ្យប្រើ​ទឹក​លុយ​ដើម្បី​សូកប៉ាន​ បានជា​អា​ជ្ជា​ធរ​ចុះ​មកឲ្យរុះរើ​បែប​នេះ​។​

​សមត្ថកិច្ច​អាជ្ញាធរ​បាន​លើក​ឡើង​ថា​ ហេតុ​ដែល​អាជ្ញាធរ​យើង​ចុះ​មក​បែប​នេះ​ ដោយសារ​តែ​ ម្ចាស់ផ្ទះ​ សាងសង់​តាមតែ​ចិត្ត​ខ្លួនឯង​ មិន​សុំ​ច្បាប់​ ឬ​ការ​អនុញ្ញាត​ពី​សាលា​ខណ្ឌ​ត្រឹមត្រូវ​ ហើយ​ការ​សាងសង់​នេះ​ទៀត​សោត​ គឺ​រំលោភ​លើ​ចិ​ញ្ជើ​ម​ផ្លូវ​សាធារណៈ​ផង​ដែរ​។​ ចំ​ណែ​កឯ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​សាងសង់​ខាង​គឺ​សាងសង់​យូរ​មក​ហើយ​បន្ថែម​ទៀត​នោះ​គឺ​គេ​បាន​សុំ​ការ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ​ពីសា​លា​ខណ្ឌ​។​

​ក្រោយ​ពេល​មានការ​តវ៉ា​ពី​សំណាក់​ពី​ម្ចាស់ផ្ទះ​ និង​អាជ្ញាធរ​ ម្ចាស់ផ្ទះ​ក៏​យល់ព្រម​ឲ្យអាជ្ញាធរ​រុះរើ​នូវ​អ្វី​ដែល​បាន​សាងសង់​នោះ​ចេញ​។​ តែ​ម្ចាស់ផ្ទះ​សូម​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ ហេតុ​អ្វី​ ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​នៅ​តាម​បណ្ដោយ​៣១៣​នេះ​ដូច​គ្នា​ តែ​គេ​អាច​សាងសង់​បាន​?៕​ ស​ ដា​រ៉ា​

IMG-20150604-WA0160
IMG-20150604-WA0162