ព័ត៌មានទាន់ហេតុការណ៍៖

​គ្មាន​លុយ​ទិញ​ផ្ទះ​ថ្លៃ​ ទិញ​ផ្ទះ​ទុក​ចោល​នៅ​កសិដ្ឋាន​ ប៉ះ​ចំ​ឃ្លាំង​រថយន្ត​បុរាណ​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​

​នៅ​ក្នុងផ្ទះ​ឃ្លាំង​ទុក​ចោល​ចាក់សោ​ ជាប់​គ្មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា​ នៅ​ក្នុង​នោះ​មាន​រថយន្ត​បុរាណ​ជា​ច្រើន​គ្រឿង​ មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក​។​ នៅ​ក្នុង​ឃ្លាំង​នោះ​មាន​រថយន្ត​ម៉ាក​ ទំនើបៗ​ដូច​ជា​Mercedes​ Benz​ ,​ Lotus​ ,​ Aston​ Martin…​ ដោយ​មាន​ធូលី​គ្របដណ្តប់​ មើល​មិន​ស្គាល់​រថយន្ត​។​

​គ្រួសារ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ​បាន​ចំណាយ​ប្រាក់​មិន​ច្រើន​នោះ​ឡើយ​ ក្នុង​ការ​ទិញ​ផ្ទះ​កសិដ្ឋាន​ទុក​ចោល​សម្រាប់​ ជួសជុល​រស់នៅ​។​ ប៉ុន្តែ​(​មនុស្ស​មានបុណ្យ​ មានសំណាង​)​ ផ្ទះ​ដូច​ជា​ខ្ទម​ទុក​ចោល​នោះ​គឺជា​ទ្រ​ព្រ​សម្បត្តិ​មហាសាល​គ្មាន​អ្នក​ណា​ស្មាន​ដល់​។​ ផ្ទះ​កសិដ្ឋាន​នោះ​សូ​ម្បី​តែ​អ្នកលក់​ឲ្យ​ក៏​គ្មាន​សោ​ចាក់​ចូល​ដែរ​។​

​ក្រោយ​ពេល​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ទិញ​រួច​ ហើយ​ក៏​ព្យាយាម​អារ​សោ​ដើម្បី​ចូល​ទៅ​រៀបចំ​ដោយ​មិន​នឹក​ស្មាន​ដល់​ថា​ នៅ​ក្នុង​នោះ​គឺជា​ឃ្លាំង​រថយន្ត​បុរាណ​ម៉ាក​ល្បីៗ​ បំផុត​លើ​ពិភពលោក​ដែល​មាន​តម្លៃ​ខ្ពស់​ មិន​អាច​កាត់ថ្លៃ​បាន​។​ អ្នកជំនាញ​ក៏​បាន​ ទៅ​វាយតម្លៃ​ឃើញ​ថា​ រថយន្ត​ទាំងនោះ​ មាន​តម្លៃ​រហូត​ដល់​ទៅ​រាប់​លាន​ដុល្លារ​ ឯណោះ​។​

​អ្នក​ដែល​លក់​ឲ្យ​នោះ​ក៏​មិនដឹង​ថា​ នៅ​ក្នុងផ្ទះ​ខ្ទម​ចាស់​នៅ​មាន​រថយន្ត​ច្រើន​បែប​នេះ​ដែរ​ ដោយសារ​តែ​ទិញ​តៗ​គ្នា​ពី​ម្ចាស់​មួយ​ ទៅ​ម្ចាស់​មួយ​ ហើយ​អ្នកទិញ​សំដៅ​ទៅ​លើ​ដី​កសិដ្ឋាន​ប៉ុណ្ណោះ​មិន​ចាប់អារម្មណ៍​ទៅ​លើ​ខ្ទម​ចាស់​ទុក​ចោល​ចាក់សោ​ជិត​នោះ​ឡើយ​។​

​នៅ​ក្នុង​ឃ្លាំង​នោះ​មាន​រថយន្ត​Merce​ des​ Benz​ 300d​ ផលិត​នៅ​ឆ្នាំ​១៩៥៨​ ដែល​ ជា​ប្រភេទ​រថយន្ត​ពេញ​និយម​បំផុត​នៅ​ក្នុង​សម័យ​នោះ​៕​ ម៉ែ​វ​ សា​ធី​

ses (2)

ses (3)