ព័ត៌មានទាន់ហេតុការណ៍៖

​ចោរ​ស្ទាវ​កាច់ក​ម៉ូតូ​គេ​មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ ចំណោម​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្ដិ៍​ ភ្នំពេញ​ថ្មី​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​ជន​នោះ​ ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​គេ​តែ​មិន​ បាន​សម្រេច​កាលពី​វេលា​ម៉ោង​១២​និង​ ១៥​នាទី​រសៀល​ ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​បេតុង​ ស្ថិត​ ក្នុងភូមិ​២៣​គ្រួសារ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ ខ្លួន​ឈ្មោះ​ ហង់​ សំ​រី​គី​ អាយុ​១៥​ឆ្នាំ​ ជា​សិស្ស​ ស្នាក់​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះជា​ ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពាក់​ស្លាក​ លេខ​កណ្ដាល​ 1J-4767​ បាន​ឈប់​ម៉ូតូ​ ចូល​ហូប​បាយ​ក្បែរ​របង​រោងចក្រ​នៅ​ កន្លែង​កើត​ហ​តុ​ ។​ រំពេច​នោះ​ក៏​លេច​ មុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ មិន​ចាំ​ម៉ា​កមក​ឈប់​នៅ​ជិត​នោះ​ដែរ​ រួច​ក៏​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​របស់​ជន​ រង​គ្រោះ​។​ តែ​ភ្លាមៗ​នោះ​មាន​មនុស្ស​ជា​ ច្រើន​បានឃើញ​ក៏​ស្រែក​ឆោឡោ​ភ្ញាក់​ ផ្អើល​ដល់​សមត្ថកិច្ច​កំពុង​ល្បាត​តាម​ចាប់​ ឃាត់ខ្លួន​បាន​ម្នាក់​ ឯ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ គេចខ្លួន​បាត់​ ។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ​ សមត្ថកិច្ច​បាន​បញ្ជូន​មក​ឃុំខ្លួន​នៅ​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី​ដើម្បី​ចាត់ការ​បន្ដ​តាម​ផ្លូវ​ច្បាប់​ ៕ តុង​ សីហា​

Tong-siha001

Tong-siha001-(1)

Tong-siha001-(2)

Tong-siha001-(3)

Tong-siha001-(4)

Tong-siha001-(5)

Tong-siha001-(6)