ព័ត៌មានទាន់ហេតុការណ៍៖

​ឃាត់ខ្លួន​អ្នកនេសាទ​ប្រើ​ឧបករណ៍​ឆក់​ត្រី​២​នាក់​បញ្ជូន​ទៅ​តុលាការ

ខេត្ដពោធិ៍សាត់​ ៖​ សមត្ថកិច្ច​រដ្ឋបាល​ ជលផល​ផ្នែក​រាំង​ទិល​បាន​ឃាត់ខ្លួន​អ្នក​ នេសាទ​២​នាក់​បញ្ជូន​ទៅ​តុលាការ​ បន្ទាប់​ ពី​អ្នកនេសាទ​ទាំង​២​នាក់​ប្រើ​ឧបករណ៍​ នេសាទ​ខុសច្បាប់​នៅ​តំបន់ហាមឃាត់​។​

​ប្រតិបត្ដិការ​ឃាត់ខ្លួន​ជនសង្ស័យ​ ប្រព្រឹត្ដ​ទៅ​កាលពី​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​ ខណៈ​ជនសង្ស័យ​ធ្វើ​ សកម្មភាព​នៅ​ចំណុច​បឹង​គំ​រីង​ តំបន់​ អភិរក្ស​ត្រី​ ស្ថិត​ក្នុងភូមិ​របង​រមាស​ ឃុំ​ បឹង​បត់​កណ្ដោល​ ស្រុក​បាកាន​ ខេត្ដ​ ពោធិ៍សាត់​ ។​

​លោក​ ជិន​ ចាន់​ថន​ នាយ​ផ្នែក​រដ្ឋ​ បាល​ជលផល​រាំង​ទិល​បាន​ប្រាប់​ថា​ ជន​ សង្ស័យ​ទី​១-​ឈ្មោះ​ ស៊ឹ​ម​ ប៉ា​ញ់​ ភេទ​ ប្រុស​ អាយុ​៥០​ឆ្នាំ​ ២-​ឈ្មោះ​
អួ​យ​ ស្វាយ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ។​ អ្នក​ទាំង​២​រស់​ នៅ​ភូមិ​របង​រមាស​ ឃុំ​បឹង​បត់​កណ្ដោល​។​ លោក​បន្ដ​ថា​ ការងារ​បង្ក្រាប​បទល្មើស​ នេះ​ សមត្ថកិច្ច​រឹបអូស​វត្ថុ​តាង​រួម​មាន​ ដុំ​ភ្លើង​អាំង​ទ័​រ​ឆក់​២​គ្រឿង​ ដង​កាន់​ សម្រាប់​ឆក់​២​គ្រឿង​ អា​គុយ​១​គ្រឿង​ ហើយ​វត្ថុ​តាង​ទាំងនេះ​ សមត្ថកិច្ច​យក​ មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ជលផល​ រាំង​ទិល​ ។​

លោក​ ជិន​ ចាន់​ថន​ បាន​បន្ថែម​ថា​ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ ជនសង្ស័យ​ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ដ​ តាម​នីតិវិធី​ និង​បាន​បញ្ជូន​ជនសង្ស័យ​ ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៥​ ៕

26(3)