ព័ត៌មានទាន់ហេតុការណ៍៖

​គោ​ឧសភរាជ​ បាន​បរិភោគ​គ្រាប់​ ល្ង​ ស្រូវ​ និង​ពោត​ច្រើន​ ហើយ​តាម​ជំនឿ​បង្ហាញ​ថា​ ឆ្នាំ​នេះ​ការ​បង្កបង្កើន​ផល​ល្ង​ ស្រូវ​និង​ពោត​នឹង​ទទួល​បាន​ច្រើន​

​ខេត្តសៀមរាប​៖​ នា​ថ្ងៃ​ទី​ ២៤​ ខែឧសភា​ ឆ្នាំ​២០១៦​ ត្រូវ​នឹង​ថ្ងៃ​៤​រោច​ ខែ​ពិសាខ​ ឆ្នាំវក​ អដ្ឋស័ក​ ព​.​ស​ ២៥៦០​ នៅ​ឯ​ ទី​លានជល់ដំរី​ ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ ខេត្តសៀមរាប​ ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះ​ន័​ង្គ​ល​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ក្រោម​ព្រះរាជា​ធីប​តី​ដ៏​ខ្ពង់ខ្ពស់​ ព្រះករុណា​ ព្រះបាទ​ សម្ដេច​ ព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ និង​សម្តេចព្រះ​មហាក្សត្រី​យ​យា​នី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ។​ បន្ទាប់​ពី​បញ្ចប់​ពិធី​តាម​បែប​ព្រហ្ម​ម​ញ្ញ​សា​សា​ រឺ​ហៅ​ថា​ ទិវា​កសិកម្ម​ ដែល​ព្រះមហាក្សត្រ​ ទ្រង់​ បាន​បួងសួង​ សូម​អោយ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់​សម្រាប់​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ នោះ​ ពិធី​ច្រត់ព្រះនង្គ័ល​ ត្រូវ​បាន​ចាប់ផ្តើម​ចំនួន​៣​ ជុំ​លើ​វាល​ព្រះ​ស្រែ​ ដែល​នៅ​ក្នុង​ក្បួន​នោះ​មាន​នង្គ័ល​៣​ ៖

​នង្គ័ល​ទី​ ១​ ភ្ជួរ​ដោយ​លោក​ ណៅ​ ធួ​ក​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ តំណាង​អោយ​វិស័យ​កសិកម្ម​នៃ​ប្រទេស​កម្ពុជា​ ។​ នង្គ័ល​ទី​ ២​ ជា​នង្គ័ល​ តំណាង​អោយ​ព្រះមហាក្សត្រ​ ដែល​មាន​ លោក​ ឃឹម​ ប៊ុ​ន​សុង​ និង​លោកស្រី​ ជា​ស្តេច​មាឃ​ និង​មេ​ហួរ​។​ និង​ នង្គ័ល​ទី​ ៣​ ជា​នង្គ័ល​តំណាង​អោយ​ព្រះ​បរមរាជវាំង​ដែល​ភ្ជួរ​ដោយ​ លោក​ អ៊ិ​ន​ រ​ដ្ឋា​សេរី​ ជំនួយការ​សម្តេច​ចៅ​វា​វាំង​គង់​ សំ​អុល​រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​។​

​បន្ទាប់​មក​ គេ​បាន​ព្រ​លែងគោ​ឧសភរាជ​ទាំង​២​ ដើម្បី​ផ្សង​ប្រផ្នូល​ តាម​ការ​បរិភោគ​នូវ​អាហារ​ ៦​មុខ​ ដូច​ជា​ ស្រូវ​ សណ្តែក​ ពោត​ ល្ង​ ក៏​ដូច​ជា​ស្មៅ​ និង​ស្រា​ជាដើម​ ដោយ​ឆ្នាំ​នេះ​ គោ​ឧសភរាជ​ បាន​បរិភោគ​គ្រាប់​ ល្ង​ ស្រូវ​ និង​សណ្តែក​ច្រើន​ជាងគេ​ ហើយ​តាម​ជំនឿ​បង្ហាញ​ថា​ ឆ្នាំ​នេះ​ការ​បង្ករ​បង្កើន​ផល​ល្ង​បាន​៩៥​ភាគរយ​ ស្រូវ​ ៩០​ភាគរយ​ និង​ពោត​ ៩០​ភាគយ​ ៕​ ហេង​ សូ​រិ​យា​

1

2

3