ព័ត៌មានទាន់ហេតុការណ៍៖

​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វា​ដាក់​កម្លាំង​ចម្រុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​និង​ច្បាប់​ចរាចរណ៍​

​ភ្នំពេញ​ ៖​ គណៈ​បញ្ជាការ​ឯកភាព​ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វា​ចុះ​ត្រួតពិនិត្យ​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​អាវុធ​ជាតិ​ផ្ទុះ​នៅ​ចំណុច​មុខ​បុរី​ ប៉េង​ ហួត​ តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​សង្កាត់​ព្រែក​ លៀប​ ខណ្ឌ​ជ្រោយចង្វា​ ប្រយោជន៍​ដើម្បី​ រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​បាន​ល្អ​ស្រប​តាម​គោលនយោបាយ​ភូមិ​-​សង្កាត់​ មាន​សុវត្ថិភាព​។​

​ប្រតិបត្ដិការ​នេះ​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​ ៧​និង​៣០​នាទី​យប់​ដល់​ម៉ោង​៨​និង​៤៥​ នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ចម្រុះ​ យ៉ាងច្រើន​របស់​សាលា​ខណ្ឌ​ជ្រោយចង្វា​។​

​មន្ដ្រី​សាលា​ខណ្ឌ​ជ្រោយចង្វា​បានឱ្យ​ដឹង​ ថា​ ដោយ​អនុវត្ដ​តាម​បទបញ្ជា​លោក​ ឃ្លាំង​ ហួត​ អភិបាល​នៃ​គណៈ​អភិបាល​ ខណ្ឌ​ជ្រោយចង្វា​ លោក​ឡេ​ង​ រ៉ា​វង្ស​ អភិ​ បាល​រង​ខណ្ឌ​ និង​លោក​ កៅ​ សា​រ៉ា​វុ​ធ​ នាយក​រដ្ឋបាល​សាលា​ខណ្ឌ​បាន​ដាក់​កម្លាំង​ ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ ផ្លូវគោក​ និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ដោយ​មានការ​សហការ​ពី​កម្លាំង​ចម្រុះ​ សរុប​ចំនួន​៤៧​នាក់​ក្នុង​នោះ​រួម​មាន​ មន្ដ្រី​ សាលា​ខណ្ឌ​៧​នាក់​ កម្លាំង​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​ចំនួន​១៣​នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ សាម​ គឹ​ម​ឈៀង​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ ១៥​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ រ៉ឺ​ន​ វិ​រៈ​បុត្រ​ និង​សណ្ដាប់ធ្នាប់​ខណ្ឌ​ចំនួន​ ១២​នាក់​ដឹកនាំ​ដោយ​លោក​កែវ​ ប៉ុណ្ណា​រ៉ា​ ប្រធាន​សណ្ដាប់ធ្នាប់​ខណ្ឌ​។​

​លោក​ឡេ​ង​ រ៉ា​វង្ស​ អភិបាលរង​ខណ្ឌ​ បាន​បញ្ជាក់​ថា​ កិច្ច​ប្រតិបត្ដិការ​នេះ​ធ្វើ​ ឡើង​បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​គណៈ​ បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​បទបញ្ជា​ពី​លោក​អភិបាល​នៃ​គណៈ​ អភិបាល​ខណ្ឌ​ឱ្យ​បន្ដ​រឹត​បន្ដឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ដើម្បី​ ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជា​ ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏​ដូច​ជា​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​ឱ្យ​បាន​ល្អ​ ហើយ​ក្នុង​ប្រ​តិ​ ប​ត្ដិ​ការ​នេះ​ជា​លទ្ធផល​កម្លាំង​ចម្រុះ​បាន​ឆែកឆេរ​រក​ឃើញ​មាន​អាវុធ​ឆ្លងកាត់​១​ ដើម​ មាន​ឯកសារ​គ្រប់គ្រាន់​ និង​បក​ ស្កុ​ត​ខ្មៅ​រថយន្ដ​១​គ្រឿង​ ៕ ស​ ដា​រ៉ា​

Sor-dara001-(4)

Sor-dara001-(3)

Sor-dara001-(2)

Sor-dara001-(1)

Sor-dara001