ព័ត៌មានទាន់ហេតុការណ៍៖

​ចំការ​អំពៅ​ជិត​៥០​ហិច​តា​ត្រូវ​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​ សមត្ថកិច្ច​សង្ស័យ​ជំហាន​ដំបូង​មាន​គេ​លួច​ដុត​នៅ​ស្រុក​ស្វាយ​ទាប​

ចែករំលែក៖

​ខេត្តស្វាយរៀងៈ​ យ៉ាង​ហោច​ណាស់​ចំការ​អំពៅ​ប្រមាណ​ជិត​៥០​ហិច​តា​ ត្រូវ​ភ្លើង​ឆាបឆេះ​សន្ធោរ​សន្ធៅ​ដោយ​ក្រុម​កម្មករ​មិន​អាច​ទប់ស្កាត់​បាន​រហូត​ជាង​២​ម៉ោង​ទើប​រលត់​ ខ​ណះ​សមត្ថកិច្ច​សង្ស័យ​ជំហាន​ដំបូង​ថា​ មាន​អ្នក​លួច​ដុត​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​កំ​ពោត​ទូក​ ឃុំ​គគី​សោម​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​ម្នាក់​ មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​នគរវត្ត​ថា​ ពិតជា​មាន​ករណី​ឆេះ​ចំការ​អំពៅ​ពិតប្រាកដ​មែន​ ដោយ​មាន​ទំហំ​ខូចខាត​ប្រមាណ​៤៥​ហិច​តា​ ដែល​ជា​ក្រុមហ៊ុន​អំពៅ​របស់​វៀតណាម​ ។​

​ប្រភព​បន្ត​ថា​ ជា​រៀង​រាល់​ឆ្នាំ​ដល់​ពេល​ប្រមូល​ផល​អំពៅ​ម្ដងៗ​ គឹ​តែងតែមាន​ជន​មិន​ស្គាល់​មុខ​មាន​បំណង​មិនល្អ​លួច​ដុត​ ដោយ​អាច​មានការ​កាច់​កុង​គ្នា​ក្នុង​ការ​រកស៊ី​ ម្យ៉ាងវិញទៀត​សង្ស័យ​អាច​ជា​ខាង​ក្រុមហ៊ុន​ដុត​ខ្លួនឯង​ ព្រោះ​អំពៅ​ក្រោយ​ពី​មាន​ភ្លើង​ឆេះ​ស្លឹក​អស់​នៅ​ដើម​រលូន​ងាយស្រួល​ក្នុង​ការ​កាប់​ មិនតែប៉ុណ្ណោះ​អំពៅ​ក្រោយ​ពី​ការ​ដុត​គឺ​ស្ករ​មានគុណ​ភាពល្អ​ណាស់​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ សមត្ថកិច្ច​នៅ​បន្ត​ស្រាវជ្រាវ​រក​មូលហេតុ​អ្វី​ច្បាស់​ពិតប្រាកដ​ ។​

​សូម​បញ្ជាក់​ថា​ ការ​ឆាបឆេះ​ចំការ​អំពៅ​នេះ​ មិន​បណ្ដាល​អោយ​មាន​មនុស្ស​ណា​ម្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ​ ៕​ យឹ​ម​ សុ​ថា​ន​

ses (1)

ses

ses (2)


ចែករំលែក៖