ព័ត៌មានទាន់ហេតុការណ៍៖

​ឃាត់ខ្លួន​ប្រុស​ ស្រី​៤​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ​

ខេត្តរតនគិរីៈ​ ជនសង្ស័យ​៤​នាក់​ ក្នុង​នោះ​មាន​ស្រី្ត​ម្នាក់​ផង​ដែរ​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឡា​បាន​សៀ​ក​ចាប់ខ្លួន​ បន្ទាប់​ពី​ការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្លូវលំ​មុខ​វត្ត​ភ្នំ​ស្វាយ​ ភូមិ​ភ្នំ​ស្វាយ​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​។​

​លោក​អនុសេនីយ៍ឯក​ តេ​ង​ សា​វុ​ធ​ អធិការរង​ទទួល​បន្ទុក​ផ្នែក​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ ១.​ឈ្មោះ​ ស៊ិ​ន​ សុ​ភ័ក្ត្រ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​,​ ២.​ ឈ្មោះ​ សុខ​ គឹ​ម​សាន់​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​,​ ៣.​ ឈ្មោះ​ លី​ រ៉ា​វិត​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ អ្នក​ទាំង​៣​មាន​ទីលំនៅ​ និង​មុខរបរ​មិន​ពិតប្រាកដ​ និង​៤.​ ឈ្មោះ​ ស៊ី​ សុ​វ​ត្តិ​សុជាតា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ជា​អ្នកបំរើ​ការងារ​ក្នុង​ហាង​ មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍​ សង្កាត់​ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​។​

​ប្រភព​បន្ត​ថា​ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ កំពុង​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​ឡា​បាន​សៀ​ក​ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ ២​កូន​ថង់​តូច​ ស្មើ​និង​៥​ក្រាម​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​សាលាដំបូង​ ចាត់​តាម​ច្បាប់​៕​អ៊ុ​ច​ សា​វុ​ទ្ធ​

IMG-20150604-WA0007
IMG-20150604-WA0003