ព័ត៌មានទាន់ហេតុការណ៍៖

​ចេញពី​ច្រៀង​ខារ៉ាអូខេ​ខឹង​រត់​ចោល​គ្នា​កើត​ជម្លោះ​វាយតប់​របួស​ទាំង​សងខាង​

​ភ្នំពេញ​ ៖​ បុរស​ជា​ដៃគូ​ផឹកស៊ី​២​នាក់​ សង្ស័យ​ខឹង​រឿង​ចេញ​ចោល​គា្ន​ពី​ក្នុង​ហាង​ខារ៉ាអូខេ​មក​ដល់​ផ្ទះ​វិញ​បាន​ផ្ទុះ​ជម្លោះ​ វាយតប់​គា្ន​ទៅ​វិញ​ទៅ​មក​បណ្ដាល​ឱ្យ​ របួសធ្ងន់​ស្រាល​ទាំង​សងខាង​ត្រូវ​បាន​ អ្នក​ជិតខាង​ជួយ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​ ឱ្យ​មាននៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ភ្លាមៗ​បង្ក​ការ​ភា្ញ​ក់​ផ្អើល​កាលពី​វេលា​ ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​បន្ទប់​ ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​គោ​ ក​ចំបក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា​ បុរស​ជា​ដៃគូ​ផឹកស៊ី​ជាមួយ​គ្នា​និង​ជា​ គូ​ជម្លោះ​វាយតប់​ធ្វើ​ឱ្យ​របួស​ដូច​គា្ន​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ​ ណេ​ត​ ចាន់​រិ​ទ្ធី​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ជា​ជាង​ធ្វើ​តុទូ​ មាន​ ស្រុក​កំណើត​ នៅ​ភូមិ​ត្រ​ញំ​ង​រាំង​ ឃុំ​អង្គ​ ព្រះ​ស្រែ​ ស្រុក​រមាស​ហែក​ ខេត្ដ​ស្វាយ​ រៀង​ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​ គោក​ចំបក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ រង​របួសធ្ងន់​ (​ដាច់​បំពង់ក​)​ និង​មា្ន​ក់​ ទៀត​ជា​ជន​បង្កហេតុ​ឈ្មោះ​ វ៉​ន​ ពន្លក​ អាយុ​២៨​ឆ្នាំ​ ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯក​ ជន​មួយ​និង​ស្នាក់​នៅ​ជាមួយ​ឈ្មោះ​ ណេ​ត​ ចាន់​រិ​ទ្ធី​ ដែល​បាន​រង​របួសស្រាល​ (​បែក​មាត់​)​ ។​

​តាម​សាក្សី​បំភ្លឺ​ពី​ស្ដ្រី​ជា​កម្មការិនី​ កាត់ដេរ​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ជាប់​ គ្នា​អះអាង​ថា​ជម្លោះ​វាយតប់​គា្ន​រហូត​ បង្ក​របួស​សា្ន​មរ​វាង​បុរស​ជា​មិត្ដភក្ដិ​ទាំង​២​នាក់​ខាងលើ​នេះ​គឺ​កើតឡើង​ប​នា្ទ​ប់​ពី​ ពួក​គេ​វិល​ត្រឡប់​មក​ពី​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​វិញ​នៅ​ម៉ោង​ប្រហែលជា​១​យប់​ ដែល​មុន​កើតហេតុ​ពួក​គេ​ទាំង​២​នាក់​ នោះ​ រួម​ទាំង​បុរស​ជា​មិត្ដភក្ដិ​មា្ន​ក់​ទៀត​ សរុប​៣​នាក់​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​ច្រៀង​ ខារ៉ាអូខេ​ ។​ លុះ​ត្រឡប់​មក​វិញ​ដោយ​ សារ​តែ​បុរស​ឈ្មោះ​វ៉​ន​ ពន្លក​ ខឹង​នឹង​ បុរស​ឈ្មោះ​ ណេ​ត​ ចាន់​រិ​ទ្ធី​ ចេញ​មក​ផ្ទះ​ មុន​ចោល​ខ្លួន​អស់​សល់​តែ​មា្ន​ក់​ឯង​ និង​ ដោយ​ស្ថិត​ក្នុង​ ស្ថានភាព​ស្រវឹង​ផង​នោះ​ ក៏​ទៅ​សួរនាំ​ធ្វើ​ឱ្យ​មាន​ទំនាស់​ពាក្យ​សម្ដី​ គ្នា​រហូត​ដល់​ផ្ទុះ​ជម្លោះ​វាយតប់​គ្នា​បណ្ដាល​ឱ្យ​របួសធ្ងន់​ស្រាល​ទាំង​សងខាង​បែប​នេះ​តែ​ម្ដង​ ៕ វិបុល​

Vibol-(4)

Vibol

Vibol-(1)

Vibol-(2)

Vibol-(3)