ព័ត៌មានទាន់ហេតុការណ៍៖

​ឆេះ​ឡត៍​ដុត​កម្តៅ​ម៉ាស៊ីន​ស្ទី​ម​ សូ​ណា​ ក្នុង​ម​ជ្ឍ​មណ្ឌល​ស្ព​ត​ក្លឹ​ប​ បង្ក​ជា​អណ្តាតភ្លើង​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ ផ្អើល​ប្រជា​ ពលរដ្ឋ​ និង​សមត្ថកិច្ច​ទាំង​កណ្តាលអធ្រាត្រ​ ​

ភ្នំពេញ​ ៖​ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​បុគ្គលិក​ គឺ​បាន​ធ្វើ​ឱ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ ចេញពី​ក្នុង​ឡត៍​ដុត​កម្តៅ​ម៉ា​ស៊ី​ស្ទី​ម​ សូ​ណា​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ និ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ បាញ់​ពន្លត់​ភ្លាមៗ​ នៅ​ក្នុង​ម​ជ្ឍ​មណ្ឌល​ស្ព​ត​ក្លឹ​ប​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន​ កាលពី​វេលា​ម៉ោង​១២​នឹង​៥០​ នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​បុគ្គលិក​នៅ​ក្នុង​ម​ជ្ឍ​មណ្ឌល​ស្ព​ត​ក្លឹ​ប​ បាន​ដុត​ភ្លើង​ឡត៍​កម្តៅ​ម៉ាស៊ីន​ ស្ទី​ម​ សូ​ណា​ ដោយ​ដុត​ទុក​ចោល​ដូច​សព​មួយ​ដង​ ប៉ុន្តែ​មួយសន្ទុះ​ក្រោយ​ មក​ក៏​មាន​ចេញ​ជា​អណ្តាតភ្លើង​ រួច​បុគ្គលិក​បាន​នាំ​គ្នា​យក​ទឹក​ទៅ​ពន្លត់​ តែ​បែរជា​អណ្តាតភ្លើង​កាន់តែ​ឆាបឆេះ​ ឡើង​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ​ និង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ ផង​ដែរ​ ។​

​ ភ្លាមៗ​នោះ​គេ​ក៏​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយ​គ្រឿង​ បាន​មក​អន្តរា​គន៍​ និង​បាញ់​ពន្លត់​ឱ្យ​រលត់​ជា​ស្ថាពរ​ ដោយ​មិន​ឱ្យ​អណ្តាតភ្លើង​រាលដាល​ទៅ​កន្លែង​ផ្សេង​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ រួច​បាន​កាយ​ធ្យូង​ចេញពី​ក្នុង​ឡត៍​ ព្រោះ​ខ្លាច​បង្ក​ជា​ភ្លើង​ឆាបឆេះ​ម្តងទៀត​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ អណ្តាតភ្លើង​ដែល​ឆាបឆេះ​ខាងលើ​នេះ​ គឺ​បង្ក​ឡើង​ដោយសារ​តែ​បុគ្គលិក​ មានការ​ធ្វេសប្រហែស​ ដោយ​មិន​មានការ​ប្រុង​ប្រយ័ត្ន​ នេះ​សំណាង​ហើយ​ដែល​រថយន្ត​ពន្លត់អគ្គីភ័យ​មក​បាញ់​ ពន្លត់​ទាន់​ពេលវេលា​ ហើយ​ក៏​មិន​មាន​ន​ណារ​ម្នាក់​រង​របួស​នោះ​ដែរ​ ៕​ ចាន់​ធឿ​ន​

20150605005228_20150605-08141973
20150605005228_20150605-08142375