ព័ត៌មានទាន់ហេតុការណ៍៖

​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ​ឃាត់ខ្លួន​ជនអនាថា​និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាង​២០​នាក់​

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​នៃ​អ​ធិ​ ការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ និង​ សង្កាត់​បឹង​រាំង​ដែល​មាន​កម្លាំង​សរុប​ ចំនួន​៤៣​នាក់​កាលពី​វេលា​ម៉ោង​៩​និង​ ៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​ ២០១៥​ បាន​បើក​យុទ្ធនាការ​ចុះ​ធ្វើ​រដ្ឋ​ បាល​នៅ​តំបន់​ស្មុគស្មាញ​ចំនួន​ពីរ​គោលដៅ​ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២២​នាក់​ក្នុង​នោះ​ជនអនាថា​១០​នាក់​និង​ជន​ដែល​ ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១២​ នាក់​ ។

​អធិការ​នគរបាល​ខណ្ឌដូនពេញ​លោក​ ហួត​ ចាន់​យ៉ា​រ៉ា​ន់​ បាន​បញ្ជាក់​ថា​ គោល​ ដៅ​ដែល​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​ ចុះ​ធ្វើ​រដ្ឋបាល​នោះ​រួម​មាន​គោលដៅ​ទី​១​ ស្ថិត​នៅ​ប្លុក​តាំ​ប៉ា​ តាម​បណ្ដោយ​ផ្លូវ​ លេខ​៤៩​ ភូមិ​៦-៧-៨-៩​ ដោយ​រក​ ឃើញ​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៨​នាក់​ ក្នុង​នោះ​ជនអនាថា​ គ្មាន​ផ្ទះសម្បែង​ គ្មាន​ការងារ​ធ្វើ​ចំនួន​១០​នាក់​និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៨​នាក់​ផង​ដែរ​ ។​ ដោយឡែក​គោលដៅ​ទី​២​កម្លាំង​របស់​ លោក​និង​កម្លាំង​អាជ្ញាធរ​សង្កាត់​បឹង​រាំង​បាន​បន្ដ​ចុះ​ទៅ​ធ្វើ​រដ្ឋបាល​ ស្ថិត​នៅ​ ចំណុច​វត្ដ​កោះ​ដោយ​ឃាត់ខ្លួន​មនុស្ស​ ចំនួន​៤​នាក់​គឺជា​មុខសញ្ញា​ប្រើប្រាស់​ គ្រឿងញៀន​ ។​

​លោក​ហួត​ ចាន់​យ៉ា​រ៉ា​ន់​ បាន​បញ្ជាក់​ ថា​ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ គួ​ច​ ចំរើន​ ប្រធាន​គណៈ​បញ្ជាការ​ឯក​ ភាព​ខណ្ឌដូនពេញ​លើ​ការ​ពង្រឹង​បញ្ហា​ សន្ដិសុខ​ទប់ស្កាត់​បទល្មើស​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​ កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ​សហ​ ការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​និង​អាជ្ញាធរ​មូល​ ដ្ឋា​ន​បាន​បើក​យុទ្ធនាការ​ចុះ​ទៅ​ឆែកឆេរ​និង​ធ្វើការ​ត្រួតពិនិត្យ​នៅ​តំបន់​ទាំង​ពីរ​ខាង​ លើ​ហើយ​រក​ឃើញ​ជន​ដែល​ជាប់​ពាក់​ ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ក៏​ដូច​ជា​ជន​អ​នា​ ថា​ជាដើម​ ។​

​សម្រាប់​មនុស្ស​ទាំង​២២​នាក់​ខាងលើ​នេះ​អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ បញ្ជាក់​ថា​ ជន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ ការ​ប្រើប្រាស់​គ្រឿងញៀន​នឹង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​។​ រីឯ​ជន​អ​នា​ ថា​ ទាំង​១០​នាក់​នឹង​បញ្ជូន​ទៅ​កាន់​សា​ លា​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​ ។​
​លោក​ហួត​ ចាន់​យ៉ា​រ៉ា​ន់​ បាន​បញ្ជាក់​ថា​ សម្រាប់​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​ រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ​ក្នុងភូមិ​ សាស្ដ្រ​ខណ្ឌដូនពេញ​នឹង​ធ្វើ​ឡើងជា​បន្ដ​ បន្ទាប់​ដើម្បី​ចូលរួម​កាត់​បន្ថយ​បញ្ហា​បទល្មើស​បញ្ហា​អសកម្ម​ផ្សេងៗ​ក៏​ដូច​ជា​រក្សា​សន្ដិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ទាំងនោះ​ ៕
​ ហេង​ ន​រិ​ន្រ​