ព័ត៌មានទាន់ហេតុការណ៍៖

​ចោរ​៥​នាក់​បាញ់​ប្ដី​និង​វាយ​ប្រពន្ធ​ដោយ​ស្វាយ​កាំភ្លើង​ប្លន់​យក​លុយ​និង​គ្រឿងអលង្ការ​

ខេត្ដកំពង់ស្ពឺ​ ៖​ ចោរ​មួយ​ក្រុម​ប្រដាប់​ ដោយ​កាំភ្លើង​វែង​ខ្លី​បាន​បាញ់​បុរស​ជា​ ម្ចាស់ផ្ទះ​និង​វាយ​ស្ដ្រី​ជា​ប្រពន្ធ​ប្លន់​យក​ លុយ​និង​គ្រឿងអលង្ការ​រួច​នាំ​គ្នា​គេចខ្លួន​បាត់​អស់​ដោយ​សុវត្ថិភាព​ ។

អំពើ​ប្លន់​ដ៏​សាហាវ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ ក្រាំង​ដូង​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ ។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុកភ្នំស្រួច​លោក យស​ ឌី​ណា​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​ប្ដី​ ឈ្មោះ​ ឡឹ​ន​ ប៊ុ​ន​លី​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​លក់​ចាប់ហួយ​ក្នុងភូមិ​-​ ឃុំ​កើតហេតុ​ ត្រូវ​បាន​ក្រុម​ចោរ​បាញ់​ឱ្យ​ របួសធ្ងន់​នៅ​ឆ្អឹងជំនីរ​ខាងឆ្វេង​ធ្លាយ​ពី​ ម្ខាង​ទៅ​ម្ខាង​ ។​ ចំណែក​ប្រពន្ធ​ឈ្មោះ​ ឡុ​ង​ សៀ​ក​លឹ​ម​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ផ្ទះ​ ជាមួយ​គ្នា​ត្រូវ​ក្រុម​ចោរ​វាយ​ក្បាល​នឹង​ កាំភ្លើង​បណ្ដាល​ឱ្យ​របួសស្រាល​ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ ក្រុម​ចោរ​ បាន​ប្លន់​យក​លុយ​ចំនួន​១​លាន​រៀល​ ខ្សែ​ក​ ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​២​ជី​កងដៃ​ប្លា​ទី​ន​១​ទម្ងន់​២​ជី​និង​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​ចំនួន​២​ គ្រឿង​ ។

បើ​តាម​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា​ជនសង្ស័យ​មាន​គ្នា​៥​នាក់​ប្រដាប់​ដោយ​ កាំភ្លើង​អាកា​និង​កាំភ្លើងខ្លី​ចូល​ទៅ​ធ្វើ​ សកម្មភាព​បាញ់​រះ​រួច​ប្លន់​យក​លុយ​ និង​ គ្រឿងអលង្ការ​បាន​សម្រេច​ ហើយ​ក៏​នាំ​ គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្ដង​ ។

សាក្សី​ដដែល​បញ្ជាក់​ទៀត​ថា​ ក្រុម​ ជនសង្ស័យ​ស្លៀកពាក់​ស៊ី​វិល​ ប៉ុន្ដែ​គេ​ពុំ​ ឃើញ​ម៉ូតូ​ជនសង្ស័យ​ពាក់​ស្លាក​លេខ​ នោះ​ទេ​ ។

បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ឱ្យ​ ដឹង​ថា​ ជន​រង​គ្រោះជា​ប្ដី​ត្រូវ​បាន​សាច់​ ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ក្នុង​រាជធានី​ភ្នំពេញ​ គ្រា​ដែល​សមត្ថកិច្ច​ កំពុង​តាម​ចាប់ខ្លួន​ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​អាវុធ​ខាងលើ​នេះ​ ។

រហូត​មក​ដល់​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​ ២០១៥​ សមត្ថកិច្ច​នៅ​ពុំ​ទាន់​ចាប់ខ្លួន​ ឬ​ កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​នៅ​ ឡើយ​ទេ​ ប៉ុន្ដែ​សមត្ថកិច្ច​បាន​បង្ហើប​ថា​ ករណី​នេះ​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ក្រុម​ជន​ សង្ស័យ​ឱ្យ​ខាង​តែ​បាន​ដើម្បី​យក​មក​ ផ្ដន្ទាទោស​តាម​ច្បាប់​ ៕

img-20150126-wa0000

img-20150126-wa0001